រដ្ឋវិចថូរៀវិលត្រឡប់ចូលការបិទខ្ទប់សាជាថ្មីរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែកក្កដា។
រដ្ឋញូសៅវែលមានកំណត់ត្រាឆ្លងនៃករណីកូវីដ-១៩ក្នុងស្រុកចំនួន ៩៧ករណី។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩ក្នុងតំបន់ ចំនួន ៦ ករណី នៅក្នុងថ្ងៃដំបូងនៃការបិទខ្ទប់ទូទាំងរដ្ឋទាំងមូល។ មន្ទីរសុខាភិបាលបានបញ្ជាក់ថា មានករណីឆ្លងថ្មីចំនួន ១០ ករណីក្នុងរយៈពេល ២៤ ម៉ោង នៅព្រឹកថ្ងៃសុក្រនេះ ដែលក្នុងនោះ ៤ ករណីត្រូវបានអាជ្ញាធររាយការណ៍រួចហើយ។ គ្រប់ករណីទាំងអស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទុះឡើងដែលគេបានដឹងរួចទៅហើយ។ ករណីសកម្មសរុបនៅក្នុងរដ្ឋវិចថូរៀមានចំនួន ៣៦ករណី ។
ស្វែងរកនៅទីនេះ ចំពោះទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown) នឹងមានរហូតដល់ម៉ោង ១១និង៥៩នាទីយប់ ថ្ងៃអង្គារ ទី២០ ខែកក្កដា។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រានូវករណីឆ្លងថ្មីនៃកូវីដ-១៩ក្នុងស្រុកចំនួន ៩៧ ករណីនៅថ្ងៃនេះ។ ក្នុងនោះ ២៩ករណីបានស្ថិតនៅ ក្នុងសហគមន៍ សម្រាប់រយៈពេលឆ្លងទាំងមូលរបស់ពួកគេ។ ៧៥ ករណីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៨នាក់ស្ថិតនៅក្នុងបន្ទប់ICU និង៥នាក់ពឹងផ្អែកលើបំពង់បញ្ចូលខ្យល់។
ស្វែងរកនៅទីនេះ ចំពោះទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះ នឹងបន្តរហូតដល់ម៉ោង ១១និង៥៩នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែកក្កដា។
២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋគ្វីនស្លេនកំពុងតែបិទព្រំដែនរបស់ខ្លួនជាមួយនឹងរដ្ឋវិចថូរៀ ចាប់ពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដា។ រដ្ឋនេះមានកំណត់ត្រាករណីឆ្លងថ្មី១ករណីនៅថ្ងៃនេះ។
- លោកនាយករដ្ឋមន្រ្តីស្កុតម៉ូរីសុន បានស្នើផែនការមួយ ដែលនឹងអនុវត្តចំពោះរដ្ឋនិងដែនដីទាំងឡាយណា ដែលត្រូវបិទខ្ទប់lockdown រយៈពេល ៧ ថ្ងៃ ឬយូរជាងនេះ ជាកន្លែងដែលរដ្ឋាភិបាលខំមិនវែល បានប្រកាសថាជាចំណុចក្តៅនៃCovid-19 hotspot។ COVID-19 hotspot.
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្ត និង ប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania.
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ស្វែងរកនៅទីនេះចំពោះ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលបកប្រែរួច។
ស្វែងរកនៅទីនេះចំពោះ ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប ដែលបកប្រែរួច។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

