- លោកនាយករដ្ឋមន្រ្តីស្កុត ម៉ូរីស៊ុន បានធ្វើតេស្តឃើញមានកូវីដ-១៩វិជ្ជមាន។ លោកកំពុងតែមានអាការរោគសញ្ញាដូចផ្តាសាយធំ ប៉ុន្តែលោកនឹងបន្តទទួលខុសត្រូវលើការងាររបស់លោក ខណៈដែលលោកកំពុងតែផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេនៅក្នុងផ្ទះនៅ Kirribilli ក្នុងទីក្រុងស៊ីដនី។
- លោកនាយករដ្ឋមន្រ្តីនឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃរបស់លោកនៅល្ងាចថ្ងៃអង្គារ ទី៨ ខែមីនា។
- ភរិយារបស់លោក គឺលោកស្រី Jenny និងកូនស្រីរបស់ពួកគាត់ទាំងពីរនាក់ក៏ត្រូវផ្តាច់ខ្លួនចេញឆ្ងាយពីគេផងដែរ ក្នុងនាមជាអ្នកដែលមានទំនាក់ទំនងជិតស្និតទៅនឹងករណីវិជ្ជមាន។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ពួកគេធ្វើតេស្តឃើញអវិជ្ជមាននៅឡើយ។
- ប្រធានប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam បានប្រាប់ប្រជាជនក្នុងស្រុក "កុំឱ្យធ្លាក់ចូលទៅក្នុងពាក្យចចាមអារ៉ាម" បន្ទាប់ពីការទិញទំនិញដោយភ័យស្លន់ស្លោបានធ្វើឱ្យហាងលក់គ្រឿងទេសខ្វះខាតទំនិញ។ កាលពីម្សិលមិញ គេបានរាយការណ៍ករណីថ្មីចំនួន ៣២.៥៩៧ ករណី។
- ម្ចាស់ក្សត្រី Elizabeth ទី២ បានបន្តភារកិច្ចរបស់ទ្រង់ឡើងវិញហើយ ជាមួយនឹងកិច្ចប្រជុំពីចម្ងាយចំនួន២កាលពីម្សិលមិញ ពីវិមានWindsor។ ព្រះមហាក្សត្រីបានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩កាលពីថ្ងៃទី ២០ ខែកុម្ភៈ។
ស្ថិតិកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលី៖
រដ្ឋញូសៅវែលបានកត់ត្រាអ្នកជំងឺចំនួន 1,072នាក់នៅក្នុងមន្ទីរពេទ្យ ជាមួយនឹង45នាក់ក្នុងបន្ទប់ICU។មានករណីស្លាប់ចំនួន 5នាក់ និងឆ្លងថ្មីចំនួន 10,650ករណី។
រដ្ឋវិចថូរៀមានអ្នកជំងឺចំនួន 264នាក់នៅក្នុងមន្ទីរពេទ្យជាមួយនឹង 37នាក់ក្នុងបន្ទប់ICU និង៥នាក់ត្រូវការម៉ាស៊ីនជំនួយខ្យល់ដង្ហើម។ មានករណីស្លាប់ចំនួន 28នាក់និងឆ្លងថ្មីចំនួន 7,126ករណី។
រដ្ឋថាសម៉ាញៀបានកត់ត្រាករណីឆ្លងថ្មី 868ករណី 12នាក់នៅក្នុងមន្ទីរពេទ្យ និង២នាក់នៅក្នុងបន្ទប់ICU។មិនមានមនុស្សស្លាប់បន្ថែមទេនៅថ្ងៃនេះ។
ដែនដីរដ្ឋធានីអូស្រ្តាលី ACT ឥឡូវនេះមាន 40នាក់នៅក្នុងមន្ទីរពេទ្យ សូន្យនាក់ក្នុងបន្ទប់ICU និងមានករណីឆ្លងថ្មី 1,053ករណី។
រដ្ឋគ្វីនស្លេន មានករណីឆ្លងថ្មីចំនួន 5,011ករណី និងស្លាប់ 24នាក់។ 312នាក់នៅក្នុងមន្ទីរពេទ្យជាមួយនឹង 26នាក់ក្នុងបន្ទប់ICU។
រដ្ឋអូស្រ្តាលីខាងត្បូងមានអ្នកជំងឺកូវីដ ១១២នាក់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយក្នុងនោះ ៩នាក់នៅក្នុងបន្ទប់ICU ម្នាក់ត្រូវការម៉ាស៊ីនជំនួយខ្យល់ដង្ហើម។ មានមនុស្សស្លាប់2នាក់ និងករណីឆ្លងថ្មី 2,075ករណី។
រដ្ឋអូស្រ្តាលីខាងលិចបានកត់ត្រាករណីឆ្លងថ្មី 1,770ករណី និងមនុស្ស16នាក់កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយមិនមានអ្នកជំងឺនៅក្នុងបន្ទប់ICUទេ។
ចូលអានអំពីវ៉ាក់សាំងកូវីដ-១៩ជាភាសាខ្មែរ។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ស្វែងរក អ្វីដែលអ្នកអាចធ្វើបាន និងមិនអាចធ្វើបាន នៅគ្រប់ទីកន្លែងក្នុងប្រទេសអូស្រ្តាលី។
ប្រសិនបើអ្នកត្រូវការជំនួយហិរញ្ញវត្ថុ ចូរពិនិត្យមើលអ្វីជាជម្រើសរបស់អ្នក។
នេះគឺជាជំនួយខ្លះៗក្នុងការស្វែងយល់ពីវគ្គសព្ទនៃកូវីដ-១៩ជាភាសារបស់លោកអ្នក។
អានព័ត៌មានអំពីកូវីដ-១៩ទាំងអស់ជាភាសារបស់អ្នកនៅលើ SBS Coronavirus portal៕

