- អភិបាលរដ្ឋញូសៅវ៉េលប្រកាសពីការបន្ធូរបន្ថយការរឹតបន្តឹងនៅ LGAs មានការព្រួយបារម្ភ
- រដ្ឋវិកថូរៀចេញផ្សាយផែនទីបង្ហាញផ្លូវក្នុងការបើករដ្ឋឡើងវិញ
- រដ្ឋធានីដែនដីខេនបេរ៉ាមានការឆ្លងថ្មី 17 ករណី
- រដ្ឋឃ្វីនឡែនមានកំណត់ត្រាថ្មីនៃការចាក់វ៉ាក់សាំងបានច្រើនបំផុតក្នុងមួយថ្ងៃ
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលតក់ត្រានូវការឆ្លងថ្មីក្នុងសហគមន៍ចំនួន 1083 ករណី និងស្លាប់13ករណី។
អភិបាលរដ្ឋលោកស្រី Gladys Berejiklian បានប្រកាសថាចាប់ពីថ្ងៃចន្ទទី 20 កញ្ញា តំបន់ដែលមានការព្រួយបារម្ភទាំងអស់នឹងមាន ការរឹតបន្តឹងដូចគ្នាទៅនឹងទូទាំងតំបន់ Greater Sydney ប៉ុន្តែលក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តសម្រាប់បុគ្គលិកទទួលបានការអនុញ្ញាតបំពេញការងារ និងលិខិតអនុញ្ញាតធ្វើដំណើរនៅតែដាក់ឲ្យអនុវត្តដដែល។
អាងហែលទឹកសាធារណៈនៅទូទាំងរដ្ឋញូសៅវ៉េលនឹងបើកដំណើរការចាប់ពីថ្ងៃទី27 ខែកញ្ញា ប្រសិនបើទីតាំងនីមួយៗមានផែនការសុវត្ថិភាពកូវិដ-19 ដែលទទួលបានការយល់ព្រម។
បច្ចុប្បន្ននេះពលរដ្ឋញូសៅវ៉េលដែលត្រូវចាក់វ៉ាក់សាំងបង្ការចំនួន 81.9% ហើយបានចាក់វ៉ាក់សាំងបានដូសទីមួយ ហើយមានពលរដ្ឋ 51.9ភាគរយបានចាក់វ៉ាក់សាំងបង្ការបានពេញលេញ។
សូមចុចត្រង់នេះដើម្បី កក់ការចាក់វ៉ាក់សាំងបង្ការរបស់អ្នក ថ្ងៃនេះ។
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 507ករណី និងមានស្លាប់មួយករណី។
អភិបាលរដ្ឋលោក Daniel Andrews បានបង្ហាញនូវផែនទីបង្ហាញផ្លូវដែលមានប្រាំដំណាក់កាលដើម្បីធ្វើដំណើរចេញពីការបិទខ្ទប់នេះ។ ការបិទខ្ទប់នឹងត្រូវបិទបញ្ចប់នៅពេលដែលពលរដ្ឋត្រូវចាក់វ៉ាក់សាំងបានចាក់វ៉ាក់សាំងបង្ការបានពេញលេញដល់ 70% ដែលគេរំពឹងថានឹងសម្រេចបានផែនការនេះត្រឹមថ្ងៃទី 26 ខែតុលាខាងមុខនេះ។ លោកអភិបាលរដ្ឋមានប្រសាសន៍ថា "យើងបើកទ្វារឡើងវិញ ហើយយើងនឹងមិនត្រឡប់ថយក្រោយទេ"។ ត្រឹមថ្ងៃបុណ្យ Christmas នឹងអនុញ្ញាតឲ្យមានភ្ញៀវរហូតដល់ 30នាក់មកលេងផ្ទះ ប្រសិនបើអត្រាចាក់វ៉ាក់សាំងសម្រេចបាន 80%។
បើតាមទិន្នន័យបង្ហាញថាពលរដ្ឋវិកថូរៀ 71.2ភាគរយនៃពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងបានចាក់វ៉ាក់សាំងបង្ការកូវិដ-19 បានមួយដូសរួចហើយ ហើយ 43.5ភាគរយនៃពលរដ្ឋត្រូវចាក់វ៉ាក់សាំងបានចាក់គ្រប់ដូស។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 17 ករណី ដែលក្នុងនោះមាន12ករណីស្ថិតនៅក្នុងសហគមន៍ខណៈមានសមត្ថភាពចម្លងទៅកាន់អ្នកផ្សេង។
- កាលពីម្សិលមិញនេះមានពលរដ្ឋឃ្វីនឡែន 31004 នាក់បានចាក់វ៉ាក់សាំង ដែលចំនួនច្រើនបំផុតសម្រាប់ការចាក់មួយថ្ងៃ។ មកទល់ពេលនេះមានពលរដ្ឋ 59.34% ហើយបានចាក់វ៉ាក់សាំងបង្ការបានមួយដូស។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

