- រដ្ឋវិកថូរៀមានអ្នកឆ្លងថ្មីក្នុងសហគមន៍ចំនួន 1993 ករណី
- រដ្ឋញូសៅវ៉េលមានករណីឆ្លងក្នុងសហគមន៍ទាបបំផុតក្នុងរយៈពេលជាងពីរខែកន្លងមកនេះ
- ដែនដីរដ្ឋធានីខេនបេរ៉ាបន្ធូរបន្ថយការរឹតបន្តឹងដល់តំបន់មួយចំនួនទៀតនៅរដ្ឋញូសៅវ៉េល
- ភាគខាងត្បូងរដ្ឋ Tasmania ចូលថ្ងៃទីមួយនៃការបិទខ្ទប់
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីកូវិដ-19 ក្នុងសហគមន៍ចំនួន 1993ករណី និងស្លាប់ 07ករណី។
ប្រធានប្រតិបត្តិការគ្រប់គ្រងការឆ្លងជម្ងឺកូវិដ-19 លោក Jeroen Weimar មានប្រសាសន៍ថាក្នុងចំណោមអ្នកស្លាប់ដោយសារកូវិដក្នុងថ្ងៃនេះ ក៏មានក្មេងប្រុសអាយុ 15ឆ្នាំមួយរូបផងដែរ ដោយសារតែកុមាររូបនេះមានបញ្ហាសុខភាពបន្ទាប់បន្សំ រួមនឹងការឆ្លងកូវិដផង។
បច្ចុប្បន្ននេះរដ្ឋវិកថូរៀមានអ្នកជំងឺកូវិដ-19 ចំនួន 21600 នាក់ដែលមិនទាន់ជាសះស្បើយ។ មកទល់ពេលនេះការស្លាប់ដោយសារកូវិដ-19 ដោយសារការផ្ទុះការឆ្លងបច្ចុប្បន្ននេះបានកើនដល់ 138នាក់ហើយ។ មានអ្នកជំងឺកូវិដ-19 ចំនួន 163 នាក់កំពុងទទួលការសង្រ្គោះបន្ទាន់ ដោយក្នុងនោះ 160 នាក់ត្រូវការដាក់ខ្យល់អុកស៊ីសែន។
មានពលរដ្ឋអាយុលើសពី 16 ឆ្នាំចំនួន 88.5 ភាគរយហើយបានចាក់វ៉ាក់សាំងការពារកូវិដ-19 ដូសទីមួយ និងមានពលរដ្ឋ 64.3ភាគរយបានចាក់វ៉ាក់សាំងបានគ្រប់ដូស។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 319ករណី និងស្លាប់ 02ករណី។ មានពលរដ្ឋមកធ្វើតេស្តចំនួន 66311 នាក់ក្នុងរយៈពេលដែលមានកត់ត្រាការឆ្លងនេះ។
រដ្ឋនេះនឹងសម្រេចបានផែនការចាក់វ៉ាក់សាំងបានគ្រប់ដូសដល់ 80% ក្នុងពេលឆាប់ៗនេះ ដែលគោលដៅនេះនឹងធ្វើឲ្យរដ្ឋបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត។ មន្ត្រីក្រសួងសុខាភិបាលរដ្ឋញូសៅវ៉េលបង្ហាញថាមានពលរដ្ឋអាយុលើសពី 16 ឆ្នាំចំនួន 78.8ភាគរយហើយបានចាក់វ៉ាក់សាំងបានទាំងពីរដូស។
សូមចុចត្រង់នេះដើម្បី កក់ការចាក់វ៉ាក់សាំងបង្ការរបស់អ្នក ថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 20 ករណី ដែលជាករណីឆ្លងទាបបំផុតក្នុងរយៈពេល 18ថ្ងៃចុងក្រោយនេះ
- រដ្ឋ Tasmania គ្មានការឆ្លងកូវិដ-19 ថ្មីទេ។ អភិបាលរដ្ឋលោក Peter Gutwein បានជំរុញពលរដ្ឋរស់នៅក្នុងតំបន់មានការបិទខ្ទប់ឲ្យគោរពតាមវិធានផ្សេងៗ។
- រដ្ឋឃ្វីនឡែនដាក់ការរឹតបន្តឹងដល់ពលរដ្ឋទាំងឡាយណាដែលធ្វើដំណើរមកពីតំបន់មួយចំនួននៃរដ្ឋ Tasmania ចាប់ពីម៉ោង ១ព្រឹកថ្ងៃអាទិត្យទី 17 តុលានេះ។
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

