- នៅក្នុងតំបន់ដែលជាចំណុចក្តៅនៅទីក្រុងស៊ីដនី ឥឡូវត្រូវអនុវត្តន៍វិធានការបន្ថែមមួយចំនួនរួមទាំងបម្រាមគោចរពីម៉ោង ៩យប់ដល់ម៉ោង៥ព្រឹក និងការហាត់ប្រាណកម្រិតត្រឹមមួយម៉ោងក្នុងមួយថ្ងៃ។
- រដ្ឋវិចថូរៀមានកំណត់ត្រាករណីអាថ៌កំបាំងចំនួន២២ករណី
- ACT បើកឲ្យក្រុមអាយុចន្លោះពី ១៦ដល់២៩ឆ្នាំ ចុះឈ្មោះចាក់ថ្នាំវ៉ាក់សាំង Pfizer
- រដ្ឋអូស្រ្តាលីខាងត្បូងចាប់ផ្តើមការសាកល្បងធ្វើចត្តាឡីស័កនៅផ្ទះ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩នៅក្នុងស្រុកចំនួន ៨១៨ករណី ដែលយ៉ាងហោចណាស់ ៤២ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។ មនុស្ស៣នាក់ក្នុងវ័យ៨០ឆ្នាំប្លាយ ដែលសុទ្ធតែមានបញ្ហាសុខភាពប្រចាំកាយបានស្លាប់។
នៅថ្ងៃនេះ វិធានបន្ថែមទៀតត្រូវបានអនុវតន៍នៅទូទាំងទីក្រុង Greater Sydney ខណៈដែលបុគ្គលិកកម្មករមកពីតំបន់ Canterbury-Bankstown, Cumberland និង Fairfield មិនចាំបាច់ត្រូវធ្វើតេស្តកូវីដ-១៩ជាទៀតទាត់ ដើម្បីអាចចេញទៅធ្វើការនៅតំបន់ខាងក្រៅរដ្ឋាភិបាលក្នុងមូលដ្ឋានរបស់ពួកគេទៀតទេ។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅទីនេះ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក៧១ករណី ដែលក្នុងនោះ២២ករណីមិនដឹងពីប្រភព។ ៥៥ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ករណីអាថ៌កំបាំងទាំងនោះត្រូវបានកត់ត្រានៅក្នុងតំបន់ Essendon West, Camberwell, Thornbury, Fitzroy North, Maidstone និង Sorrento.
ស្វែងរកនៅទីនេះសម្រាប់ បញ្ជីឈ្មោះកន្លែងប៉ះពាល់(exposure sites) និង បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
ដែនដីរដ្ឋធានីអូស្រ្តាលី ACT
ACT បានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក១៦ករណី ដែលក្នុងនោះ៣ករណីស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ៣ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
អ្នកទាំងឡាយណាដែលមានអាយុចន្លោះពី ១៦ទៅ២៩ឆ្នាំ ឥឡូវនេះអាចចុះឈ្មោះកក់ទុកសម្រាប់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer បានតាមរយៈគេហទំព័រ My Digital Health Record ។
ស្វែងរកនៅទីនេះសម្រាប់បញ្ជីឈ្មោះទីកន្លែងប៉ះពាល់ និងពិនិត្យមើលសិទ្ធិរបស់អ្នកសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងក្នុងស្រុក១ករណីដែលបានធ្វើចត្តាឡីស័កនៅក្នុងផ្ទះ។
- រដ្ឋអូស្រ្តាលីខាងត្បូងបានចាប់ផ្តើមការសាកល្បងធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ក្នុងគោមបំណងឲ្យប្រជាជនធ្វើចត្តាឡីស័កនៅផ្ទះ ជាជាងនៅសណ្ឋាគា ជាមួយនឹងការតាមដានដោយមានជំនួយពីកម្មវិធីទីតាំងភូមិសាស្ត្រ និងកម្មវិធីចំណាំមុខ(geo-location and facial recognition software)។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ពិនិត្យមើលសិទ្ធិរបស់អ្នកសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

