- រដ្ឋញូសៅវ៉េលសម្រេចបានការចាក់វ៉ាក់សាំងដូសទីមួយជិតដល់ 90%ហើយ ខណៈអភិបាលរដ្ឋព្រមានថា ការឆ្លងថ្មីអាចកើនឡើងនៅពេលមានការបន្ធូរបន្ថយការរឹតបន្តឹង
- មានការបិទខ្ទប់សម្រាប់ពលរដ្ឋនៅតំបន់ជនបទ Mildura នៅរដ្ឋវិកថូរៀ
- ការស៊ើបអង្កេតកំពុងបន្តធ្វើនៅរដ្ឋញូសៅវ៉េលលើអំបូរមេរោគដែលតាប្រភេទថ្មី
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានកំណត់ត្រាឆ្លងកូវិដ-19 ខ្ពស់បំផុតក្នុងសហគមន៍ចំនួន 1965ករណី និងស្លាប់ប្រាំករណី។ បច្ចុប្បន្ននេះរដ្ឋវិកថូរៀមានករណីសកម្មមិនទាន់ជាសះស្បើយរហូតដល់ 17000ករណី នឹងមានអ្នកជំងឺកូវិដ-19 សម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន 538នាក់ ដោយក្នុងនោះ 117 នាក់កំពុងទទួលការសង្រ្គោះបន្ទាន់ និង 83នាក់ត្រូវការខ្យល់អុកស៊ីសែន។
ពលរដ្ឋរស់នៅតំបន់ជនបទ Mildura នឹងត្រូវរស់នៅក្នុងសភាពបិទខ្ទប់ចំនួន 7ថ្ងៃ។ គិតត្រឹមថ្ងៃនេះមានពលរដ្ឋ 57%ហើយបានចាក់វ៉ាក់សាំងបានគ្រប់ដូស និងមានពលរដ្ឋ 85%បានចាក់វ៉ាក់សាំងបង្ការកូវិដ-19 បានមួយដូស។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 580ករណី និងស្លាប់ 11ករណី ខណៈដែលរដ្ឋនេះជិតសម្រេចបានការចាក់វ៉ាក់សាំងបង្ការដូសទីមួយដល់ពលរដ្ឋបាន 90%។ មានអ្នកជំងឺកូវិដ-19 ចំនួន 182នាក់ស្នាក់នៅព្យាបាលមន្ទីរពេទ្យដោយក្នុងនោះ 163នាក់កំពុងទទួលការសង្រ្គោះបន្ទាន់។
អភិបាលរដ្ឋលោក Dominic Perrottet មានប្រសាសន៍ថា ករណីឆ្លងថ្មី និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យនឹងមានការកើនឡើងខណៈដែលទីក្រុងស៊ីដនីយ៍នឹងចាកចេញពីការបិទខ្ទប់នៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។
ជាមួយគ្នានេះដែរអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតលើអំបូរមេរោគថ្មីក្នុងអំបូរដែលតា ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលមួយរូបដែលទើបត្រឡប់មកពីក្រៅប្រទេស។
សូមចុចត្រង់នេះដើម្បី កក់ការចាក់វ៉ាក់សាំងបង្ការរបស់អ្នក ថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- រដ្ឋឃ្វីនឡែនគ្មានករណីឆ្លងកូវិដ-19 ថ្មីទេ
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីចំនួន 25 ករណីដោយក្នុងនោះ 12ករណីមានជាប់ពាក់ព័ន្ធនឹងការឆ្លងពីមុន និងករណីផ្សេងទៀតកំពុងធ្វើការស៊ើបអង្កេត។
- ពលរដ្ឋអូស្ត្រាលីទាំងឡាយណាដែលមានប្រព័ន្ធភាពស៊ាំក្នុងរាងកាយខ្សោយនឹងត្រូវផ្តល់ការចាក់វ៉ាក់សាំងបង្ការកូវិដ-19 ដូសទីបីដើម្បីបង្កើនការការពារប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

