- ការបិទខ្ទប់នៅទីក្រុងម៉ែលប៊នបញ្ចប់នៅម៉ោង១១:៥៩នាទីយប់នេះ។
- រដ្ឋញូសៅវែលប្រកាសជំនួយបន្ថែមសម្រាប់អាជីវកម្ម
- រដ្ឋគ្វីនស្លេនចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតមួយរបស់ខ្លួនហៅថា ‘Super Saturday’
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ២.២៣២ករណី និងស្លាប់១២នាក់។
ការបិទខ្ទប់លើកទី៦នៅទីក្រុងម៉ែលប៊ននឹងត្រូវបញ្ចប់ជាផ្លូវការនៅម៉ោង ១១:៥៩នាទីយប់នេះ។
រដ្ឋនេះនឹងចាប់ផ្តើមសាកល្បងការធ្វើចត្តាឡីស័កនៅផ្ទះសម្រាប់អ្នកដំណើរអន្តរជាតិចាប់ពីសប្តាហ៍ក្រោយទៅ។
លោកនាយករដ្ឋមន្រ្តី Scott Morrison បានប្រកាសថា រដ្ឋវិចថូរៀបានសម្រេចគោលដៅចាក់វ៉ាក់សាំង២ដូស្តបាន៧០%ហើយ។
លោកថា៖ “ផ្លូវដ៏វែងឆ្ងាយបំផុតត្រូវបានធ្វើដំណើរនៅក្នុងរដ្ឋវិចថូរៀ ហើយផ្លូវដ៏វែងឆ្ងាយនោះនឹងចាប់ផ្តើមបើកនៅយប់នេះ” ។
កក់ទុកការណាត់ជួបដើម្បីចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣៧២ករណី និងស្លាប់ម្នាក់។ ករណីឆ្លង២ករណីផ្សេងទៀតត្រូវបានកត់ត្រាពីអ្នកដំណើរបរទេស។
រដ្ឋាភិបាលរដ្ឋនេះនឹងប្រកាសកញ្ចប់ជំនួយបន្ថែមទៀតសម្រាប់អាជីវកម្មនៅក្នុងផែនការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីខ្លួនបានប្រកាសផែនការជំនួយហិរញ្ញវត្ថុចំនួន $៥៣០លានដុល្លារ សម្រាប់វិស័យទេសចរណ៍និងវិស័យផលិតកម្មវិធី។
ប្រជាជននៅក្នុងរដ្ឋញូសៅវែលគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសិទ្ធិទទួលបានប័ណ្ណStay and Discover voucher ដែលមានតម្លៃ $៥០ដុល្លារមួយសន្លឹកដើម្បីចាយលើការស្នាក់នៅក្នុងសណ្ឋាគារក្នុងរដ្ឋនេះ។
ស្វែងរកមណ្ឌលចាក់វ៉ាក់សាំង ដែលនៅជិតលោកអ្នក។
រដ្ឋគ្វីនស្លេន
រដ្ឋគ្វីនស្លេនបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកមួយករណី ជាអ្នកបើករថយន្តឈ្នួល Uber ដែលបានទៅទីក្រុងម៉ែលប៊នកាលពីដើមខែនេះ។
ប្រធានមន្រ្តីសុខាភិបាល លោកស្រី Jeanette Young បាននិយាយថា បុរសម្នាក់នេះមានវ័យ៣០ឆ្នាំប្លាយ ធ្លាក់ខ្លួនឈឺជាទម្ងន់ ដែលអាជ្ញាធរមានការលំបាកក្នុងការរកព័ត៌មានពីរូបលោក។
ស្របពេលជាមួយគ្នានេះ នៅមុនពេលដែលរដ្ឋគ្វីនស្លេនបើកឡើងវិញនៅថ្ងៃទី ១៧ ខែធ្នូ រដ្ឋនេះនឹងចាប់ផ្តើមនូវយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតរបស់ខ្លួន ដែលមានឈ្មោះថា ‘Super Saturday’ នៅក្នុងសាលារៀន១០០កន្លែង។
ស្វែងរកមណ្ឌលចាក់វ៉ាក់សាំងដែលនៅជិតអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលីACT
ACT បានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២៨ករណី ធ្វើឲ្យករណីសកម្មសរុបមាន ៤២៥ករណី៊។ នឹងមានការបន្ធូរបន្ថយការរឹតត្បឹតបន្ថែមទៀតចាប់ពីយប់នេះទៅ បន្ទាប់ពីសម្រេចបាននូវអត្រាចាក់វ៉ាក់សាំងបាន៨០%។
កក់ទុកការណាត់ជួបដើម្បីចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋថាសម៉ាញៀសម្រេចបានគោលដៅចាក់វ៉ាក់សាំង២ដូស្ត៧០%ហើយ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

