- រដ្ឋញូសៅវែលប្រកាសកញ្ចប់ជំនួយស្តារឡើងវិញពីកូវីដ-១៩សម្រាប់អាជីវកម្ម
- រដ្ឋវិចថូរៀធ្វើការវិនិយោគដ៏សំខាន់លើវិស័យថែទាំសុខភាព
- រដ្ឋាភិបាលខំមិនវ៉ែលប្រកាសនូវអ្វីដែលខ្លួនហៅថា ជាផែនការដំបូងគេនៅលើពិភពលោកចំពោះជំងឺផ្លូវចិត្តកុមារ
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១,៤៦៦ករណី និងស្លាប់៨នាក់។ ក្នុងចំណោមមនុស្ស ៦៧៥នាក់ដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យ មានតែ៧%ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញហើយ។
លោកអភិបាលរដ្ឋ Daniel Andrews បានលើកទឹកចិត្តដល់អ្នកស្រុកក្នុងរដ្ឋវិចថូរៀឲ្យធ្វើការណាត់ជួបសម្រាប់ការចាក់វ៉ាក់សាំងដូស្តទីពីររបស់ខ្លួនឲ្យបានឆាប់ជាងមុន ប្រសិនបើអាចធ្វើទៅបាន។
រដ្ឋនេះបានប្រកាសការវិនិយោគរាប់លានដុល្លារនៅក្នុងវិស័យថែទាំសុខភាព នៅមុនពេលការបើកដំណើរការឡើងវិញរបស់ខ្លួន។
កញ្ចប់ថវិកា ២៥៥លានដុល្លារត្រូវបានប្រកាសឡើងដើម្បីជួយគាំទ្រដល់កងកម្លាំងកូវីដជួរមុខដែលធ្វើការនៅក្នុងមន្ទីរពេទ្យ និង ២,៥លានដុល្លារត្រូវបានបែងចែកសម្រាប់ផ្តល់ការងារដល់បុគ្គលិកថែទាំសុខភាព១០០០នាក់ដែលកំពុងតែរស់នៅក្រៅប្រទេស។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣៦០ករណី និងស្លាប់៥នាក់។
លោកអភិបាលរដ្ឋ Dominic Perrottet បានប្រកាសនូវកញ្ចប់ថវិកាជួយដល់អាជីវកម្មនៅក្នុងរដ្ឋនេះ។
ពាណិជ្ជករដែលមានសិទ្ធិនឹងអាចទាមទារសំណងចំនួន ២០០០ ដុល្លារ សម្រាប់សេវាកម្មនិងថ្លៃឈ្នួលជាក់លាក់មួយចំនួន។ ការបង្វិលសងត្រឡប់មកវិញដ៏ច្រើននេះ ត្រូវបានប្រកាសសម្រាប់អាជីវកម្មដែលត្រូវដោះស្រាយបញ្ហាស្តុកដែលខូចរលួយនៅមុនពេលរដូវកាលបុណ្យគ្រីស្មាស។
លោក Perrottet បានមានប្រសាសន៍ថា“ យើងចង់ឱ្យម្ចាស់អាជីវកម្មដឹងថាយើងជាខ្នងបង្អែករបស់ពួកគេ” ។
គេរំពឹងថារដ្ឋនេះនឹងសម្រេចបានគោលដៅចាក់វ៉ាក់សាំងពេញលេញចំនួន ៨០ ភាគរយ នៅត្រឹមថ្ងៃចន្ទ ដែលជាដំណាក់កាលបន្ទាប់ សម្រាប់ការបន្ធូរបន្ថយការរឹតបន្តឹង។
ស្វែងរកមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២៨ករណី ដែលក្នុងនោះ ២២ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមដែលគេបានដឹងរួចទៅហើយ។
ចុចត្រង់នេះដើម្បីកក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់លោកអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនមិនមានកំណត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩នៅក្នុងស្រុកនោះទេនៅថ្ងៃនេះ។
- 82.8% នៃប្រជាជនអូស្រ្តាលីដែលមានសិទ្ធិ បានទៅចាក់វ៉ាក់សាំងដូស្តដំបូងរបស់ពួកគេ ហើយ63.4% បានចាក់វ៉ាក់សាំងពេញលេញហើយ។
- រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហព័ន្ធ លោក Greg Hunt បាននិយាយថា ដំបូន្មានអំពីការចាក់វ៉ាក់សាំងដូស្តជំរុញសម្រាប់មនុស្សពេញវ័យនឹងចេញនៅមុនដំណាច់ខែតុលានេះ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

