ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- រដ្ឋវិចថូរៀប្រកាសកំណត់ចាក់វ៉ាក់សាំងជាកំហិតសម្រាប់បុគ្គលិកកម្មករចាំបាច់។
- អាជីវកម្មនៅរដ្ឋញូសៅវែលបន្តទទួលបានជំនួយគាំទ្រហិរញ្ញវត្ថុ
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក២ករណី
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១,១៤៣ករណី និងស្លាប់៣នាក់។
រាល់បុគ្គលិកកម្មករដែលស្ថិតនៅលើ បញ្ជីបុគ្គលិកកម្មករដែលទទួលបានការអនុញ្ញាតឲ្យទៅធ្វើការ(Authorised Workers list) នឹងត្រូវទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូស្តដំបូងរបស់ពួកគេឲ្យបានត្រឹមថ្ងៃទី ១៥ ខែតុលា ដើម្បីបន្តធ្វើការនៅកន្លែងធ្វើការ។ ពួកគេនឹងត្រូវទៅចាក់វ៉ាក់សាំងឲ្យបានពេញលេញនៅត្រឹមថ្ងៃទី ២៦ ខែវិច្ឆិកា។
ចាប់ពីថ្ងៃអង្គារ ទី៥ ខែតុលា ការដ្ឋានសាងសង់នឹងបើកដំណើរការឡើងវិញ ជាមួយនឹងលទ្ធភាព២៥% ប៉ុន្តែបុគ្គលិកត្រូវតែចាក់វ៉ាក់សាំងឲ្យបានយ៉ាងហោចណាស់១ដូស្ត។
តំបន់រដ្ឋាភិបាលមូលដ្ឋាន Moorabool នឹងត្រូវបិទខ្ទប់រយៈពេល៧ថ្ងៃចាប់ពីពាក់កណ្តាលអធ្រាត្រយប់នេះ។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៨៦៤ករណី និងស្លាប់១៥នាក់។
លោកហេរញ្ញិក Dominic Perrottet បានអះអាងម្តងទៀតថា អាជីវកម្មដែលមានសិទ្ធិទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ នឹងបន្តទទួលបានរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ប្រសិនបើអាជីវកម្មនោះបំពេញបាននូវលក្ខខណ្ឌចាំបាច់នានា។
ប្រាក់ជំនួយនឹងបន្តសម្រាប់អាជីវកម្មតូចៗ ដែលមានប្រាក់ចំណូលទាបជាង ៧៥,០០០ដុល្លារ ប៉ុន្តែត្រូវបន្ថយអស់ពាក់កណ្តាលមកនៅ ៧៥០ដុល្លារសម្រាប់២សប្តាហ៍ម្តង។
កម្មវិធី JobSaver ដែលស្តួចស្តើងជាងមុន ក៏នឹងនៅតែមានផងដែរ សម្រាប់អាជីវកម្មដែលបាត់បង់ប្រាក់ចំណូលរបស់ពួកគេលើសពី៣០%។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន៥៣ករណី និងស្លាប់២នាក់។
អភិបាលដែនដី លោក Andrew Barr បាននិយាយថា ៤០%នៃអ្នកស្រុកខេនបេរ៉ាដែលមានសិទ្ធិទៅចាក់វ៉ាក់សាំង នៅមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនៅឡើយទេ ហើយពួកគេភាគច្រើនមានអាយុក្រោម ៤០ឆ្នាំ។
ចុចត្រង់នេះដើម្បីកក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់លោកអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- បំណែកវីរុសកូរ៉ូណាត្រូវបានគេរកឃើញនៅក្នុងប៉ាន់គំរូលូទឹកស្អុយក្នុងតំបន់ Berrimah, Winnellie និង East Arm ក្នុងទីក្រុងដាវីន។

ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

