- តំបន់Tamworthឈានចូលដល់ការបិទខ្ទប់ ហើយតំបន់Byron Bay ស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់។
- រដ្ឋវិចថូរៀបិទបញ្ចប់ការបិទខ្ទប់នៅតំបន់ជនបទចាប់ពីពាក់កណ្តាលអធ្រាត្រនេះទៅ។
- មណ្ឌលចាក់វ៉ាក់សាំងដោយគ្រាន់តែបើករថយន្តឆ្លងកាត់ដំបូងគេនៅក្នុងប្រទេសអូស្រ្តាលីបើកនៅទីក្រុងម៉ែលប៊ន។
- រដ្ឋថាសម៉ាញៀប្រកាសឲ្យមានប្រព័ន្ធចុះឈ្មោះលេខកូដ QR Code ជាកំហិត។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលមានកំណត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២៨៣ករណី ជាមួយនឹងការស្លាប់មួយករណី។ យ៉ាងហោចណាស់៦៤ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងបន្តទៅឲ្យអ្នកដទៃបាន។
តំបន់Tamworthនឹងត្រូវបិទខ្ទប់រយៈពេល៧ថ្ងៃ ចាប់ពីម៉ោង៥ល្ងាចនេះទៅ ខណៈដែលមានការកំណត់កន្លែងប៉ះពាល់មួយចំនួន បន្ទាប់ពីករណីវិជ្ជមានម្នាក់មកពីតំបន់ Newcastle បានធ្វើដំណើរទៅតំបន់នេះ។
លោកស្រីរដ្ឋមន្រ្តីទីមួយ Gladys Berejiklian ក៏បានអំពាវនាវឲ្យមានការធ្វើតេស្តបន្ថែមទៀតនៅក្នុងតំបន់ Byron Bay ជាទីដែលបុរសម្នាក់បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩។
ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះគ្លីនីកចាក់វ៉ាក់សាំង។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក១១ករណី ដែលទាំងអស់នេះសុទ្ធតែពាក់ព័ន្ធទៅនឹងចង្កោមដែលមានស្រាប់។
លោករដ្ឋមន្រ្តីទីមួយ Daniel Andrews ប្រកាសបញ្ចប់ការបិទខ្ទប់សម្រាប់តំបន់ជនបទនៅរដ្ឋវិចថូរៀចាប់ពីម៉ោង ១២និង០១នាទីយប់ថ្ងៃចន្ទឆ្លងចូលព្រឹកថ្ងៃអង្គារ ទី១០ខែសីហានេះ ហើយព្រមានអ្នកស្រុកនៅម៉ែលប៊នកុំឲ្យធ្វើដំណើរនៅក្នុងស្រុកដោយគ្មានហេតុផលចាំបាច់ជាក់លាក់។
មណ្ឌលចាក់វ៉ាក់សាំងដោយគ្រាន់តែបើករថយន្តឆ្លងកាត់ដំបូងគេនៅក្នុងប្រទេសអូស្រ្តាលីបើកនៅតំបន់ Melton ក្នុងភាគខាងលិចក្រុងម៉ែលប៊ន។ ស្វែងរកនៅទីនេះសម្រាប់បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន៤ករណី។ ស្វែងរកនៅទីនេះសម្រាប់ការរឹតបន្តឹងនានាដែលមាននៅប៉ែកអាគ្នេយ៍នៃរដ្ឋគ្វីនស្លេន។
- ការបិទខ្ទប់នៅទីក្រុង Cairns និង Yarrabah នឹងត្រូវបញ្ចប់នៅម៉ោង៤ល្ងាច ថ្ងៃពុធ ទី១១ ខែសីហា។
- នៅក្នុងរដ្ឋថាសម៉ាញៀ រាល់សេវាកម្មរថយន្តឈ្នួល Uber និងតាក់ស៊ី នឹងតម្រូវឲ្យមានប្រព័ន្ធចុះឈ្មោះ QR code ចាប់ពីម៉ោង៦ល្ងាច ថ្ងៃសុក្រ ទី១៣ ខែសីហា តទៅ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

