បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋអូស្រ្តាលីខាងលិចឈានដល់កម្រិតកំពូលថ្មីជាមួយនឹងករណីឆ្លងប្រចាំថ្ងៃចំនួន ១៧.១០៥ ករណី

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២។

Medical staff are seen at a quiet Covid-19 testing centre at Sir Charles Gairdner Hospital in Perth.

Source: AAP Image/Richard Wainwright

 

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ចំនួន​មនុស្សស្លាប់ដោយសារ COVID-19 យ៉ាងហោចណាស់ ចំនួន 46 នាក់ ក្នុងនោះមាន 22 នាក់នៅរដ្ឋញូសៅវែល, 14 នាក់នៅរដ្ឋវិចថូរៀ និង5នាក់ទៀតនៅរដ្ឋអូស្ត្រាលីខាងត្បូង។

 

រដ្ឋអូស្ត្រាលីខាងលិចបានកត់ត្រាករណីឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួន ចំនួន 17,105ករណី គិតចាប់តាំងពីរោគរាតត្បាតនេះ​បានចាប់ផ្តើមមក។ មានមនុស្ស ៣០០ នាក់នៅក្នុងមន្ទីរពេទ្យ។ ហើយរដ្ឋនេះក៏បានរាយការណ៍ពីការស្លាប់ជាប្រវត្តិសាស្ត្រចំនួនប្រាំមួយករណីផងដែរ។

 

ចំនួននៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងដែនដីរដ្ឋធានីនៃប្រទេសអូស្ត្រាលី ACTបានកើនឡើងដល់ 82នាក់ ដែលជាចំនួនខ្ពស់បំផុត យ៉ាងហោចណាស់ក្នុងរយៈពេលពីរខែកន្លងមកនេះ។

 

ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃ COVID-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅទីនេះ។

ការិយាល័យស្ថិតិអូស្ត្រាលី (ABS) បានរាយការណ៍ថាមានមនុស្សតិចជាងមុនដែលកំពុងតែប្រុងប្រយ័ត្នចំពោះការឆ្លងរាលដាលនៃ COVID-19 ។

ការស្ទង់មតិចុងក្រោយបង្អស់របស់ABS ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី 19 ដល់ថ្ងៃទី 28 ខែមេសា បានបង្ហាញថា ប្រជាជនអូស្ត្រាលីត្រឹមតែ 78 ភាគរយប៉ុណ្ណោះដែលបានរាយការណ៍ថា ពាក់ម៉ាស់មុខក្នុងសប្តាហ៍មុន គឺធ្លាក់ចុះពី 98 ភាគរយនៅក្នុងខែកុម្ភៈ។

ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសអូស្ត្រាលីមានករណីជំងឺកូវីដ-១៩ ចំនួន 6,7 លាននាក់ និងមានអ្នកស្លាប់ចំនួន 7,926 នាក់ គិតត្រឹមម៉ោង ៣ រសៀល ថ្ងៃទី 18 ខែឧសភា ឆ្នាំ 2022។ អាយុជាមធ្យមនៃអ្នកឆ្លងមេរោគទាំងនោះគឺ ៣១ ឆ្នាំ ហើយអាយុជាមធ្យមនៃការស្លាប់គឺ ៨៣ ឆ្នាំ។

មេដឹកនាំបក្ស One Nation លោកស្រី Pauline Hanson បានឆ្លងមេរោគកូវីដ១៩ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតសហព័ន្ធ។ លោកស្រី Hanson មិនបានចាក់វ៉ាក់សាំងនោះទេ។

 

 


ចូល​អាន​អំពីវ៉ាក់សាំង​កូវីដ-១៩ជាភាសាខ្មែរ


ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩

ACT   New South Wales   Northern Territory   Queensland   

South Australia   Tasmania   Victoria   Western Australia  


ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន

ACT   New South Wales   Northern Territory   Queensland    

South Australia   Tasmania   Victoria    Western Australia


ស្វែងរក អ្វីដែល​អ្នកអាចធ្វើបាន និង​មិនអាច​ធ្វើបាន នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

មុនពេល​អ្នកធ្វើដំណើរចេញ​ទៅ​ក្រៅប្រទេស ចូរពិនិត្យ​តម្រូវការ​ធ្វើ​ដំណើរ​​និង​ដំបូន្មានចុងក្រោយ​គេបង្អស់។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ ចូរពិនិត្យ​មើល​អ្វីជាជម្រើសរបស់​អ្នក។

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពីវគ្គសព្ទនៃកូវីដ-១៩​ជាភាសា​របស់លោកអ្នក។


 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ SBS Coronavirus portal


Share

1 min read

Published




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now