នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងហោចណាស់ 54 នាក់ ក្នុងនោះ 18 នាក់នៅរដ្ឋវិចថូរៀ 14 នាក់នៅញូសៅវែល(NSW) និង 13 នាក់នៅរដ្ឋគ្វីនស្លេន។ រដ្ឋអូស្ត្រាលីភាគខាងលិចបានរាយការណ៍ពីការស្លាប់ពីមុនចំនួនបីនាក់ផងដែរ។
ចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងជាថ្មីម្តងទៀតនៅក្នុងដែនដីរដ្ឋធានីអូស្ត្រាលី (ACT)។ ដែនដីនេះបានបានរាយការណ៍ថាមានមនុស្សចំនួន 97 នាក់ ដែលមាន COVID-19 កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីរោគរាតត្បាតនេះបានចាប់ផ្តើមមក។
ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅទីនេះ។
Dr. Maria Van Kerkove អ្នកដឹកនាំបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺរាតត្បាតគឺនៅវែងឆ្ងាយទៀត មិនទាន់ចប់នោះទេ។
"យើងកំពុងប្រឡែងលេងជាមួយភ្លើងចំពោះមេរោគនេះ... ខ្ញុំយល់ថាពិភពលោកចង់បញ្ចប់ជាមួយនឹងជំងឺរាតត្បាត COVID-19 ប៉ុន្តែចរាចរដ៏ខ្លាំងក្លាបែបនេះ នឹងនាំឱ្យមានការប្រែប្រួលវ៉ារ្យង់កាន់តែច្រើន។ Dr. Van Kerove បាននិយាយថា សូម្បីតែជាមួយនឹងវ៉ារ្យង់នាពេលបច្ចុប្បន្ន ចំនួនមនុស្សស្លាប់គឺនៅខ្ពស់ខ្លាំងនៅឡើយ ហើយវាពិតជាមិនអាចទទួលយកបាននោះទេ នៅពេលដែលយើងមានឧបករណ៍ដើម្បីការពារវា។
ដែនដីភាគខាងជើង (NT) បានប្រកាសថា ការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈរបស់ខ្លួននឹងបញ្ចប់ទៅនៅម៉ោង 11.59 យប់ថ្ងៃពុធ ទី 15 ខែមិថុនានេះ។
ទោះជាយ៉ាងណាក៏ដោយ ច្បាប់ទាក់ទងនឹងទំនាក់ទំនងជិតស្និទ្ធ ការដាក់ឱ្យនៅដាច់ដោយឡែកពីគេជាកំហិតសម្រាប់ករណីវិជ្ជមាន COVID-19 និងម៉ាសមុខនឹងនៅតែមានដដែល។
NT បានក្លាយជាយុត្តាធិការរបស់អូស្ត្រាលីដំបូងគេ ដែលបញ្ចប់ការពាក់ម៉ាសមុខជាកំហិត នៅស្ថានីយអាកាសយានដ្ឋាន បន្ទាប់ពីមានការណែនាំពី គណៈកម្មាធិការគោលការណ៍ការពារសុខភាពអូស្ត្រាលី (AHPPC)។
គេរំពឹងថា រដ្ឋនិងដែនដីក្នុងប្រទេសអូស្ត្រាលីផ្សេងទៀតនឹងអនុវត្តតាម។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវកែប្រែបទបញ្ជាសុខភាពសាធារណៈរៀងៗខ្លួន មុនពេលដកចេញការពាក់ម៉ាសនៅតាមព្រលានយន្តហោះនេះ។ វាអាចធ្វើទៅបានយ៉ាងហោចណាស់ ក៏នៅថ្ងៃសុក្រ ទី១៨ ខែមិថុនាដែរ។
ម៉ាសមុខនៅតែត្រូវតម្រូវឲ្យពាក់នៅលើជើងហោះហើរឆ្លងកាត់រដ្ឋនានាក្នុងប្រទេសអូស្ត្រាលី។
រដ្ឋបាលទំនិញព្យាបាលរបស់អូស្ត្រាលី (TGA) បានអនុម័តជាបណ្ដោះអាសន្ន នូវវ៉ាក់សាំង Novavax ជាវ៉ាក់សាំងដូស្តជំរុញCOVID-19 សម្រាប់មនុស្សដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ។
ចូលអានអំពីវ៉ាក់សាំងកូវីដ-១៩ជាភាសាខ្មែរ។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ស្វែងរក អ្វីដែលអ្នកអាចធ្វើបាន និងមិនអាចធ្វើបាន នៅគ្រប់ទីកន្លែងក្នុងប្រទេសអូស្រ្តាលី។
មុនពេលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស ចូរពិនិត្យតម្រូវការធ្វើដំណើរនិងដំបូន្មានចុងក្រោយគេបង្អស់។
ប្រសិនបើអ្នកត្រូវការជំនួយហិរញ្ញវត្ថុ ចូរពិនិត្យមើលអ្វីជាជម្រើសរបស់អ្នក។
នេះគឺជាជំនួយខ្លះៗក្នុងការស្វែងយល់ពីវគ្គសព្ទនៃកូវីដ-១៩ជាភាសារបស់លោកអ្នក។
អានព័ត៌មានអំពីកូវីដ-១៩ទាំងអស់ជាភាសារបស់អ្នកនៅលើ SBS Coronavirus portal៕

