- រដ្ឋវិកថូរៀមានកំណត់ត្រាថ្មីដោយមានការឆ្លងក្នុងសហគមន៍ចំនួន 1488ករណី
- រដ្ឋញូសៅវ៉េលមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 813 ករណី
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីក្នុងសហគន៍ចំនួន 52 ករណី
- រដ្ឋឃ្វីនឡែនមានការឆ្លងថ្មីពីរករណីដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានកំណត់ត្រាឆ្លងខ្ពស់បំផុតក្នុងសហគមន៍ចំនួន 1488ករណី និងស្លាប់ពីរករណី។ នេះជាចំនួនករណីឆ្លងច្រើនបំផុតមិនធ្លាប់មាននៅក្នុងរដ្ឋនេះ។ មកទល់ពេលនេះមានអ្នកជំងឺកូវិដ-19 ចំនួន 429 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះអ្នកជំងឺ 97 នាក់កំពុងសង្រ្គោះបន្ទាន់ និង 54នាក់កំពុងបំពាក់ខ្យល់អុកស៊ីសែន។
ទីតាំងផ្តល់ការព្យាបាលមួយចំនួនស្ថិតនៅក្នុងចំណោមទីតាំងដែលចាត់ទុកថាមានករណីវិជ្ជមានទៅកាន់ (tier 1) ដែលមានរៀបរាប់នៅក្នុងបញ្ជីអ្នកវិជ្ជមានបានទៅដល់ខណៈមានសមត្ថភាពចម្លងទៅអ្នកផ្សេង។ ទីតាំងទាំងនោះរួមមានទីតាំងនៅតំបន់ជនបទ Warrnambool, Shepparton, Gisborne, East Bendigo, Muckatah និង Ballarat។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Tim Pallas បានប្រកាសពីការផ្តល់ជំនួយឧបត្ថម្ភដល់ចំនួន 196.6 លានដុល្លារដល់អាជីវកម្មទាំងឡាយ ដោយរួមទាំង sole traders ផងដើម្បីទប់ទល់នឹងចំណាយក្នុងអំឡុងពេលមានការរឹតបន្តឹងចាប់ពីថ្ងៃទី 21កញ្ញា ដល់ថ្ងៃទី 4តុលា។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 813ករណី និងស្លាប់ 10ករណី។
មានអ្នកជំងឺកូវិដ-19 ចំនួន 1005នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៅរដ្ឋញូសៅវ៉េល ដោយក្នុងនោះ 202នាក់កំពុងទទួលការសង្រ្គោះបន្ទាន់ និង 99 នាក់ត្រូវការខ្យល់អុកស៊ីសែន។
មន្ត្រីក្រសួងសុខាភិបាលវេជ្ជបណ្ឌិត Jeremy McAnulty បានជំរុញពលរដ្ឋឲ្យគោរពតាមបទបញ្ជាសុខាភិបាល ដោយកុំធ្វើការជួបជុំគ្នាដោយខុសច្បាប់នៅតាមផ្ទះនៅអំឡុងពេលមានការប្រកួតផ្តាច់ព្រាត់កីឡាបាល់អោប Rugby នៅចុងសប្តាហ៍នេះដែលនឹងរៀបចំការប្រកួតនៅថ្ងៃអាទិត្យនាទីក្រុងប្រឹសបិន។
សូមចុចត្រង់នេះដើម្បី កក់ការចាក់វ៉ាក់សាំងបង្ការរបស់អ្នក ថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីចំនួន 52 ករណីដោយយ៉ាងហោចណាស់មាន 29ករណីស្ថិតនៅក្នុងសហគមន៍ខណៈមានសមត្ថភាពចម្លងទៅអ្នកផ្សេង។
- អាជ្ញាធររដ្ឋឃ្វីនឡែនបានឲ្យដឹងថាការឆ្លងថ្មីចំនួនពីរករណីគឺសុទ្ធសឹងតែបានធ្វើចត្តាឡីស័កតាមផ្ទះ។ អ្នកឆ្លងទាំងពីររូបនេះជាកុមារ ហើយជាប់ពាក់ព័ន្ធនឹងការឆ្លងជាចង្កោមនៅប្រឹសបិន។
- រដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋឃ្វីនឡែនលោកស្រី Yvette D'Ath មានប្រសាសន៍ថានឹងមានគ្លីនិកផ្តល់ការចាក់វ៉ាក់សាំងបង្ការកូវិដនៅជុំវិញកីឡាដ្ឋានដែលរៀបចំការប្រកួតកីឡាបាល់អោបផ្តា់ច់ព្រាត់ស្អែកនេះ។


ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

