បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋវិចថូរៀកត់ត្រាចំនួនមនុស្សស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងការផ្ទុះឡើងនាពេលនេះ ខណៈរដ្ឋញូសៅវែលពិនិត្យមើលការបើកដំណាក់កាលបន្ទាប់

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

The Royal Children's Hospital in Melbourne is dealing with a coronavirus scare in its NICU unit, which cares for vulnerable newborns.

The Royal Children's Hospital in Melbourne is dealing with a coronavirus scare in its NICU unit, which cares for vulnerable newborns. Source: AAP

  • រដ្ឋវិចថូរៀ​កត់ត្រា​ចំនួន​មនុស្ស​ស្លាប់​ប្រចាំថ្ងៃខ្ពស់​បំផុត​របស់​ខ្លួន​នៅ​ក្នុងការ​ផ្ទុះឡើង​នៃកូវីដ-១៩​ចុងក្រោយ​នេះ
  • រដ្ឋញូសៅវែល​ស្ថិតនៅលើ​គន្លង​នៃការសម្រេចបាន​គោលដៅចាក់វ៉ាក់សាំង​ពេញ​លេញ ៨០% នៅចុងសប្តាហ៍នេះ
  • ទីតាំង​ដែលអ្នកវិជ្ជមាន​បាន​ទៅ​រាប់​រយកន្លែង​ត្រូវ​បាន​ចុះបញ្ជីនៅ​ ACT

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ១,៥៧១ករណី និង​ស្លាប់ ១៣នាក់។

ការ​វះកាត់ដែល​អាច​រង់ចាំបាន​ត្រូវ​បាន​ផ្អាក​ ហើយ​មន្ទីរពេទ្យកុមារ Royal Children's Hospital ក្នុងទីក្រុងម៉ែលប៊ន កំពុងតែ​ដាក់ចេញ​នូវការ​ធ្វើ​តេស្ត​រហ័ស(Rapid Antigen Testing) សម្រាប់​ភ្ញៀវ​ដែល​ទៅសួរសុខទុក្ខអ្នកជំងឺនៅ​ក្នុងមន្ទីរពេទ្យ​នេះ បន្ទាប់​ពី​ឳពុកម្តាយ​ដែល​មានឱកាស​ចម្លង​រោគទៅ​ឲ្យ​អ្នកដទៃបាន​ម្នាក់​បាន​ទៅ​សួរ​សុខទុក​អ្នកជំងឺនៅ​ក្នុង​បន្ទប់ICUសម្រាប់​ទារកដែលទើបនឹងកើត។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Martin Foley បាននិយាយថា តំបន់ Mitchell Shire នៅ​ក្នងតំបន់ជនបទ Hume នឹង​ចេញ​ផុតពីការ​បិទខ្ទប់នៅ​យប់នេះ។

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។   

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៤៤៤ករណី និងស្លាប់ ៤នាក់។ 

រដ្ឋនេះនឹង​ឈាន​ដល់​អត្រា​ចាក់វ៉ាក់សាំង​ពេញលេញ​៨០% នៅថ្ងៃអាទិត្យ។

លោកអភិបាលរដ្ឋ Dominic Perrottet បាន​ព្រលយ​ឲ្យ​ដឹង​អំពី​ការ​បែប្រែ​ផែនទីចាកចេញ​ពីការ​បិទខ្ទប់ បន្ទាប់​ពី​គណៈរដ្ឋមន្រ្តី​របស់​លោក​នឹង​ជួបប្រជុំគ្នានៅ​ថ្ងៃស្អែក ដើម្បី​ពិភាក្សា​អំពីការ​បន្ធូរបន្ថយ​ការរឹតបន្តឹងបន្ថែមទៀត​នៅសប្តាហ៍ក្រោយ។ គេរំពឹង​ថា សេចក្តីប្រកាស​នឹងធ្វើឡើងនៅ​ថ្ងៃសុក្រ។

ជាង ៧២,៥% នៃអ្នកស្រុក​ដែលមានអាយុ​លើសពី​១៦ឆ្នាំ បាន​ចាក់វ៉ាក់សាំង​ពេញលេញ​រួចហើយ ខណៈដែល​ដូស្ត​ដំបូង​ចាក់បាន​ជាង​៩០%។.

ស្វែងរកមណ្ឌល​ចាក់វ៉ាក់សាំងដែលនៅ​ក្បែរអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន ៥១ករណី។ ក្នុងចំណោមអ្នកជំងឺ​កូវីដ ១៦នាក់ដែល​សម្រាកព្យបាលក្នុងមន្ទីរពេទ្យ មាន​៨នាក់ស្ថិតនៅ​ក្នុងបន្ទប់ICU ដោយ​៥នាក់ត្រូវការ​ម៉ាស៊ីនជំនួយខ្យល់ដង្ហើម។

បច្ចុប្បន្ន​មាន​ទីកន្លែង​ប៉ះពាល់​ជាង​ ៣៧០កន្លែង​ ដែល​អាច​ស្វែងរកបាន​នៅលើគេហទំព័រ ACT COVID-19 website ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • រដ្ឋវិចថូរៀ​កំពុងតែ​ជ្រើសរើសបុគ្គលិកថែទាំសុខភាព​រហូតដល់​ទៅ ១០០០នាក់ ពី​ក្រៅប្រទេស ដើម្បី​ជួយដល់​ប្រព័ន្ធនេះ​ខណៈដែល​អ្នកជំងឺ​ដែលផ្ទុកកូវីដ-១៩កើនឡើង។
  • ACT ស្ថិតនៅលើគន្លង​ក្នុងការក្លាយ​ជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ដែល​មាន​អត្រាចាក់វ៉ាក់សាំង​ខ្ពស់ជាងគេនៅលើពិភពលោក ដោយគេរំពឹងថាដែនដីនេះ​នឹង​ឈាន​ដល់​អត្រាចាក់វ៉ាក់សាំង​២ដូស្ត​ចំនួន ៩៩% នៅ​ចុងខែវិច្ឆិកា។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖


Share

Published

By SBS/ALC Content
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service