ប្រទេសអូស្រ្តាលីរាយការណ៍មនុស្សស្លាប់ដោយសារកូវីដ-19យ៉ាងហោចណាស់ 32នាក់ រួមទាំង 13នាក់នៅក្នុងរដ្ឋវិចថូរៀ 10នាក់នៅក្នុងរដ្ឋញូសៅវែល និង 9នាក់នៅក្នុងរដ្ឋគ្វីនស្លេន នៅថ្ងៃពុធនេះ។ ចំនួនមនុស្សស្លាប់ប្រចាំថ្ងៃនៅក្នុងរដ្ឋអូស្រ្តាលីខាងលិច ថ្ងៃនេះរាប់បញ្ចូលទាំង១០នាក់ដែលបានស្លាប់កាលពីមុនៗមក។
ចំនួនប្រជាជនដែលកើតកូវីដនៅក្នុងមន្ទីរពេទ្យនៃរដ្ឋញូសៅវែលបានកើនឡើង។ មាន 1,743 នាក់នៅក្នុងមន្ទីរពេទ្យនៅថ្ងៃទី ២៧ មេសា បើធៀបទៅនឹង 1,418 នាក់នៅថ្ងៃទី ៤ មេសា។
ពិនិត្យមើលទំនោរនៃកូវីដ-19ចុងក្រោយបំផុត មានទាំងករណីឆ្លងថ្មី អ្នកជំងឺក្នុងមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្រ្តាលីនៅទីនេះ។
រដ្ឋអូស្ត្រាលីខាងលិច និងដែនដីភាគខាងជើង បានក្លាយជារដ្ឋចុងក្រោយគេដែលធ្វើតាមរដ្ឋញូសៅវែល រដ្ឋវិចថូរៀ រដ្ឋគ្វីនស្លេន និងដែនដីរដ្ឋធានីអូស្ត្រាលី ក្នុងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវសម្រាប់ទំនាក់ទំនងជិតស្និទ្ធនៃករណីវិជ្ជមាន COVID-19។ គេរំពឹងថា រដ្ឋអូស្ត្រាលីខាងត្បូងនឹងធ្វើតាមដូចគ្នានេះនៅសប្តាហ៍ក្រោយ។
ចាប់ពីម៉ោង 12.01 ព្រឹក ថ្ងៃសុក្រ ទី 29 មេសា ទំនាក់ទំនងជិតស្និទ្ធដែលគ្មានរោគសញ្ញានៅរដ្ឋអូស្ត្រាលីខាងលិច មិនត្រូវតម្រូវឱ្យនៅដាច់ដោយឡែកទៀតទេ ប្រសិនបើពួកគេអនុវត្តតាមពិធីការដ៏តឹងរ៉ឹង។
ទំនាក់ទំនងជិតស្និទ្ធដែលមិនមានរោគសញ្ញាត្រូវតែធ្វើតេស្តអង់ទីហ្សែនរហ័សប្រចាំថ្ងៃ ពាក់ម៉ាស់នៅខាងក្រៅផ្ទះរបស់ពួកគេ ជៀសវាងទៅទីកន្លែងដែលមានហានិភ័យខ្ពស់ ធ្វើការពីផ្ទះតាមដែលអាចធ្វើបាន និងជូនដំណឹងដល់និយោជក ឬកន្លែងសិក្សាអប់រំរបស់ពួកគេ។
ទំនាក់ទំនងជិតស្និទ្ធដែលមានរោគសញ្ញាត្រូវតែស្នាក់នៅដាច់ដោយឡែកពីគេ រហូតដល់រោគសញ្ញាបានបាត់ទៅវិញ និងធ្វើតេស្តតាមពិធីការដែលមានស្រាប់។
រដ្ឋអូស្រ្តាលីខាងលិច ក៏បានដកចេញនូវតម្រូវការសម្រាប់ម៉ាសមុខ (លើកលែងតែទីកន្លែងជាក់លាក់ដូចជាមន្ទីរពេទ្យ និងមណ្ឌលថែទាំមនុស្សចាស់) ច្បាប់ពីរម៉ែត្រការ៉េ និងភស្តុតាងនៃការចាក់ថ្នាំបង្ការ។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការចាក់វ៉ាក់សាំងជាចាំបាច់នៅកន្លែងធ្វើការនៅតែមាន។
តម្រូវការ G2G Pass សម្រាប់ការមកដល់ក្នុងរដ្ឋអូស្រ្តាលីខាងលិច និងតម្រូវការចាក់វ៉ាក់សាំងសម្រាប់អ្នកធ្វើដំណើរឆ្លងរដ្ឋនឹងបញ្ចប់នៅថ្ងៃទី 29 ខែមេសា។ ទោះជាយ៉ាងណាក៏ដោយ អ្នកដំណើរអន្តរជាតិដែលមិនបានចាក់វ៉ាក់សាំងនៅតែតម្រូវឱ្យដាក់ឱ្យនៅដាច់ដោយឡែករយៈពេលប្រាំពីរថ្ងៃ។ តម្រូវការនេះនឹងត្រូវបានពិនិត្យឡើងវិញក្នុងរយៈពេល 4 សប្តាហ៍។
នៅដែនដីភាគខាងជើង ការផ្លាស់ប្តូរខាងក្រោមបានចូលជាធរមានចាប់ពីម៉ោង 12.01 ព្រឹកថ្ងៃនេះ។
- ទំនាក់ទំនងជិតស្និទ្ធដែលមិនមានរោគសញ្ញាដែលបានចាក់វ៉ាក់សាំងចំនួនបីដងរួចហើយ មិនតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែត្រូវធ្វើតេស្តរហ័ស RAT ក្នុងរយៈពេលបីថ្ងៃដំបូង បន្ទាប់ពីការប៉ះពាល់ និងនៅថ្ងៃទី 6 ។
- ពួកគេត្រូវតែពាក់ម៉ាសសម្រាប់រយៈពេលប្រាំពីរថ្ងៃនៅខាងក្រៅផ្ទះរបស់ពួកគេ ហើយមិនអាចចូលទៅកាន់ទីកន្លែងដែលមានហានិភ័យខ្ពស់បានទេ។ ពួកគេត្រូវតែជូនដំណឹងដល់និយោជក ឬសាលារៀនរបស់ពួកគេ ថាពួកគេជាអ្នកមានទំនាក់ទំនងជិតស្និទ្ធ។ ទំនាក់ទំនងជិតស្និទ្ធដែលមិនបានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ ត្រូវតែបន្តនៅដាច់ដោយឡែករយៈពេលប្រាំពីរថ្ងៃ។
- ទំនាក់ទំនងជិតស្និទ្ធដែលមានរោគសញ្ញា COVID-19 ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ ធ្វើតេស្តរក COVID-19 និងបន្តដាក់ឱ្យនៅដាច់ដោយឡែករហូតដល់រោគសញ្ញាបាត់ទៅវិញ។
រដ្ឋអូស្ត្រាលីខាងត្បូងទទូចថា ម៉ាសមុខនៅតែជាកាតព្វកិច្ចសម្រាប់មនុស្សពេញវ័យទាំងអស់ រួមទាំងអ្នកទៅទស្សនានៅសាលារៀនផងដែរ។ ម៉ាសមុខគឺជាកាតព្វកិច្ចសម្រាប់សិស្សថ្នាក់ទី 7 ដល់ទី 12 ប៉ុន្តែត្រូវបាន "ណែនាំយ៉ាងខ្លាំង" សម្រាប់សិស្សថ្នាក់ទី 3 ដល់ទី 6 នៅក្នុងរដ្ឋនេះ។
ប្រធានាធិបតីរងសហរដ្ឋអាម៉េរិក Kamala Harris បានធ្វើឃើញតេស្តវិជ្ជ COVID-19។ ទោះយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Joe Biden និងភរិយា មិនមែនជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធទេ។
ចូលអានអំពីវ៉ាក់សាំងកូវីដ-១៩ជាភាសាខ្មែរ។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ស្វែងរក អ្វីដែលអ្នកអាចធ្វើបាន និងមិនអាចធ្វើបាន នៅគ្រប់ទីកន្លែងក្នុងប្រទេសអូស្រ្តាលី។
មុនពេលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស ចូរពិនិត្យតម្រូវការធ្វើដំណើរនិងដំបូន្មានចុងក្រោយគេបង្អស់។
ប្រសិនបើអ្នកត្រូវការជំនួយហិរញ្ញវត្ថុ ចូរពិនិត្យមើលអ្វីជាជម្រើសរបស់អ្នក។
នេះគឺជាជំនួយខ្លះៗក្នុងការស្វែងយល់ពីវគ្គសព្ទនៃកូវីដ-១៩ជាភាសារបស់លោកអ្នក។
អានព័ត៌មានអំពីកូវីដ-១៩ទាំងអស់ជាភាសារបស់អ្នកនៅលើ SBS Coronavirus portal៕

