នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ចំនួនមនុស្សស្លាប់ដោយសារកូវីដ-19 យ៉ាងហោចណាស់ 39 នាក់ រួមទាំង 17 នាក់នៅរដ្ឋវិចថូរៀ 11នាក់នៅរដ្ឋញូវសៅវែល និង 10នាក់នៅរដ្ឋគ្វីនស្លេន។ រដ្ឋអូស្ត្រាលីភាគខាងលិច បានរាយការណ៍ពីការស្លាប់ជាប្រវត្តិសាស្ត្រចំនួនពីរករណី។
រដ្ឋវិចថូរៀបានរាយការណ៍ថា មានមនុស្ស 567នាក់ដែលមានផ្ទុកកូវីដ-19កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី 4 ខែមេសាមក។
ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅទីនេះ។
រដ្ឋអូស្ត្រាលីខាងត្បូង (SA) បានលុបចោលសេចក្តីប្រកាសអាសន្នធំនៃកូវីដ-19 បន្ទាប់ពីបានប្រកាសចេញអស់រយៈពេល793 ថ្ងៃ។ វាមានន័យថា រដ្ឋនេះមិនអាចដាក់ការរឹតបន្តឹងថ្មីទៀតទេ ប៉ុន្តែបន្ធូរបន្ថយការរឹតបន្តឹងនាពេលបច្ចុប្បន្ន។
រដ្ឋអូស្រ្តាលីខាងត្បូងនឹងបញ្ចប់តម្រូវការពាក់ម៉ាសមុខជាកំហិត សម្រាប់សិស្សវិទ្យាល័យនៅសប្តាហ៍ក្រោយ។
រដ្ឋាភិបាលរដ្ឋនេះបាននិយាយថា "ម៉ាសមុខនឹងតម្រូវឲ្យពាក់នៅសាលារៀន ក្នុងកាលៈទេសៈដែលថ្នាក់រៀនមួយរាយការណ៍ករណីឆ្លង 10 ករណីឬច្រើនជាងនេះក្នុងរយៈពេលប្រាំពីរថ្ងៃ ឬក៏សាលារៀនមួយមានប្រាំថ្នាក់ ដែលមានករណីឆ្លងប្រាំករណីឬច្រើនជាងនេះក្នុងរយៈពេលប្រាំពីរថ្ងៃ" ។
ឥឡូវនេះប្រជាជនអូស្ត្រាលីមានជម្រើសក្នុងការកក់ទុកការចាក់វ៉ាក់សាំងបង្ការកូវីដ-19របស់ពួកគេ តាមរយៈសារជាអក្សរ។
ពួកគេត្រូវវាយពាក្យ 'Hey EVA' ហើយផ្ញើទៅលេខ 0481611382។ ពួកគេនឹងទទួលបានការហៅត្រលប់មកវិញពីភ្នាក់ងារដែលបានទទួលការបណ្តុះបណ្តាល ដើម្បីកក់ទុកការណាត់ជួបរបស់ពួកគេ។ ក្រុម EVA ដំណើរការប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង 7 ព្រឹកដល់ម៉ោង 10 យប់ ម៉ោងស្តង់ដារអូស្រ្តាលីខាងកើត (AEST) ។
ដែនដីរដ្ឋធានីអូស្រ្តាលី ACT បានជូនដំណឹងថា មជ្ឈមណ្ឌលធ្វើតេស្តរកកូវីដ-19 ភាគច្រើននឹងនៅតែបើក នៅទិវាផ្សះផ្សាជាតិ (Reconciliation Day) នាថ្ងៃចន្ទ ទី 30 ឧសភា ឆ្នាំ 2022។
រដ្ឋអូស្រ្តាលីខាងលិច មានបំណងចង់ធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលបក្សលេប័រដែលទើបជាប់ឆ្នោតថ្មី ដើម្បីតាមពលរដ្ឋអូស្រ្តាលីដែលជាគិលានុបដ្ឋាយិកានៅបរទេស ឲ្យឆាប់ត្រឡប់មកវិញ ប្រសិនបើពួកគេមានឆន្ទៈចង់ផ្លាស់ប្តូរទីលំនៅ។
ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលការកើនឡើងនៃចំនួនករណីឆ្លងកូវីដ-19 និងកង្វះខាតបុគ្គលិកសុខាភិបាលជួរមុខនៅក្នុងរដ្ឋនេះ។
ចូលអានអំពីវ៉ាក់សាំងកូវីដ-១៩ជាភាសាខ្មែរ។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ស្វែងរក អ្វីដែលអ្នកអាចធ្វើបាន និងមិនអាចធ្វើបាន នៅគ្រប់ទីកន្លែងក្នុងប្រទេសអូស្រ្តាលី។
មុនពេលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស ចូរពិនិត្យតម្រូវការធ្វើដំណើរនិងដំបូន្មានចុងក្រោយគេបង្អស់។
ប្រសិនបើអ្នកត្រូវការជំនួយហិរញ្ញវត្ថុ ចូរពិនិត្យមើលអ្វីជាជម្រើសរបស់អ្នក។
នេះគឺជាជំនួយខ្លះៗក្នុងការស្វែងយល់ពីវគ្គសព្ទនៃកូវីដ-១៩ជាភាសារបស់លោកអ្នក។
អានព័ត៌មានអំពីកូវីដ-១៩ទាំងអស់ជាភាសារបស់អ្នកនៅលើ SBS Coronavirus portal៕

