បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋវិចថូរៀត្រៀមសម្រាប់ការបន្ធូរបន្ថយការរឹតត្បឹតបន្ថែមទៀត

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នកសម្រាប់ថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។

Melbourne's CBD is seen from the banks of Williamstown.

Melbourne's CBD is seen from the banks of Williamstown. Source: AAP

  • អ្នកស្រុក​នៅក្នុងរដ្ឋ​វិចថូរៀ​ទន្ទឹងរង់ចាំង​ការ​បន្ធូរ​បន្ថយការ​រឹតត្បឹតបន្ថែម​ទៀត​នៅ​ម៉ោង​៦ល្ងាចនេះ
  • អាជ្ញាធរ​រដ្ឋ​ញូសៅវែល​ជំរុញ​ឲ្យ​អ្នកស្រុក​ប្រារព្ធ​ពិធីបុណ្យ Halloween នៅ​ក្នុង​បរិបទ​សុវត្ថិភាព​កូវីដ
  • រដ្ឋវិចថូរៀ​រឹត​បន្តឹង​ច្បាប់ជុំវិញ​ការ​លើកលែង​វេជ្ជសាស្រ្ត​សម្រាប់​ការ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ស្រុកចំនួន ១,៦៥៦ករណី និង​ស្លាប់១០នាក់ ខណៈដែលរដ្ឋនេះ​ត្រៀម​សម្រាប់​ការ​បន្ធូរបន្ថយ​ការ​រឹតត្បឹតបន្ថែមទៀតនៅ​ម៉ោង​៦ល្ងាចនេះ។

ហាងទំនិញលក់រាយដែលមិនចាំបាច់ នឹងបើកឡើងវិញជាលើកដំបូងក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ហើយចំនួនកំណត់​ក្នុង​ការ​ទទួលភ្ញៀវ​ សម្រាប់ភោជនីយដ្ឋាន ផាប់ និងហាងកាហ្វេ ក៏​កើនឡើង​ដែរ។

ការហាមឃាត់ការធ្វើដំណើររវាងតំបន់ទីក្រុងម៉ែលប៊ន និង​តំបន់ជនបទនៃរដ្ឋវិចថូរៀ​នឹង​ត្រូវបញ្ចប់ ដោយអនុញ្ញាតឱ្យមានការ​ធ្វើដំណើរ​ដោយគ្មានការរឹតត្បិតនៅទូទាំងរដ្ឋ ដោយអ្នករស់នៅទីក្រុងរំពឹងថានឹងទៅលេងនៅតំបន់ជនបទ សម្រាប់ការឈប់សម្រាក​ចុងសប្តាហ៍រយៈពេលវែង Melbourne Cupនេះ។

ម៉ាសនឹងលែងចាំបាច់នៅទីខាងក្រៅអគារទៀតហើយ ប៉ុន្តែនៅតែត្រូវពាក់នៅទីខាង​ក្នុងអគារ។

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៦៨ករណី​ និងស្លាប់​២នាក់។

មានការ​ស្នើសុំ​ឲ្យ​ប្រជាជន​​ប្រារព្ធពិធីបុណ្យ Halloween នៅចុងសប្តាហ៍នេះ តាមរបៀបសុវត្ថិភាពកូវីដ-១៩។ រក្សាការប្រារព្ធពិធីនៅទីខាងក្រៅ ផ្តល់ស្ករគ្រាប់​ដែលខ្ចប់បិទជិត សម្រាប់ trick or treat ជំនួសឱ្យការ​ចាក់ស្ករគ្រាប់​ដាក់នៅ​ក្នុង​ចាន  ហើយពិចារណាវិធីផ្សេងទៀតនៃការចែកចាយអាហារ។

ស្វែងរកមណ្ឌល​ចាក់វ៉ាក់សាំង​ ដែលនៅជិតលោកអ្នក។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • ACT កត់ត្រាករណី​ឆ្លង​ថ្មី ១០ករណី នាំឲ្យ​ករណី​សកម្មសរុបឡើង​ដល់ ២៣៤ករណី។
  • ទិន្នន័យថ្មី​មក​ពីការិយាល័យ​ស្ថិតិអូស្រ្តាលី​បង្ហាញថា ប្រជាជន​ដែល​កើតនៅ​បរទេសមានអត្រាមរណៈដោយសារកូវីដ-១៩តាមស្តង់ដារអាយុ ចំនួន ៤,២នាក់ ក្នុង 100,000 នាក់ បើប្រៀបធៀបទៅនឹងអ្នកដែល​កើតនៅក្នុងស្រុក​ មាន​អត្រា​ស្លាប់​ ២,០ ប៉ុណ្ណោះ ។
  • រដ្ឋវិចថូរៀ​នឹង​រឹតបន្តឹង​ច្បាប់​ជុំវិញ​ការ​លើកលែង​ផ្នែក​វេជ្ជសាស្រ្ត​ចំពោះ​ការ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩ បន្ទាប់​ពី​ចាប់​បាន​ថា​មាន​អ្នក​សុំ​ឲ្យ​វេជ្ជបណ្ឌិត​ចេញ​លិខិត​លើកលែង​ក្លែងក្លាយ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
ACT 
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
ACT 

Share

Published

Updated

By SBS/ALC Content
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service