- យុវវ័យក្មេងៗស្ថិតក្នុងចំណោមអ្នកដែលឆ្លងច្រើនបំផុតនៅរដ្ឋញូសៅវែល
- រដ្ឋវិចថូរៀគ្រោងចាក់វ៉ាក់សាំងឲ្យបានមួយលាននាក់ក្នុងពេល៥សប្តាហ៍
- ACT កត់ត្រាករណីឆ្លងក្នុងស្រុក២ករណី
- អ្នកដែលមកពី ACT ចូលមកក្នុងរដ្ឋគ្វីនស្លេនត្រូវធ្វើចត្តាឡីស័ក
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន៣៩០ករណី និងមនុស្សស្លាប់២នាក់។ យ៉ាងហោចណាស់ ៦០ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។
ភាគច្រើននៃករណីឆ្លងថ្មីចំនួន ២៥ករណីនៅ Dubbo និង Walgett ត្រូវបានរកឃើញក្នុងជនជាតិដើម Aboriginal ដែលរួមមានទាំងកុមារផងដែរ។
Dr Maryanne Gale នៃក្រសួងសុខាភិបាលរដ្ឋញូសៅវែល មានប្រសាសន៍ថា នៅក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ មនុស្សពេញវ័យក្មេងៗ អាយុចន្លោះពី ២០ឆ្នាំដល់២៩ឆ្នាំ ស្ថិតនៅក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារកូវីដ-១៩ ហើយជំរុញឲ្យគ្រប់គ្នាមកចាក់វ៉ាក់សាំង។
ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះគ្លីនីកចាក់វ៉ាក់សាំង។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀមានកំណត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ១៥ករណី ដែលក្នុងនោះ ៤ករណីមិនដឹងពីប្រភពនៃការឆ្លង។
រដ្ឋមន្រ្តីទីមួយ លោក Daniel Andrews មានប្រសាសន៍ថា ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca នឹងមានសម្រាប់មនុស្សគ្រប់គ្នាដែលមានអាយុលើសពី១៨ឆ្នាំឡើងទៅ នៅគ្រប់មណ្ឌលចាក់វ៉ាក់សាំងរបស់រដ្ឋទាំងអស់ ហើយបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកចង់ចាក់ជូនប្រជាជនឲ្យបាន១លាននាក់ក្នុងពេល៥សប្តាហ៍ខាងមុខនេះ។
ស្វែងរកនៅទីនេះសម្រាប់បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងក្នុងស្រុក៧ករណី។ ចាប់ពីថ្ងៃសៅរ៍ ទី១៤ ខែសីហានេះទៅ នរណាម្នាក់ដែលមកពីដែនដីរដ្ឋធានីអូស្រ្តាលី(ACT) ចូលមកក្នុងរដ្ឋគ្វីនស្លេនត្រូវតែទៅធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារ។
- អាជ្ញាធរដែនដីរដ្ឋធានីអូស្រ្តាលី ACT អះអាងថា មានអ្នកដែលមានទំនាក់ទំនងជិតស្និតជាង៣០០០នាក់ និងមានករណីសកម្ម៦ករណី។
- អាជីវកម្មនៅរដ្ឋតាសម៉ាញៀដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែននិងការបិទខ្ទប់នៅក្នុងរដ្ឋដទៃ អាចដាក់ពាក្យសុំជំនួយចាប់ពីថ្ងៃទី១៧ ខែសីហា។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

