បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋវិចថូរៀបន្តការបិទខ្ទប់បន្ថែមទៀត ឯរដ្ឋញូសៅវែលមានកំណត់ត្រាករណីថ្មី៩៨ករណី

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទទី ១៩ ខែកក្កដា ឆ្នាំ ២០២១។

A person is seen crossing a quiet Flinders Street in Melbourne, Monday, July 19, 2021.  (AAP Image/Daniel Pockett) NO ARCHIVING

A person is seen crossing a quiet Flinders Street in Melbourne, Monday, July 19, 2021. Source: AAP Image/Daniel Pockett

  • ការ​បិទខ្ទប់​រយៈពេល​៥ថ្ងៃ​នៅ​ក្នុងរដ្ឋ​វិចថូរៀ​នឹងត្រូវ​បន្ត
  • រដ្ឋញូសៅវែល​មានកំណត់ត្រាករណី​ឆ្លង​ក្នុងស្រុក​ថ្មីចំនួន​៩៨ករណី​នៅ​ថ្ងៃនេះ ជាមួយ​នឹង​២០ករណី​ស្ថិតនៅក្នុងសហគមន៍ក្នុង​អំឡុង​ពេល​ឆ្លង។
  • សេវាកម្មរដ្ឋ​ញូសៅវែល​ (Service NSW) បាន​បើក​ទទួល​ពាក្យ​សុំ​​សម្រាប់ប្រាក់ជំនួយ​ពេល​បិទខ្ទប់កូវីដសម្រាប់​អាជីវកម្មខ្នាតតូចនិង​មធ្យម
  • ថ្នាំវ៉ាក់សាំង Pfizer មួយលានដូស្ត​មកដល់​ប្រទេស​អូស្រ្តាលី​ដើម្បី​ជួយ​បង្កើន​ល្បឿន​ដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ

រដ្ឋវិចថូរៀ
ការ​បិទខ្ទប់(lockdown)​នៅ​ក្នុង​រដ្ឋ​វិចថូរៀ​នឹង​មិន​បញ្ចប់​នៅ​យប់​ថ្ងៃអង្គារដូចការ​គ្រោងទុកនោះទេ។ លោករដ្ឋមន្រ្តី​ទីមួយ Daniel Andrews នៅ​មិនទាន់សម្រេច​វិធាន និង​ពេលវេលា​ ដកចេញការ​បិទខ្ទប់នោះនៅឡើយទេ។

រដ្ឋវិចថូរៀ​មានកំណត់ត្រាករណី​ឆ្លង​ថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក​ចំនួន១៣ករណី និង​ពីក្រៅប្រទេស​១ករណី។ ចំនួន​ករណីសកម្មសរុប​ក្នុងរដ្ឋវិចថូរៀមាន ៨១ករណី។

បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ជិតស្និត ១៥,៨០០នាក់ ស្ថិតនៅ​ក្នុងការ​ធ្វើចត្តាឡីស័កឬផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ ជាមួយ​នឹង​ទីកន្លែង​ប៉ះពាល់ថ្មី ២៥០កន្លែង។ ស្វែងរកនៅទីនេះ ចំពោះ ទីតាំង​នៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះ ឬនៅ​ក្នុង​ផែនទី។   

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក​ចំនួន ៩៨ ករណី ដោយក្នុងនោះ ពីរភាគបីត្រូវបានរកឃើញនៅភាគនិរតីក្រុងស៊ីដនី។ ៦១ ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមដែលគេស្គាល់ប្រភពរួចទៅហើយ ប៉ុន្តែ​ ៣៧ ករណី​ទៀត​ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ។ ២០ ករណីក្នុងចំណោមករណីឆ្លងថ្មីទាំងនេះបានស្ថិតនៅក្នុងសហគមន៍ អស់រយៈពេលជាងមួយថ្ងៃ​ក្នុង​អំឡុងពេលឆ្លង​របស់​ពួកគេ។

ស្វែងរកនៅទីនេះ​ចំពោះ ទីតាំង​នៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះឬនៅ​ក្នុង​ផែនទី។ 

ក្នុង​ក្រុងស៊ីដនី (Greater Sydney) ការរឹតបន្តឹងបន្ថែមនាពេល​ថ្មីៗនេះ​រួមមាន ការហាមឃាត់រាល់ការងារសំណង់ និងការបិទ​ហាងលក់រាយដែលមិនចាំបាច់ លើកលែងតែ ផ្សារទំនើប ឱសថស្ថាន ធនាគារ និងហាងលក់ស្រា។

សេវាកម្មរដ្ឋញូសៅវែល(Service NSW) បានបើកទទួលពាក្យសុំសម្រាប់ប្រាក់ជំនួយ​បិទខ្ទប់កូវីដ សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម។ អាជីវកម្មដែលទទួលបានប្រាក់ជំនួយកូវីដ-១៩សម្រាប់អាជីវកម្មធុនតូចកាល​ពីមុន រួមទាំងប្រាក់ជំនួយគាំទ្រ​អាជីវកម្មធុនតូច ​2020 Small Business COVID-19 Support និង​ប្រាក់ជំនួយស្តារ​អាជីវកម្មធុនតូច Small Business Recovery អាចដាក់ពាក្យបាន។ ពាក្យសុំបិទនៅម៉ោង ១១:៥៩នាទី យប់ថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២១ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ 2021 COVID-19 business grant – Guidelines

ការ​បិទខ្ទប់ (Lockdown)​នាពេលបច្ចុប្បន្ននេះនឹងបន្តរហូត​ដល់ ​ម៉ោង១១និង៥៩នាទីយប់ ថ្ងៃ​សុក្រ ទី៣០ ខែកក្កដា។

រយៈពេល២៤ម៉ោងចុងក្រោយ នៅជុំវិញប្រទេសអូស្រ្តាលី

  • រដ្ឋ​គ្វីនស្លេន មានកំណត់ត្រា​ឆ្លង​ក្នុង​សហគមន៍​សូន្យករណី​មួយថ្ងៃទៀតហើយ។ 

  • កប៉ាល់ដឹកទំនិញមួយផ្ទុកនាវិក ៧នាក់ ដែលមានអាការៈសង្ស័យថាមានកូវីដ-១៩ បានចូលចតនៅកំពុងផែ Fremantle។

  • ថ្នាំវ៉ាក់សាំង Pfizer ៨០០,០០០ បាន​មកដល់​ក្រុងស៊ីដនី និង​ជិត​ ១០០,០០០ មកដល់ក្រុងម៉ែលប៊ន។

ពិធីបុណ្យសាសនាឥស្លាម Eid al Adha នឹង​ចាប់ផ្តើមនៅ​ថ្ងៃ​ចន្ទ ទី១៩ ខែកក្កដានេះ។ វាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកដទៃក្នុងពេលប្រារព្ធពិធីបុណ្យនេះដោយ៖

  • ជ្រើសរើសធ្វើការបន់ស្រន់នៅផ្ទះ 
  • លុបចោលការ​ជួបជុំ​ធំៗ
  • ពាក់ម៉ាស្ករបស់អ្នក
  • ប្រើប្រាស់កម្រាល​សម្រាប់​អធិដ្ឋាន​ផ្ទាល់ខ្លួន

ជំនឿមិនពិតនៃកូវីដ-១៩៖

យុវជនក្មេងៗដែលមានសុខភាពល្អ មិនរងផលប៉ះពាល់ដោយសារកូវីដ-១៩ នោះទេ។ វាបង្ករមហន្តរាយ​និងសម្លាប់​តែមនុស្សចាស់ ឬអ្នកជំងឺ​តែប៉ុណ្ណោះ។

ការពិតនៃកូវីដ-១៩៖

វីរុសនេះជះឥទ្ធិពលធ្ងន់ធ្ងរជាង ចំពោះមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺ ប៉ុន្តែវាក៏បង្កមហន្តរាយ​និងសម្លាប់យុវជនក្មេងៗដែលមានសុខភាពល្អ​​មួយចំនួនផងដែរ។  


ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖


NSW 
ACT 

ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 
ACT 
 


Share

Published

Updated

By SBS/ALC Content
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service