- ការបិទខ្ទប់នៅក្នុងរដ្ឋវិចថូរៀបន្តរហូតដល់ថ្ងៃអង្គារ ទី២៧ ខែកក្កដា។
- រដ្ឋញូសៅវែលកត់ត្រាករណីស្លាប់ទី៥ ដោយសារតែការផ្ទុះឡើងនៃកូវីដ-១៩អំបូរDelta នៅក្នុងរដ្ឋនេះ។
- រដ្ឋអូស្រ្តាលីខាងត្បូងបានប្រកាសការរឹតបន្តឹងកម្រិត៥ចាប់ពីម៉ោង៦យប់នេះ។
- ប្រជាជនអូស្រ្តាលីជាង១០លាន១សែននាក់ បានចាក់ថ្នាំវ៉ាក់សាំងដូស្តដំបូង ខណៈដែល ២លាន៨សែននាក់បានចាក់២ដងរួចហើយ។
រដ្ឋវិចថូរៀ
រដ្ឋមន្រ្តីទីមួយលោក Daniel Andrews បានប្រកាសថា ការបិទខ្ទប់(Lockdown)នាពេលបច្ចុប្បន្ននឹងត្រូវបន្តរហូតដល់ម៉ោង ១១ និង ៥៩ នាទីយប់ថ្ងៃអង្គារ ទី ២៧ ខែកក្កដា។
រដ្ឋវិចថូរៀបានកត់ត្រានូវករណីថ្មីនៃកូវីដ-១៩ក្នុងស្រុកចំនួន ១៣ ករណី ក្នុងនោះ មានករណីអាថ៌កំបាំង ១ករណី។ ប្រាំបួនករណីស្ថិតនៅក្នុងការផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេរួចស្រាប់ហើយក្នុងអំឡុងពេលឆ្លងរបស់ពួកគេ។ ចំនួនករណីសកម្មទាំងអស់នៅរដ្ឋវិចថូរៀមានចំនួន ៩៦ករណី។
ការធ្វើដំណើរទៅរដ្ឋវិចថូរៀដោយប្រើការអនុញ្ញាតតំបន់ក្រហម( red zone permits) នឹងត្រូវផ្អាកមួយរយៈ។ គេរំពឹងថា សេចក្តីប្រកាសទាក់ទងនឹងជំនួយគាំទ្រអាជីវកម្មបន្ថែមទៀតនឹងប្រកាសនៅថ្ងៃស្អែក។
ឥឡូវនេះមានទំនាក់ទំនងជិតស្និទ្ធចំនួន ១៥៨០០ នាក់ និងទីកន្លែងប៉ះពាល់ជាង ៣០០ កន្លែង រួមទាំងទីតាំងមួយចំនួននៅ Phillip Island ភាគខាងត្បូងនៃរដ្ឋនេះ រហូតដល់តំបន់ Mildura នៅឯភាគពាយព្យ។ ស្វែងរកនៅទីនេះ ចំពោះ ទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រានូវករណីឆ្លងថ្មីនៃកូរីដ-១៩ក្នុងស្រុកចំនួន ៧៨ ករណី ក្នុងនោះមាន ២១ ករណី ស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លងរបស់ពួកគេ។ ស្ត្រីវ័យ ៥០ឆ្នាំប្លាយម្នាក់បានស្លាប់នៅភាគនិរតីក្រុងស៊ីដនី។ មរណភាពរបស់គាត់គឺជាមរណភាពទី ៦១ហើយ នៅក្នុងរដ្ឋញូសៅវែល ដែលជាប់ទាក់ទងនឹងកូវីដ-១៩ និងជាមរណភាពទី ៥ នៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ។
សេវាកម្មរដ្ឋញូសៅវែល(Service NSW) បានបើកទទួលពាក្យសុំសម្រាប់ប្រាក់ជំនួយបិទខ្ទប់កូវីដ សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម។ ពាក្យសុំនឹងបិទនៅម៉ោង ១១និង ៥៩នាទី យប់ថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២១ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ 2021 COVID-19 business grant – Guidelines។
ស្វែងរកនៅទីនេះចំពោះ ទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះនឹងបន្តរហូតដល់ ម៉ោង១១និង៥៩នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែកក្កដា។
រយៈពេល២៤ម៉ោងចុងក្រោយ នៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋអូស្រ្តាលីខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណានៅក្នុងសហគមន៍ចំនួន៥ករណី។ រដ្ឋមន្រ្តីទីមួយលោក Steven Marshall បានប្រកាសពីការរឹតត្បិតកម្រិតទី ៥ ចាប់ពីម៉ោង ៦ ល្ងាចនេះ រហូតដល់យ៉ាងហោចណាស់ ថ្ងៃអង្គារទី ២៧ ខែកក្កដា។ បច្ចុប្បន្នមានកន្លែងប៉ះពាល់ចំនួន ១៦កន្លែង។ ស្វែងរកនៅទីនេះសម្រាប់បញ្ជី ទីតាំងនៃករណីទាំងនេះ ។
- រដ្ឋគ្វីនស្លេនមានកំណត់ត្រាករណីឆ្លងនៃវីរុសកូរ៉ូណានៅក្នុងស្រុកមួយករណី។
- នាវិកដែលមានរោគសញ្ញាទាំង៨នាក់នៅក្នុងនាវាដឹកទំនិញដែលចតនៅកំពង់ផែ Fremantle ក្នុងរដ្ឋអូស្រ្តាលីខាងលិច បានធ្វើតេស្តឃើំញមានកូវីដ-១៩ វិជ្ជមាន។
ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ (COVID-19 Disaster Payment) គឺជាប្រាក់ជំនួយប្រចាំសប្តាហ៍ដែលមានសម្រាប់បុគ្គលរស់នៅក្នុងតំបន់ដែលត្រូវបានប្រកាសថាជាតំបន់hotspotរបស់រដ្ឋាភិបាលខំមិនវែល ជាកន្លែងដែលការរឹតបន្តឹងមានរយៈពេលយូរជាងប្រាំពីរថ្ងៃ និងបានធ្វើឱ្យពួកគេត្រូវបាត់បង់ម៉ោងធ្វើការ ឬបាត់បង់ប្រាក់ចំណូល។ មានព័ត៌មានជាភាសាផ្សេងៗជាង៦០ភាសា ព្រមទាំងសេវាទូរស័ព្ទពហុភាសាដែលអាចប្រើប្រាស់បានតាមរយៈលេខ ១៣១ ២០២ ។
ពិធីបុណ្យសាសនាឥស្លាម Eid al Adha នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៩ ខែកក្កដានេះ។ វាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកដទៃក្នុងពេលប្រារព្ធពិធីបុណ្យនេះដោយ៖
- ជ្រើសរើសធ្វើការបន់ស្រន់នៅផ្ទះ
- លុបចោលការជួបជុំធំៗ
- ពាក់ម៉ាស្ករបស់អ្នក
- ប្រើប្រាស់កម្រាលសម្រាប់អធិដ្ឋានផ្ទាល់ខ្លួន
ជំនឿមិនពិតនៃកូវីដ-១៩៖
ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩មិនមានសុវត្ថិភាពនោះទេ ដោយសារតែវាត្រូវបានគេបង្កើតឡើងលឿនពេក។
ការពិតនៃកូវីដ-១៩៖
រាល់វ៉ាក់សាំងបង្ការកូវីដ-១៩នីមួយៗ ត្រូវឆ្លើយតបទៅនឹងតម្រូវការរដ្ឋបាលទំនិញព្យាបាល (TGA)របស់អូស្រ្តាលី សម្រាប់លក្ខខណ្ឌសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព នៅមុនពេលអនុញ្ញាតិអោយប្រើ។ TGA នឹងបន្តត្រួតពិនិត្យវ៉ាក់សាំងយ៉ាងដិតដល់ ដើម្បីរកឱ្យឃើញ និងឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះបញ្ហាសុវត្ថិភាពដែលកំពុងកើតមានទាំងនៅក្នុងប្រទេសអូស្ត្រាលីនិងនៅបរទេស។ TGA ក៏ត្រួតពិនិត្យផងដែរនូវគុណភាពនៃរាល់វ៉ាក់សាំងគ្រប់ក្រុម ដែលបានផ្គត់ផ្គង់នៅក្នុងប្រទេសអូស្ត្រាលី នៅមុនពេលចែកចាយចេញទៅ។
នៅក្នុងសហរដ្ឋអាម៉េរិក, ការវិភាគទិន្នន័យសុខភាពសាធារណៈ បានបង្ហាញថា ការស្លាប់ដោយសារតែកូវីដ-១៩ស្ទើរតែទាំងអស់នៅក្នុងប្រទេសនេះ កើតឡើងចំពោះអ្នកដែលមិនចាក់វ៉ាក់សាំង។
ក្នុងខែមិថុនា, របាយការណ៍ចេញផ្សាយដោយសុខភាពសាធារណៈអង់គ្លេស បានរកឃើញថា ១០៣ករណីក្នុងចំណោមករណីអំបូរDelta ២២៣ករណី ដែលចូលព្យាបាលក្នុងមន្ទីរពេទ្យចាប់តាំងពីខែកុម្ភៈមក គឺជាអ្នកដែលមិនបានចាក់ថ្នាំវ៉ាក់សាំង ឬចាក់បានតែមួយដូស្ត។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

