Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

Daria Gavrilova ក្តីសង្ឃឹមចុងក្រោយរបស់ម្ចាស់ផ្ទះនៅក្នុងការប្រកួត Australian Open

Daria Gavrilova នឹងបង្ហោះទង់ជាតិសម្រាប់ប្រទេសទីពីររបស់នាងនៅថ្ងៃនេះក្នុងនាមជាកីឡាការិនីក្នុងស្រុកចុងក្រោយគេដែលឈរជើងនៅក្នុងការប្រកួត Australian Open។

Daria Gavrilova
Daria Gavrilova Source: AAP Image/Lukas Coch

កាល​ពី​យប់​ថ្ងៃ​សុក្រ កីឡាការីនី Ashleigh Barty និង​កីឡាករ Bernard Tomic បាន​ចាញ់​ការ​ប្រកួត​នៅ​ជុំទីបី បន្សល់​ទុក​ឲ្យ​កីឡាការិនី​ Daria Gavrilova ជាក្តី​សង្ឃឹម​ចុងក្រោយ​របស់​អូស្រ្តាលី​ក្នុង​ការ​ឈាន​ជើង​ចូល​ទៅ​កាន់​សប្តាហ៍​ទី​ពីរ​នៅ​ឯ Melbourne Park។

កីឡាការិនី​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​រុស្ស៊ី​រូប​នេះ នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាការិនីស្វីស Timea Bacsinszky ចំណាត់​ថ្នាក់​ទី​១២​នៅ​លើ​ពិភពលោក នៅ​ទីលាន Rod Laver Arena នៅយប់​ថ្ងៃសៅរ៍នេះ។

គូដទៃទៀតដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​៦នេះ មាន​ដូចជា៖ Serena Williams ប្រកួត​ជាមួយនឹង Nicole Gibbs​ ហើយ​Karoline Pliskova នឹង​ជួប​ជាមួយ  Jelena Oslapenko។

ចំពោះការ​ប្រកួត​បុរសវិញ៖ កីឡាករ Alexander Zverev ជួប​ជាមួយ Rafael Nadal, កីឡាករ Richard Gasquet នឹង​ជួប​ជាមួយ Grigor Dimitrov, កីឡាករ Dominic Thiem នឹង​លេង​ជាមួយ Benoit Paire ហើយ​ចុងក្រោយគេនោះគឺ Gael Monfils នឹង​ជួប​ប្រកួត​ជាមួយ Philipp Kohlschreiber.៕


1 min read

Published

Updated

By SBS News

Presented by Sopharany Hay

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now