- រដ្ឋញូសៅវែលមានកំណត់ត្រាករណីឆ្លងខ្ពស់បំផុត តាំងពីចាប់ផ្តើមការឆ្លងរាលដាលនៃអំបូរDeltaនេះមក។
- រដ្ឋវិចថូរៀនៅតែបន្តស៊ើបអង្កេតលើករណីឆ្លងមួយករណីដែលគ្មានប្រភពច្បាស់លាស់។
- រដ្ឋអូស្រ្តាលីខាងត្បូងកត់ត្រាករណីឆ្លងក្នុងស្រុកថ្មី២ករណី។
- អ្នកស្រុកគ្វីនស្លេនត្រូវពាក់ម៉ាស្កជាកំហិតមួយសប្តាហ៍ទៀត។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលមានកំណត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន ២៣៩ករណី និងមានមនុស្សស្លាប់ ២ នាក់។ ម្នាក់គឺជាស្រ្តីក្នុងវ័យ៩០ឆ្នាំប្លាយ និងម្នាក់ទៀតគឺជាបុរសក្នុងវ័យ ៨០ឆ្នាំប្លាយ។ អ្នកទាំងពីរមកពីតំបន់ភាគនិរតីក្រុងស៊ីដនី។ ប្រភពនៃការឆ្លងនៃករណីឆ្លង ១២៦ករណី កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយមានតែ ៨១ នាក់ប៉ុណ្ណោះ ដែលបានផ្តាច់ខ្លួនចេញឆ្ងាយពីគេរួចស្រាប់ហើយ សម្រាប់រយៈពេលឆ្លងទាំងមូលរបស់ពួកគេ។
រដ្ឋមន្រ្តីទី១ លោកស្រី Gladys Berejiklian មានប្រសាសន៍ថា អ្នកស្រុករស់នៅក្នុងរដ្ឋាភិបាលក្នុងតំបន់ចំនួន៨ គឺតំបន់ Fairfield, Canterbury-Bankstown, Liverpool, Cumberland, Blacktown, Parramatta, Campbelltown និង George's River នឹងមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្ងាយជាង៥គីឡូម៉ែត្រពីផ្ទះរបស់ពួកគេនោះទេ។
ការផាកពិន័យសម្រាប់អ្នកដែលមិនពាក់ម៉ាស្កនៅទូទាំងរដ្ឋញូសៅវែលក៏កើនឡើងជាងមុនផងដែរ គឺពី $200 ដល់ $500។ ចាប់ពីថ្ងៃស្អែកទៅ ប៉ូលិសនឹងទទូលបានសិទ្ធិអំណាច ដែលអាចបិទអាជីវកម្មដែលល្មើសបទបញ្ជាទាំងនេះម្តងហើយម្តងទៀត។
ស្វែងរកនៅទីនេះចំពោះការផ្លាស់ប្តូរ វិធានសុវត្ថិភាពកូវីដ។
រដ្ឋវិចថូរៀ
រដ្ឋនេះមានកំណត់ត្រាករណីឆ្លងថ្មីក្នុងស្រុក៦ករណី។ រាល់ករណីទាំងអស់សុទ្ធតែមានទំនាក់ទំនងទៅនឹងការផ្ទុះឡើងនៃវីរុសអំបូរ Delta នាពេលបច្ចុប្បន្ន ហើយបានផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេរួចស្រាប់ទៅហើយក្នុងអំឡុងពេលឆ្លង។
អាជ្ញាធរសុខាភិបាលនៅតែកំពុងព្យាយាមតាមរកប្រភពករណីអាថ៌កំបាំងមួយករណីកាលពីម្សិលមិញ។
ស្វែងរកនៅទីនេះ ចំពោះវិធានរឹតបន្តឹងកូវីដ-១៩ចុងក្រោយបំផុត។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋអូស្រ្តាលីខាងត្បូងកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក២ករណី ដែលសុទ្ធតែធ្វើចត្តាឡីស័ករួចស្រាប់ទៅហើយនៅក្នុងអំឡុងពេលឆ្លងរបស់ពួកគេនេះ។
- អ្នកស្រុករស់នៅក្នុង រដ្ឋាភិបាលក្នុងតំបន់ចំនួន១១ នៅទូទាំងភាគអាគ្នេយ៍នៃរដ្ឋគ្វីនស្លេន នឹងត្រូវពាក់ម៉ាសរយៈពេលមួយសប្តាហ៍ទៀត។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

