- រដ្ឋញូសៅវែលកត់ត្រាករណីស្លាប់ដោយសារតែកូវីដ-១៩ចំនួន២នាក់បន្ថែមទៀត។
- រាល់ករណីឆ្លងថ្មីទាំងអស់នៅក្នុងរដ្ឋវិចថូរៀសុទ្ធតែពាក់ព័ន្ធនឹងការឆ្លងរាលដាលនាពេលបច្ចុប្បន្ន។
- រដ្ឋាភិបាលសហព័ន្ធធានាបានថ្នាំវ៉ាក់សាំង Pfizer ចំនួន៨៥លានដូស្តបន្ថែម។
- រដ្ឋអូស្រ្តាលីខាងត្បូងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបិទបញ្ចប់Lockdown
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩ក្នុងស្រុកចំនួន ១៤១ករណី។ រដ្ឋមន្រ្តីទីមួយ លោកស្រី Berejikilian បាននិយាយថា មនុស្សពីរនាក់បានស្លាប់។ ម្នាក់គឺជាស្ត្រីក្នុងវ័យ៧០ឆ្នាំប្លាយ និងម្នាក់ទៀតគឺជាស្ត្រីក្នុងវ័យ ៣០ឆ្នាំប្លាយ ដែលមិនមានរោគប្រចាំកាយពីមុនមក។
រដ្ឋញូសៅវែលនឹងទទួលបានថ្នាំវ៉ាក់សាំង Pfizer ចំនួន ៥០ ០០០ ដូស្តបន្ថែម។ ស្របពេលជាមួយគ្នានេះ អង្គភាពប៉ូលីសពិសេសត្រូវបានបង្កើតឡើងដើម្បីកំណត់អត្តសញ្ញាណអ្នកដែលទៅចូលរួមបាតុកម្មកាលពីម្សិលមិញ ហើយបានចេញនូវសេចក្តីជូនដំណឹងអំពីការផាកពិន័យដល់មនុស្សចំនួន ៥១០ នាក់រួចហើយ។
ស្វែងរកនៅទីនេះចំពោះ ទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះឬនៅក្នុងផែនទី។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀមានកំណត់ត្រាករណីឆ្លងក្នុងស្រុកថ្មីចំនួន ១១ករណី ដែលអ្នកទាំងអស់នោះ សុទ្ធតែកំពុងធ្វើចត្តាឡីស័ករួចស្រាប់ហើយក្នុងអំឡុងពេលឆ្លងរបស់ពួកគេនេះ ហើយក៏សុទ្ធតែមានទំនាក់ទំនងទៅនឹងការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះដែរ។
អាជ្ញាធរនៅមិនទាន់អាចអះអាងអំពីការបន្ធូរបន្ថយការដាក់កំហិតកូវីដ-១៩នៅថ្ងៃអង្គារ ទី២៧ កក្កដា នៅឡើយនោះទេ។
ស្វែងរកនៅទីនេះ ចំពោះ ទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- អូស្រ្តាលីនឹងទទួលបាននូវថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ពីក្រុមហ៊ុន Pfizer ចំនួន៨៥លានដូស្តបន្ថែមទៀត នៅក្នុងឆ្នាំ ២០២២ និង ២០២៣។
- រដ្ឋអូស្រ្តាលីខាងត្បូងកត់ត្រាករណីឆ្លងក្នុងស្រុកថ្មី ៣ករណី តែក៏ស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបញ្ចប់ការបិទខ្ទប់Lockdown របស់ខ្លួននៅឡើយ។
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មី ៥ករណីនៅក្នុងសណ្ឋាគារធ្វើចត្តាឡីស័ក។
ជំនឿមិនពិតនៃកូវីដ-១៩៖
យុវជនក្មេងៗដែលមានសុខភាពល្អ មិនរងផលប៉ះពាល់ដោយសារកូវីដ-១៩ នោះទេ។ វាបង្ករមហន្តរាយនិងសម្លាប់តែមនុស្សចាស់ ឬអ្នកជំងឺតែប៉ុណ្ណោះ។
ការពិតនៃកូវីដ-១៩៖
វីរុសនេះជះឥទ្ធិពលធ្ងន់ធ្ងរជាង ចំពោះមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺ ប៉ុន្តែវាក៏បង្កមហន្តរាយនិងសម្លាប់យុវជនក្មេងៗដែលមានសុខភាពល្អមួយចំនួនផងដែរ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

