- TGA បានអនុម័តការចាក់វ៉ាក់សាំងដូស្តជំរុញរបស់ Pfizer ចំពោះប្រជាជនអូស្រ្តាលីអាយុ១៨ឆ្នាំឡើងទៅ ដែលចាក់ដូស្តទីពីរបាន៦ខែហើយ
- អ្នកជំនាញខាងរោគរាតត្បាតព្រមានចំពោះផែនការដែលនឹងអនុវត្តយ៉ាងឆាប់រហ័សសម្រាប់ការបើកឲ្យធ្វើដំណើរដោយគ្មានដែនកំណត់នៅទូទាំងរដ្ឋញូសៅវែល។
- អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញហើយនឹងលែងចាំបាច់ត្រូវសុំលិខិតលើកលែងក្នុងការចាកចេញពីប្រទេសនេះទៀតហើយ នៅពេលព្រំដែនអន្តរជាតិបើកឡើងវិញ នៅថ្ងៃទី 1 ខែវិច្ឆិកា។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣០៤ករណី ដែលកើនឡើងខ្ពស់ជាងកាលពីម្សិលមិញបន្តិចដែលមាន ២៩៤ករណី ។
អ្នកជំនាញខាងរោគរាតត្បាតព្រមានចំពោះផែនការដែលនឹងអនុវត្តយ៉ាងឆាប់រហ័សសម្រាប់ការបើកឲ្យធ្វើដំណើរដោយគ្មានដែនកំណត់នៅទូទាំងរដ្ឋញូសៅវែល នៅថ្ងៃទី១ ខែវិច្ឆិកានេះ។ លោកស្រី Mary Louise McLaws មានប្រសាសន៍ថា តំបន់ជនបទត្រូវការបង្កើនអត្រាចាក់វ៉ាក់សាំងជាមុនសិន។
លោកអភិបាលរដ្ឋ Dominic Perrottet មានប្រសាសន៍ថា គណៈកម្មាធិការស្តារសេដ្ឋកិច្ចកូវីដរបស់លោក នឹងពិនិត្យមើល "ទិដ្ឋភាពនៃផែនទីបង្ហាញផ្លូវនេះ" នៅសប្តាហ៍នេះ។
ស្វែងរកមណ្ឌលចាក់វ៉ាក់សាំង ដែលនៅជិតលោកអ្នក។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ១.៥៣៤ករណី និងស្លាប់ ១៣នាក់ ខណៈដែលអាជីវកម្មត្រៀមសម្រាប់ការបន្ធូរបន្ថយការរឹតត្បឹតបន្ថែមទៀតនៅថ្ងៃសុក្រ។
រដ្ឋាភិបាលរដ្ឋវិចថូរៀកំពុងតែផ្តល់ជូននូវប័ណ្ណvoucherដែលមានទឹកប្រាក់ $2000 ដើម្បីអនុញ្ញាតឲ្យហាងកាហ្វេ សណ្ឋាគារ ភោជនីយដ្ឋាន និងបារ ទិញសម្ភារៈ។
កម្មវិធីចុះឈ្មោះ QR code check-in app កំពុងត្រូវបានធ្វើឲ្យប្រសើរឡើង និងក្នុងពេលឆាប់ៗនេះ នឹងអាចជូនដំណឹងដល់អ្នកប្រើប្រាស់បាន ប្រសិនបើពួកគេបានទៅកាន់ទីកន្លែងប៉ះពាល់នៃកូវីដ-១៩។
កក់ទុកការណាត់ជួបដើម្បីចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋបាលទំនិញព្យាបាល (TGA) អនុម័តឲ្យចាក់វ៉ាក់សាំងដូស្តជំរុញរបស់ក្រុមហ៊ុន Pfizer សម្រាប់ប្រជាជនអូស្រ្តាលីទាំងអស់ដែលមានអាយុ១៨ឆ្នាំឡើងទៅ ក្រោយពីបានចាក់វ៉ាក់សាំងដូស្តទីពីរ៦ខែរួចហើយ។ គេរំពឹងថា អ្នកដែលរស់នៅក្នុងមណ្ឌលមើលថែទាំមនុស្សចាស់នឹងទទួលបានដូស្តទី៣នេះមុនគេ។
- រដ្ឋាភិបាលរដ្ឋថាសម៉ាញៀនិយាយថា ៩៧%នៃបុគ្គលិកសុខភាពសាធារណៈបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស្តរួចហើយ។
- ដែនដីរដ្ឋធានីអូស្រ្តាលី ACT បានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក១២ករណី ខណៈដែលដែនដីនេះជិតសម្រេចបានអត្រាចាក់វ៉ាក់សាំង៩០%ហើយ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

