- គ្លីនីកសម្រាប់ដើរចូលទៅចាក់វ៉ាក់សាំង ត្រូវបានបើកនៅក្នុងតំបន់ភាគខាងលិចក្រុងស៊ីដនី។
- រដ្ឋវិចថូរៀ និងរដ្ឋអូស្រ្តាលីខាងត្បូង បញ្ជប់ការបិទខ្ទប់lockdown នៅពាក់កណ្តាលអធ្រាត្រនេះ។
- មិនមានករណីឆ្លងថ្មីនៅក្នុងរដ្ឋអូស្រ្តាលីខាងត្បូង និងរដ្ឋគ្វីនស្លេនទេ។
- អត្រាចាក់វ៉ាក់សាំងសម្រាប់មនុស្សវ័យលើសពី៦០ឆ្នាំ មានអត្រាទាបគួរឲ្យបារម្ភ។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលមានកំណត់ត្រាឆ្លងថ្មីនៃវីរុសកូរ៉ូណានៅក្នុងស្រុកចំនួន ១៧២ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ៦០ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លងរបស់ពួកគេ។ ប្លុកអគារអាផាតមិនមួយនៅក្នុងតំបន់ Blacktown ស្ថិតក្រោមការយាមកាមរបស់ប៉ូលិស បន្ទាប់ពីអ្នករស់នៅក្នុងអគារនោះ៦នាក់ ធ្វើតេស្តឃើញមានកូវីដ-១៩វិជ្ជមាន។
ក្រសួងសុខាភិបាលរដ្ឋញូសៅវែលផ្តល់ការចាក់ថ្នាំវ៉ាក់សាំងបង្ការកូវីដ AstraZeneca ជូនដល់អ្នករស់នៅក្នុងសហគមន៍ទាំងអស់ដែលមានអាយុ៤០ឆ្នាំឡើងទៅ នៅតាម គ្លីនីកដែលអាចដើរចូលទៅចាក់វ៉ាក់សាំងបាននៅ Merrylands និង Guilford ក្នុងតំបន់ភាគខាងលិចក្រុងស៊ីដនី។
ចាប់ពីថ្ងៃស្អែកទៅ ប្រជាជនអាយុចាប់ពី១៨ឆ្នាំឡើង អាចទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ AstraZeneca ពីឱសថស្ថានជាច្រើនកន្លែងបាន នេះបើតាមប្រសាសន៍របស់លោកស្រីរដ្ឋមន្រ្តីទីមួយ Gladys Berejiklian ដែលជំរុញឲ្យប្រជាជនគ្រប់គ្នាទៅចាក់វ៉ាក់សាំងឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងក្នុងស្រុកថ្មីចំនួន១០ករណី ដែលសុទ្ធតែផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេរួចស្រាប់ទៅហើយនៅក្នុងអំឡុងពេលឆ្លង។ ការបិទខ្ទប់ (lockdown) លើកទី៥ នឹងត្រូវបញ្ចប់នៅម៉ោង ១១និង៥៩នាទីយប់នេះ ប៉ុន្តែការដាក់កំហិតមួយចំនួននឹងនៅតែមានរយៈពេល២សប្តាហ៍ទៀត។
អ្នកស្រុកវិចថូរៀមិនអនុញ្ញាតឲ្យមានភ្ញៀវមកលេងនៅផ្ទះរបស់ពួកគេនោះទេ ការជួបជុំនៅទីសាធារណៈខាងក្រៅកម្រិតត្រឹម១០នាក់ ហើយម៉ាសនៅតែត្រូវពាក់ជាកំហិត។ ស្វែងរកនៅទីនេះសម្រាប់ វិធានរឹតបន្តឹងកូវីដ-១៩ចុងក្រោយបំផុត។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- តំបន់ Wagga Wagga, Hay, Lockhart និង Murrumbidgee មិនត្រូវបានរាប់បញ្ចូលនៅក្នុងការចាត់ចែងពពុះនៃការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងរដ្ឋវិចថូរៀនិងរដ្ឋញូសៅវែលទៀតទេ។
- មានប្រជាជនអាយុលើសពី៦០ឆ្នាំតែ១៥%ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលសហព័ន្ធ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

