ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- មានកន្លែងទំនេរសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងរាប់ពាន់កន្លែងនៅក្នុងរដ្ឋវិចថូរៀ
- ក្នុងរដ្ឋញូសៅវែល ៦៧,៥%បានចាក់វ៉ាក់សាំងពីរដងរួចហើយ
- ជាង៩៤%នៃអ្នកស្រុកខេនបេរ៉ាដែលមានអាយុលើសពី១២ឆ្នាំឡើង បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស្តរួចហើយ
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍២ករណី
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១,៧៦៣ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរដ្ឋឬដែនដីណាមួយឡើយនៅក្នុងប្រទេសអូស្រ្តាលី ចាប់តាំងពីមានរោគរាតត្បាតនេះមក។ មនុស្ស៤នាក់បានស្លាប់។
លោកអភិបាលរដ្ឋ Daniel Andrews និយាយថា មានការណាត់ជួបទៅចាក់វ៉ាក់សាំង Pfizer, AstraZeneca និង Moderna រាប់ពាន់កន្លែងនៅទំនេរ។
ចាប់ពីថ្ងៃនេះទៅ ឧស្សាហកម្មសំណង់នឹងបើកឡើងវិញ ជាមួយនឹងការអនុញ្ញាតឲ្យតែបុគ្គលិកដែលបានចាក់វ៉ាក់សាំងរួចតែប៉ុណ្ណោះទើបអាចត្រឡប់ទៅធ្វើការនៅការដ្ឋានវិញបាន ដរាបណាពួកគេអនុវត្តតាមវិធានកូវីដ-១៩ដ៏តឹងរឹង។
តំបន់ Latrobe Valley នៅទីជនបទរដ្ឋវិចថូរៀនឹងចេញផុតពីការបិទខ្ទប់នៅពាក់កណ្តាលអធ្រាត្រនេះ។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៦០៨ករណី និងស្លាប់៧នាក់។
ចំនួនប្រជាជនសរុបដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ៨៨,៥% បានចាក់វ៉ាក់សាំងមួយដូស្តរួចហើយ ខណៈដែល ៦៧,៥%បានចាក់២ដូស្តរួចហើយ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យទី៣ ខែតុលា ឆ្នាំ២០២១។
បទបញ្ជាស្នាក់នៅផ្ទះនឹងត្រូវបន្តរហូតដល់ថ្ងៃទី១១ ខែតុលា នៅក្នុងតំបន់ Taree, Forster-Tuncurry និង Muswellbrook ដោយសារតែការកើនឡើងនៃករណីឆ្លងនៅក្នុងតំបន់ទាំងនោះ។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៣៣ករណី ដោយក្នុងនោះ យ៉ាងហោចណាស់១៤ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ចំនួនសរុប ៩៤%នៃប្រជាជនដែលមានអាយុ១២ឆ្នាំឡ់ើងទៅបានចាក់វ៉ាក់សាំងដូស្តដំបូងរួចហើយ ខណៈដែលជាង ៦៥%បានចាក់២ដូស្តរួចហើយ។
ចុចត្រង់នេះដើម្បីកក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់លោកអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ប្រទេសអូស្រ្តាលីស្ថិតនៅលើគន្លងក្នុងការសម្រេចបានគោលដៅ៨០% នៃការចាក់វ៉ាក់សាំងជូនដល់ប្រជាជនអាយុ១៦ឆ្នាំឡើងទៅនៅពាក់កណ្តាលខែវិច្ឆិកា។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

