- អត្រាខ្ពស់នៃវីរុសនេះត្រូវបានគេរកឃើញនៅក្នុងលូទឹកនៅតំបន់ Newcastle ។
- ថ្ងៃឈប់សម្រាកសាធារណៈនៃទិវា Ekka នៅប្រ៊ីសបេនត្រូវបានលុបចោល។
- រដ្ឋអូស្រ្តាលីខាងត្បូងកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកមួយករណី។
- មិនមានករណីឆ្លងថ្មីនៅក្នុងរដ្ឋវិចថូរៀនោះទេ។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២៣៣ ករណី ដែលក្នុងនោះយ៉ាងតិចណាស់ ៤៧ករណី បានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។ មនុស្ស២នាក់បានស្លាប់ដោយសារកូវីដ-១៩ ដែលក្នុងនោះមានបុរសម្នាក់ក្នុងវ័យ២០ឆ្នាំប្លាយ មកពីភាគនិរតីក្រុងស៊ីដនី ដែលគេនិយាយថា ស្ថានភាពស្រាប់តែប្រែជាធ្ងន់ធ្ងរភ្លាមៗ។
ប្រធានមន្រ្តីសុខាភិបាលលោកស្រី Kerry Chant ជំរុញឲ្យប្រជាជននៅក្នុងតំបន់ Newcastle ចេញមកធ្វើតេស្ត ខណៈដែលអត្រាខ្ពស់នៃវីរុសនេះត្រូវបានគេរកឃើញនៅក្នុងលូទឹកក្នុងតំបន់នេះ។
តំបន់ Birmingham Gardens, Shortland, Maryland, Fletcher, Minmi, Cameron Park, Mayfield, Stockton និង Fern Bay គឺជាតំបន់ដែលមានការបារម្ភជាពិសេស។
ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះគ្លីនីកចាក់វ៉ាក់សាំង។
រដ្ឋគ្វីនស្លេន
រដ្ឋគ្វីនស្លេនមានកំណត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ១៧ករណី ដែលក្នុងនោះ ១៦ករណីមានទំនាក់ទំនងទៅនឹងចង្កោមដែលមានស្រាប់។ ករណីទី១៧ មិនទាក់ទងទៅនឹងចង្កោមនៅប្រ៊ីសបេនទេ តែគេរកឃើញនៅទីក្រុងខេន កាលពីរសៀលថ្ងៃទី៣ ខែសីហា។
ថ្ងៃឈប់សម្រាកបុណ្យ Ekka ដែលត្រូវចាប់ផ្តើមនៅចុងសប្តាហ៍នេះ ត្រូវបានលុបចោល ហើយនឹងត្រូវពន្យារទៅពេលក្រោយវិញ។
ប្រធានមន្រ្តីសុខាភិបាល លោកស្រី Jeannette Young ជំរុញឲ្យប្រជាជនពិចារណាការទិញទំនិញតាមអនឡាញ ឬពន្យារពេលការទិញទំនិញរបស់ពួកគេ ចៀសវាងការចំណាយពេលវេលានៅក្នុងសហគមន៍។
ស្វែងរកនៅទីនេះសម្រាប់ធនធានបន្ថែមទៀតស្តីពីវីរុសកូរ៉ូណាជាភាសារបស់លោកអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋអូស្រ្តាលីខាងត្បូងមានករណីឆ្លងក្នុងស្រុក១ករណី ជាបុរសម្នាក់នៅក្នុងវ័យ២០ឆ្នាំប្លាយដែលបានស្ថិតនៅក្នុងកន្លែងធ្វើចត្តាឡីស័ករួចស្រាប់ហើយ។
- មិនមានកំណត់ត្រាករណីឆ្លងថ្មីនៅក្នុងរដ្ឋវិចថូរៀទេ ដែលនេះជាលើកទី១ហើយក្នុងពេលជាង៣សប្តាហ៍មកនេះ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

