- រដ្ឋញូសៅវែលបើកឡើងវិញជាមួយនឹងពាក្យប្រុងប្រយ័ត្នពីលោកអភិបាលរដ្ឋ
- រដ្ឋវិចថូរៀចាប់ផ្តើមយុទ្ធនាការថ្មីមួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីការចាក់វ៉ាក់សាំង
- លោកនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីស៊ុនចេញផុតពីការធ្វើចត្តាឡីស័ក
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៤៩៦ករណី និងស្លាប់ ៨នាក់។ ករណីឆ្លងថ្មិ២ករណីត្រូវបានរាយការណ៍ឡើងនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។
រដ្ឋនេះបានដកចេញនូវការរឹតបន្តឹងមួយចំនួនបន្ទាប់ពីការបិទខ្ទប់អស់រយៈពេលជាង១០០ថ្ងៃ ដោយកន្លែងហាត់ប្រាណ ហាងកាហ្វេ ភោជនីយដ្ឋាន កន្លែងកាត់សក់ និងហាងលក់ទំនិញអាចបើកដំណើរការឡើងវិញបាន។
លោកអភិបាលរដ្ឋ Dominic Perrottet បានបន្ថែមថា នៅពេលណាដែលអាច អាជីវកម្មនានាគួរតែធានាឲ្យបានថា ព័ត៌មាននៃការចាក់វ៉ាក់សាំងដែលភ្ញៀវផ្តល់ជូនគឺត្រឹមត្រូវ។
ការរឹតបន្តឹងនានាបានធ្វើឲ្យសេដ្ឋកិច្ចនេះខាតបង់អស់ប្រមាណ ១ពាន់លានដុល្លារក្នុងមួយសប្តាហ៍ ហើយលោកអភិបាលរដ្ឋបានចង្អុលពីចំណុចខ្វះខាតកម្លាំងពលកម្ម។
លោកបាននិយាយថា លោកកំពុងតែធ្វើការជាមួយរដ្ឋាភិបាលសហព័ន្ធដើម្បីនាំមកកាន់តែឆាប់នូវកាលបរិច្ឆេទក្នុងការបើកព្រំដែនអន្តរជាតិឡើងវិញ។
លោកបានមានប្រសាសន៍ថា“ យើងមិនអាចរស់នៅទីនេះ ដូចជានគរដែលដាច់សង្វែង ស្វិតនៅជ្រុងម្ខាងទៀតលើពិភពលោកបានទេ យើងចង់ឲ្យប្រជាជនអូស្រ្តាលីវិលត្រឡប់មកស្រុកវិញ” ។"
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១,៦១២ករណី និងស្លាប់៨នាក់។ មានមនុស្ស ៦៧៧នាក់កំពុងព្យាបាលក្នុងមន្ទីរពេទ្យ ដោយ១៣៣នាក់នៅក្នុងបន្ទប់ICU និង៩៤នាក់ប្រើឧបករណ៍ជំនួយដង្ហើម។
ថ្នាំវ៉ាក់សាំងចំនួន ៨១,០០០ដូស្តត្រូវបានចាក់ជូនប្រជាជននៅក្នុងរដ្ឋវិចថូរៀកាលពីថ្ងៃអាទិត្យ។
អាជ្ញាធរកំពុងតែជំរុញឲ្យប្រជាជនក្មេងៗបញ្ចុះបញ្ចូលក្រុមគ្រួសារឲ្យទៅចាក់វ៉ាក់សាំង។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Martin Foley បាននិយាយថា វ៉ាក់សាំងប្រភេទ mRNA ទាំង Moderna និង Pfizer ឥឡូវនេះនឹងមានសម្រាប់ប្រជាជនគ្រប់វ័យនៅក្នុងរដ្ឋវិចថូរៀ។ រដ្ឋនេះបានចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីការចាក់វ៉ាក់សាំងថ្មីមួយដែលមានឈ្មោះថា ‘វ៉ាក់សាំងគឺជាសំបុត្រ’ នៅមុនផែនការបើកឡើងវិញរបស់ខ្លួន។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៣២ករណី ខណៈដែល ៩៧,៨%នៃប្រជាជនអាយុចាប់ពី១២ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងដូស្តដំបូងរបស់ពួកគេរួចហើយ។
ចុចត្រង់នេះដើម្បីកក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់លោកអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនមិនមានកំណត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩នៅក្នុងស្រុកនោះទេនៅថ្ងៃនេះ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

