រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Karen Andrews បានធ្វើតេស្តវិជ្ជមានកូវីដ-19។ ការប្រកាសរបស់លោកស្រីកាលពីថ្ងៃពុធបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអ្នកនាំពាក្យរបស់បក្សលេប័រសម្រាប់កិច្ចការអន្តោប្រវេសន៍ និងកិច្ចការផ្ទៃក្នុង លោកស្រី Kristina Keneally ត្រូវបានរកឃើញថាមានផ្ទុក COVID-19។ មេដឹកនាំទាំងពីរស្ថិតក្នុងការផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេ។
រដ្ឋអូស្ត្រាលីខាងត្បូងបានក្រើនរំលឹកដល់អ្នកឈប់សម្រាកលំហែកាយដែលធ្វើដំណើរឆ្លងរដ្ឋក្នុងអំឡុងពេលកូនសិស្សវ៉ាកងនេះថា ពួកគេមិនអាចត្រឡប់ទៅផ្ទះវិញបានទេ ប្រសិនបើពួកគេឆ្លង COVID-19។ ពួកគេនឹងអាចត្រឡប់មកវិញបានលុះត្រាតែពួកគេបានបញ្ចប់រយៈពេលធ្វើចត្តាឡីស័ករបស់ពួកគេរួច។
ព័ត៌មានកូវីដ-19នៃការធ្វើដំណើរឆ្លងរដ្ឋ
- Australian Government COVID-19 updates
- Australian Capital Territory: COVID-19
- New South Wales: COVID-19
- Northern Territory: COVID-19
- Queensland: COVID-19
- Tasmania: COVID-19
- Victoria: COVID-19
- Western Australia: COVID-19
រដ្ឋអូស្រ្តាលីខាងលិចនឹងចែកចាយឧបករណ៍ធ្វើតេស្តរហ័ស(RATs) ដោយឥតគិតថ្លៃចំនួន 200,000តេស្តងបន្ថែមទៀត នៅមជ្ឈមណ្ឌលធនធានសហគមន៍ចាប់ពីថ្ងៃច័ន្ទ 18 ខែមេសា។
រដ្ឋគ្វីនស្លេននឹងបញ្ចប់តម្រូវការចុះឈ្មោះចូល (check-in) សម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ សម្រាប់ទីកន្លែងនានា រួមទាំងហាងស្រា ក្លឹប ហាងកាហ្វេ និងភោជនីយដ្ឋាន ចាប់ពីម៉ោង 1 ព្រឹកថ្ងៃព្រហស្បតិ៍ ទី 14 ខែមេសា។
តម្រូវការនេះក៏នឹងបញ្ចប់ផងដែរសម្រាប់សួនកម្សាន្ត កាស៊ីណូនិងរោងកុន កន្លែងរៀបអាពាហ៍ពិពាហ៍; កន្លែងតាំងបង្ហាញ; និងវិចិត្រសាល បណ្ណាល័យ សារមន្ទីរ និងកីឡាដ្ឋាន។
ទោះជាយ៉ាងណាក៏ដោយ តម្រូវការចាក់វ៉ាក់សាំងបង្ការ និងការចុះឈ្មោះចូល នឹងបន្តសម្រាប់អ្នកដែលទៅលេង ឬទៅធ្វើការនៅក្នុងកន្លែងងាយរងគ្រោះ ដូចជាមន្ទីរពេទ្យ សេវាស្នាក់នៅសម្រាប់ជនពិការ និងការថែទាំមនុស្សចាស់តាមលំនៅដ្ឋាន។ វាក៏អនុវត្តផងដែរចំពោះបុគ្គលិកកម្មករនៅក្នុងកន្លែងដែលមានហានិភ័យខ្ពស់ រួមទាំងសាលារៀន កន្លែងមើលថែទាំកុមារ ពន្ធនាគារ និងអាកាសយានដ្ឋាន។
កាលពីថ្ងៃអង្គារ អភិបាលរដ្ឋវិចថូរៀ លោក Daniel Andrews បាននិយាយថា រដ្ឋាភិបាលរបស់លោកអាចលុបចោលវិធាននៃការចាក់វ៉ាក់សាំង និងច្បាប់ទំនាក់ទំនងជិតស្និទ្ធ នៅពេលដែលរលក Omicron ឡើងដល់ចំណុចកំពូលក្នុងរដ្ឋនេះ។
រដ្ឋវិចថូរៀបានបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកដំណើរតាមកប៉ាល់ទេសចរណ៍ ខណៈដែលរដ្ឋនេះត្រៀមសម្រាប់ការត្រឡប់មកវិញនៃនាវាទេសចរណ៍នៅចុងឆ្នាំនេះ។ នៅក្រោមពិធីសារថ្មី អ្នកដំណើរត្រូវតែចាក់វ៉ាក់សាំងពីរដង និងមានរបាយការណ៍តេស្ត COVID-19 អវិជ្ជមាន មុនពេលចាប់ផ្តើមឡើងលើកប៉ាល់ទេសចរណ៍។
តម្រូវការចាក់ថ្នាំបង្ការនឹងមិនអនុវត្តចំពោះទីកន្លែង ដែលដំណើរការជាមណ្ឌលបោះឆ្នោតសម្រាប់ការបោះឆ្នោតសហព័ន្ធដែលនឹងមកដល់នៅថ្ងៃទី 21 ឧសភានោះទេ។
ក្រុមហ៊ុនឱសថយក្ស Pfizer បានធ្វើសំណើរទិញ តម្លៃ $100 លានដុល្លារទៅឱ្យ ResApp ដែលមានមូលដ្ឋាននៅទីក្រុង Brisbane ដែលសន្យាថានឹងធ្វើរោគវិនិច្ឆ័យ COVID-19 តាមរយៈកម្មវិធីស្មាតហ្វូនដោយប្រើសំឡេងក្អក។
ក្រុមហ៊ុននេះកាលពីមុនបាននិយាយថា ការសាកល្បងគ្លីនីករបស់ពួកគេបានរកឃើញ ការឆ្លងមេរោគកូវីដ១៩ យ៉ាងត្រឹមត្រូវនៅក្នុង ៩២ ភាគរយនៃអ្នកឆ្លង។
សហរដ្ឋអាម៉េរិក បានសុំឲ្យបុគ្គលិករដ្ឋាភិបាលដែលមិនបន្ទាន់របស់ខ្លួនចាកចេញពីទីក្រុងស៊ាងហៃ ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្រោមការបិទខ្ទប់ដ៏តឹងរឹងដោយសារកូវីដ-19។
ចូលអានអំពីវ៉ាក់សាំងកូវីដ-១៩ជាភាសាខ្មែរ។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ស្វែងរក អ្វីដែលអ្នកអាចធ្វើបាន និងមិនអាចធ្វើបាន នៅគ្រប់ទីកន្លែងក្នុងប្រទេសអូស្រ្តាលី។
មុនពេលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស ចូរពិនិត្យតម្រូវការធ្វើដំណើរនិងដំបូន្មានចុងក្រោយគេបង្អស់។
ប្រសិនបើអ្នកត្រូវការជំនួយហិរញ្ញវត្ថុ ចូរពិនិត្យមើលអ្វីជាជម្រើសរបស់អ្នក។
នេះគឺជាជំនួយខ្លះៗក្នុងការស្វែងយល់ពីវគ្គសព្ទនៃកូវីដ-១៩ជាភាសារបស់លោកអ្នក។
អានព័ត៌មានអំពីកូវីដ-១៩ទាំងអស់ជាភាសារបស់អ្នកនៅលើ SBS Coronavirus portal៕

