ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- រដ្ឋវិចថូរៀកំណត់ទិញឧបករណ៍ធ្វើតេស្តរហ័ស(rapid antigen tests)ចំនួន ២,២លានតេស្ត
- រដ្ឋញូសៅវែលបង្កើតកញ្ចប់ថវិកាថ្មីជួយដល់អាជីវកម្មដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ
- ជាង៦៦%នៃអ្នកស្រុកខេនបេរ៉ាអាយុ១២ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងពេញលេញរួចហើយ
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មី០ករណីក្នុងស្រុក
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១,៤២០ករណី។ មនុស្ស១១នាក់បានស្លាប់ ធ្វើឲ្យចំនួនមនុស្សស្លាប់ដែលពាក់ព័ន្ធនឹងកូវីដនៅក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះឡើងដល់៦៨នាក់។
រដ្ឋាភិបាលគ្រោងនឹងដាក់ចេញនូវការធ្វើតេស្តរហ័ស (Rapid antigen test) ចំនួន ២,២ លានតេស្ត នៅទូទាំងប្រព័ន្ធថែទាំសុខភាព មុនពេលពង្រីកទៅកាន់“ទីកន្លែងដែលមានហានិភ័យខ្ពស់”ផ្សេងទៀត រួមមានសាលារៀន សេវាកម្មសង្គ្រោះបន្ទាន់និងកន្លែងជាច្រើនទៀត។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកMartin Foley និយាយថា ប្រជាជនរដ្ឋវិចថូរៀជាង ៩ ម៉ឺននាក់ បានទៅចាក់វ៉ាក់សាំងកាលពីម្សិលមិញ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនវ៉ាក់សាំងដែលបានចែកចាយនៅទូទាំងប្រទេស នៅថ្ងៃអង្គារទី ៥ ខែតុលា។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៥៩៤ករណី និងស្លាប់១០នាក់។
ក្រុមត្រួតពិនិត្យការលំបាក(Hardship Review Panel)ថ្មីមួយត្រូវបានបង្កើតឡើងដើម្បីពិចារណា លើជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់វិធានការជំនួយគាំទ្រអាជីវកម្មកូវីដ ១៩ ។
ក្រុមនេះនឹងវាយតម្លៃលើអាជីវកម្មនីមួយៗដាច់ដោយឡែកពីគ្នា ដែលមិនបំពេញតាមតម្រូវការសម្រាប់ការទទួលបានជំនួយអាជីវកម្ម 2021 COVID-19 Business Grant, ប្រាក់ជំនួយអាជីវកម្មមីក្រូ Micro-business Grant និងប្រាក់ជំនួយសង្រ្គោះការងារ JobSaver payments។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២៨ករណីនិងស្លាប់ម្នាក់។
ទារកម្នាក់បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩នៅក្នុង មណ្ឌលមើលថែទាំទារកជាពិសេសនៅមន្ទីរពេទ្យ Centenary Hospital for Women and Children។
បច្ចុប្បន្នមានករណីសកម្មចំនួន ៣៩៥ករណីនៅក្នុងACT។
ចុចត្រង់នេះដើម្បីកក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់លោកអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- លោកស្រីអភិបាលរដ្ឋ Annastacia Palaszczuk កំពុងតែជំរុញឲ្យអ្នកស្រុកមកពីតំនប់ Ipswich, Logan, Beaudesert និង Sunshine Coast ទៅចាក់វ៉ាក់សាំង ខណៈដែលទីក្រុងប្រ៊ីសបេនបន្តិចម្តងៗកំពុងតែឈានដល់អត្រា ៧០%នៃដូស្តដំបូង។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

