បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋអូស្រ្តាលីខាងត្បូងត្រៀមសម្រាប់រលកថ្មី ខណៈដែលអូស្រ្តាលីកត់ត្រាករណីស្លាប់៦១នាក់

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី ២២ ខែមិថុនា ឆ្នាំ២០២២។

South Australia is preparing for a new wave that could take the daily COVID-19 cases to between 4000 and 5000 over the next two months.

South Australia is preparing for a new wave that could take the daily COVID-19 cases to between 4000 and 5000 over the next two months. Source: AAP Image/David Mariuz

នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងហោចណាស់ 61 នាក់ ដោយក្នុងនោះ 26 នាក់នៅរដ្ឋញូសៅវែល, 24 នាក់នៅរដ្ឋវិចថូរៀ និង 6នាក់នៅរដ្ឋគ្វីនស្លេន។ រដ្ឋអូស្ត្រាលីខាងលិចក៏បានរាយការណ៍ពីការស្លាប់ជាប្រវត្តិសាស្ត្រចំនួនពីរករណី​ផងដែរ។

រដ្ឋញូសៅវែលបានរាយការណ៍អំពីករណី COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតនៅ​ក្នុង​ខែនេះរបស់ខ្លួន ដែល​មានចំនួន 9,472ករណី និងការស្លាប់ 26នាក់ ។

ចំនួន​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បន្ត​កើនឡើង​ក្នុង​រដ្ឋគ្វីនស្លេន ។ រដ្ឋនេះបានរាយការណ៍ថា មាន​អ្នកជំងឺ 497 នាក់ដែលមាន COVID-19 នៅថ្ងៃពុធនេះ បើធៀបនឹងអង្គារ​គឺ 491 នាក់។

រដ្ឋថាសម៉ាញៀ និងដែនដីរដ្ឋធានីអូស្រ្តាលី ( ACT) បានរាយការណ៍ពីការឆ្លងថ្មីចំនួន 1,157ករណី និង 1,085ករណី ដែលជាចំនួនខ្ពស់បំផុតនៃករណី COVID-19 ប្រចាំថ្ងៃរបស់ពួកគេ ក្នុងរយៈពេល 4 សប្តាហ៍ចុងក្រោយនេះ។

ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅទីនេះ។

រដ្ឋអូស្ត្រាលីខាងត្បូង (SA) កំពុងត្រៀមសម្រាប់រលកថ្មីដែលអាចនាំមានករណីឆ្លង COVID-19 ប្រចាំថ្ងៃឡើងដល់ចន្លោះពី 4000 ទៅ 5000ករណី ក្នុងរយៈពេលពីរខែខាងមុខ។ បច្ចុប្បន្ន រដ្ឋ​កំពុង​មើល​ឃើញ​ករណី​ឆ្លងប្រចាំថ្ងៃ​ប្រហែល ២.៥០០ ករណី។

គេរំពឹងថា វ៉ារ្យ៉ង់ BA.5 នឹងជំរុញឲ្យមានការឆ្លងថ្មី និងដាក់សម្ពាធលើប្រព័ន្ធមន្ទីរពេទ្យក្នុងរដ្ឋនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនិយាយថា រលកថ្មីនេះទំនងជាមិនអាក្រក់ជាងរលកមុនៗនោះទេ។

តុលាការកំពូលរបស់រដ្ឋអូស្រ្តាលីខាង​ត្បុង បានច្រានចោលបណ្តឹងឧទ្ធរណ៍ពីឪពុកម្នាក់ ដែលមិនចង់ឱ្យកូនស្រីអាយុប្រាំឆ្នាំរបស់គាត់ដែលស្ថិតនៅក្រោមការថែទាំរបស់រដ្ឋ ទទួលថ្នាំបង្ការប្រឆាំងនឹងមេរោគនេះ។ បុរសនោះបានប្តឹងទៅតុលាការកំពូលបន្ទាប់ពីតុលាការរដ្ឋប្បវេណី និងរដ្ឋបាលរដ្ឋអូស្ត្រាលីខាងត្បូង (SACAT) បានច្រានចោលការអង្វររបស់គាត់ កាលពីដើមឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Mark Butler បាននិយាយថា ប្រទេសអូស្ត្រាលីនឹងរួមចំណែកដល់មូលនិធិសកលថ្មីមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីការពារប្រទេសនានាប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត។

ក្រុមហ៊ុន Qantas បានលុបចោលការ​ពាក់ម៉ាសមុខនៅលើជើងហោះហើរអន្តរជាតិទៅកាន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងផ្នែកខ្លះនៃទ្វីបអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ម៉ាសមុខនៅតែត្រូវពាក់សម្រាប់ជើងហោះហើរក្នុងប្រទេសអូស្ត្រាលី និងទៅកាន់ប្រទេសដទៃទៀត។

 

 


ចូល​អាន​អំពីវ៉ាក់សាំង​កូវីដ-១៩ជាភាសាខ្មែរ


ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩

ACT   New South Wales   Northern Territory   Queensland   

South Australia   Tasmania   Victoria   Western Australia  


ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន

ACT   New South Wales   Northern Territory   Queensland    

South Australia   Tasmania   Victoria    Western Australia


ស្វែងរក អ្វីដែល​អ្នកអាចធ្វើបាន និង​មិនអាច​ធ្វើបាន នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

មុនពេល​អ្នកធ្វើដំណើរចេញ​ទៅ​ក្រៅប្រទេស ចូរពិនិត្យ​តម្រូវការ​ធ្វើ​ដំណើរ​​និង​ដំបូន្មានចុងក្រោយ​គេបង្អស់។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ ចូរពិនិត្យ​មើល​អ្វីជាជម្រើសរបស់​អ្នក។

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពីវគ្គសព្ទនៃកូវីដ-១៩​ជាភាសា​របស់លោកអ្នក។


 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ SBS Coronavirus portal


Share

1 min read

Published



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now