នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងហោចណាស់ 36 នាក់ រួមទាំង 17 នាក់នៅរដ្ឋវិចថូរៀ, 9នាក់នៅរដ្ឋញូសៅវែល និង 6 នាក់នៅរដ្ឋគ្វីនស្លេន។
ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅទីនេះ។
រដ្ឋអូស្ត្រាលីខាងលិចបានបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត បន្ទាប់ពីមានអត្រាចាក់វ៉ាក់សាំងខ្ពស់នៅក្នុងរដ្ឋនេះ។
ចាប់ពីថ្ងៃនេះ (1 មិថុនា) ប្រជាជនអូស្ត្រាលី និងអ្នកមានសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ ដែលមិនបានចាក់វ៉ាក់សាំង មិនតម្រូវឲ្យធ្វើចត្តាឡីស័កពេលធ្វើដំណើរចូលមកដល់ក្នុងរដ្ឋនេះទៀតទេ។ ការកំណត់ចំនួនត្រឹម70នាក់ក្នុងមួយសប្តាហ៍ សម្រាប់ការមកដល់ពីអន្តរជាតិ នៃជនជាតិអូស្ត្រាលី និងអ្នកដែលមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ដែលមិនបានចាក់វ៉ាក់សាំង ក៏ត្រូវបានដកចេញផងដែរ។
ជនដែលមិនមែនជាជនជាតិអូស្ត្រាលីដែលមិនបានចាក់វ៉ាក់សាំង មិនត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសអូស្ត្រាលីទេ ក្រោមបទបញ្ជារបស់រដ្ឋាភិបាល Commonwealth ។
ចាប់ពីថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2022 បុគ្គលិកកម្មករនៅក្នុងមន្ទីរពេទ្យ និងកន្លែងថែទាំសុខភាពបឋម មណ្ឌលថែទាំមនុស្សចាស់ និងមណ្ឌលមើលថែជនពិការ គឺតម្រូវឱ្យចាក់វ៉ាក់សាំងឲ្យបានបីដូស្ត ដើម្បីចូលទៅក្នុងកន្លែងធ្វើការរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ តម្រូវការវ៉ាក់សាំងលើកម្លាំងការងារផ្សេងទៀតនឹងត្រូវដកចេញពីកាលបរិច្ឆេទដូចគ្នា។
ទីក្រុងសៀងហៃ ដែលជាទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសចិន បានបន្ធូរបន្ថយការបិទខ្ទប់ប្រទេសរយៈពេលពីរខែ នៅថ្ងៃពុធនេះ។ សេវាដឹកជញ្ជូនសាធារណៈទាំងអស់បានដំណើរការឡើងវិញ ហើយអ្នកស្រុកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅធ្វើការវិញ។
ចូលអានអំពីវ៉ាក់សាំងកូវីដ-១៩ជាភាសាខ្មែរ។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ស្វែងរក អ្វីដែលអ្នកអាចធ្វើបាន និងមិនអាចធ្វើបាន នៅគ្រប់ទីកន្លែងក្នុងប្រទេសអូស្រ្តាលី។
មុនពេលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស ចូរពិនិត្យតម្រូវការធ្វើដំណើរនិងដំបូន្មានចុងក្រោយគេបង្អស់។
ប្រសិនបើអ្នកត្រូវការជំនួយហិរញ្ញវត្ថុ ចូរពិនិត្យមើលអ្វីជាជម្រើសរបស់អ្នក។
នេះគឺជាជំនួយខ្លះៗក្នុងការស្វែងយល់ពីវគ្គសព្ទនៃកូវីដ-១៩ជាភាសារបស់លោកអ្នក។
អានព័ត៌មានអំពីកូវីដ-១៩ទាំងអស់ជាភាសារបស់អ្នកនៅលើ SBS Coronavirus portal៕

