បច្ចុប្បន្នភាពកូវិដ-19៖ នគរបាល​រដ្ឋ​វិកថូរៀ​ចាប់​ខ្លួន​មនុស្ស​ជាង 100នាក់ ខណៈ​រដ្ឋ​ញូសៅវ៉េល​កាត់​បន្ថយ​ពេល​ចត្តាឡីស័ក

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃទី03 ខែតុលា ឆ្នាំ 2021។

Polisi wamkamata mwandamanaji MELBOURNE

Polisi wa Victoria wamkamata mwandamanaji karibu ya Royal Botanic Gardens, kwenye maandamano dhidi ya chanjo mjini Melbourne, Jumamosi, Oktoba 2, 2021. Source: AAP Image

  • រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មី​ចំនួន 1220 ករណី
  • អាជ្ញាធរ​រដ្ឋ​ញូសៅវ៉េល​ជំរុញ​ពលរដ្ឋ​ឲ្យ​គោរព​តាម​ការ​ណែនាំ​ពីការ​ជួប​ជុំ​គ្នា​មុន​ពេល​ការ​ប្រកួត NRL
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគន៍​ចំនួន 38 ករណី
  • រដ្ឋ​ Tasmania មាន​ការ​ឆ្លង​ថ្មី​មួយករណី

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មានការ​ឆ្លង​ថ្មី​​ចំនួន 1220ករណី និង​​ស្លាប់បីករណី។ អភិបាល​រដ្ឋ​លោក Daniel Andrews មាន​ប្រសាសន៍​ថា​ការ​ដាក់​កំហិត​គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​ប្រព័ន្ធ​សុខាភិបាល និងគោរព​ដល់​អ្នក​មាន​អាជីព​ផ្នែក​សុខាភិបាល។ លោក​បាន​បញ្ជាក់​ថា "អ្វី​ដែល​ជា​សេរីភាព​សម្រាប់​ពួក​យើង នឹង​ក្លាយ​ជា​ពេល​វេលា​ដ៏លំបាក​បំផុត​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​"។ 

កាល​ពីម្សិល​មិញ​នេះ​នគរបាល​បាន​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង​ចំនួន 109នាក់ ដែល​បាន​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅទីក្រុង​ម៉ែលប៊ិន។ 

ប្រធាន​​គិលានុប្បដ្ឋាក​ផ្នែក​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ Royal Melbourne មាន​ប្រសាសន៍ថា​ចាប់​តាំង​ពីខែកក្កដា​មក​រដ្ឋ​វិកថូរៀ​មាន​អ្នក​ជំងឺ 90នាក់​ស្ថិត​នៅក្នុង​ការ​សង្រ្គោះ​បន្ទាន់ ហើយ​គ្មាន​អ្នក​ជំងឺ​មួយ​រូប​ណា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​ដូស​នោះ​ទេ។

ស្វែង​រក មណ្ឌល​ចាក់​វ៉ាក់​សាំង នៅ​ជិត​អ្នក។ 

រដ្ឋញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 667ករណី និង​ស្លាប់ 10ករណី ខណៈ​ដែល​តំបន់ Greater Sydney ឈាន​ដល់​ថ្ងៃទី 100​នៃ​ការ​បិទ​ខ្ទប់។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបា​លលោក Brad Hazzard បាន​ជំរុញ​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​មុន​ពេល​ការ​ប្រកួត​កីឡា​ NRL ផ្តាច់​ព្រាត់​នេះ។ លោក​បន្ត​ថា "ផ្ទះរបស់​អ្នក​គឺជា​ទីតាំង​ដ៏​មាន​គ្រោះ​ថ្នាក់​បំផុត​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នេះ"។ 

ចាប់​ពីថ្ងៃ​ទី 11 តុលា​នេះ ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជាអ្នក​បាន​ប៉ះពាល់​ផ្ទាល់​ទៅនឹង​អ្នក​វិជ្ជមាន​កូវិដ-19 ហើយ​បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ដូស នឹង​តម្រូវ​ឲ្យ​ធ្វើ​តេស្ត និង​ធ្វើ​ចត្តាឡីស័ក​តែ​ 7ថ្ងៃ​ប៉ុណ្ណោះ​ជំនួស​ឲ្យ​ការ​ធ្វើ​ចត្តាឡីស័ក​14​ថ្ងៃ។ 

សូម​ចុច​ត្រង់​នេះ​ដើម្បី កក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​របស់​អ្នក​ ថ្ងៃ​នេះ។  

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
  • ដែន​ដីរដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ចំនួន 38 ករណីដោយ​ក្នុង​នោះ​យ៉ាង​ហោច​ណាស់​មាន 16ករណី​ស្ថិត​នៅ​ក្នុង​សហគមន៍​ខណៈ​មាន​សមត្ថភាព​ចម្លង​ទៅអ្នក​ផ្សេង។
  • នៅ​រដ្ឋ​ Tasmania ក្មេង​ប្រុស​ជំទង់​មួយរូប​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវិដ-19 បន្ទាប់​ពី​បាន​ជិះ​យន្តហោះ​ទៅ Launceston ពីទីក្រុង​ម៉ែលប៊ិន
  • រដ្ឋ​ឃ្វីន​ឡែន​គ្មាន​ការ​ឆ្លង​ថ្មី​ទេ​នៅថ្ងៃ​នេះ។ ការ​ប្រកួត​ផ្តាច់​ព្រាត់​កីឡា​បាល់​អោប NRL រវាង​ក្រុម Penrith Panthers និង​ក្រុម South Sydney Rabbitohs នឹង​រៀប​ចំ​ធ្វើ​ដូច​ការ​គ្រោង​ទុក​នៅ​កីឡា​ដ្ឋាន Lang Park។
  • កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ​ រដ្ឋ​អូស្ត្រាលីភាគខាង​ត្បូង​បាន​រាយការណ៍​នូវ​ការ​ឆ្លង​ថ្មី​ចំនួន​ពីរករណី។
Stay home Safe Life - SBS Radio
Stay home Safe Life - SBS Radio Source: SBS Radio

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវេ៉ល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក

រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក

ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

2 min read

Published

Updated

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now