- រដ្ឋវិកថូរៀចេញពីការបិទខ្ទប់មុនការគ្រោងទុក
- រដ្ឋញូសៅវ៉េលសម្រេចបានការចាក់វ៉ាក់សាំងគ្រប់ដូសដល់ 80ភាគរយហើយ
- ការធ្វើដំណើរអន្តរជាតិដោយគ្មានការធ្វើចត្តាឡីស័ករវាងប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ចាប់ផ្តើមធ្វើឡើងវិញនៅសប្តាហ៍នេះហើយ
- រដ្ឋាភិបាលអូស្ត្រាលីទិញថ្នាំ "ព្យាបាលកូវិដ-19"
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីកូវិដ-19 ក្នុងសហគមន៍ចំនួន 1838ករណី និងស្លាប់ 07ករណី។ មានអ្នកជំងឺកូវិដ-19 កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន 777នាក់ ដោយក្នុងនោះ 151 នាក់កំពុងទទួលការសង្រ្គោះបន្ទាន់ និង 94នាក់ត្រូវការខ្យល់អុកស៊ីសែន។
អភិបាលរដ្ឋលោក Daniel Andrews ប្រកាសពី ការបើករដ្ឋឡើងវិញ មុនពេលគ្រោងទុក។ ការបន្ធូរបន្ថយការរឹតបន្តឹងនឹងធ្វើឡើងចាប់ពីពាក់កណ្តាលយប់ថ្ងៃព្រហស្បត្តិ 21 តុលាសប្តាហ៍ក្រោយនេះហើយ។ លោកអភិបាលរដ្ឋបន្តថា ការបិទខ្ទប់នឹងត្រូវបញ្ចប់ ដោយគ្មានការដាក់កំហិតលើហេតុផលក្នុងការចេញពីផ្ទះ ហើយក៏គ្មានបម្រាមគោចរណ៍ដែរ។
ពលរដ្ឋវិកថូរៀអាយុចាប់ពី 16ឆ្នាំឡើងចំនួន 89ភាគរយហើយបានចាក់វ៉ាក់សាំងការពារកូវិដ-19 បានដូសទីមួយ ហើយ 65.5 ភាគរយបានចាក់វ៉ាក់សាំងការពារបានគ្រប់ដូស។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 301ករណី និងស្លាប់ 10នាក់។
អភិបាលរដ្ឋលោក Dominic Perrottet មានប្រសាសន៍កាលពីម្សិលមិញនេះថា រដ្ឋញូសៅវ៉េលសម្រេចបានការចាក់វ៉ាក់សាំងគ្រប់ដូសដល់ពលរដ្ឋចំនួន 80ភាគរយហើយ ដែលមានន័យថា ចាប់ពីស្អែកនេះទៅការរឹតបន្តឹងមួយចំនួនទៀត នឹងត្រូវលុបចោល។
អភិបាលរដ្ឋរូបនេះក៏បានប្រកាសពីការវិនិយោគចំនួន 130លានដុល្លារលើសុខភាពផ្លូវចិត្តផងដែរ។
"យើងគឺជារដ្ឋទីមួយហើយនៅអូស្ត្រាលីដែលបានផ្តល់ការបណ្តុះបណ្តាលដល់ពលរដ្ឋចំនួន 275000 នាក់ពីការការពារការធ្វើអត្តឃាត និងការផ្តល់ជំនួយបឋមលើសុខភាពផ្លូវចិត្ត"។ នេះបើតាមការគូសបញ្ជាក់ពីរដ្ឋមន្ត្រីទទួលបន្ទុកលើសុខភាពផ្លូវចិត្ត Bronnie Taylor ។
សូមចុចត្រង់នេះដើម្បី កក់ការចាក់វ៉ាក់សាំងបង្ការរបស់អ្នក ថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- រដ្ឋាភិបាលសហព័ន្ធបានទិញថ្នាំព្យាបាលកូវិដដែលទើបរកឃើញថ្មីឈ្មោះ Ronapreve ចំនួន 15000 កំប្លេ។
- ការធ្វើដំណើរអន្តរជាតិដោយគ្មានការធ្វើចត្តាឡីស័ករវាងរដ្ឋញូសៅវ៉េល និងរដ្ឋវិកថូរៀ និងតំបន់មួយចំនួននៃប្រទេសណូវែលហ្សេឡង់នឹងចាប់ផ្តើមធ្វើឡើងវិញចាប់ពីពាក់កណ្តាលយប់ថ្ងៃអង្គារទី 19 ខែតុលានេះ។
- ដែនដីរដ្ឋធានីខេនបេរ៉ាកត់ត្រានូវការឆ្លងថ្មីចំនួន 33ករណី។
- រដ្ឋ Tasmania គ្មានការឆ្លងថ្មីទេ។
- រដ្ឋាភិបាលរដ្ឋឃ្វីនឡែនមិនទាន់កំណត់កាលបរិច្ឆេទក្នុងការបើកព្រំដែនឡើងវិញនៅឡើយទេ។
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

