ជើងឯកលេខមួយពិភពលោក កីឡាករស្កតឡេន Andy Murray បានយកឈ្នះលើកីឡាករប្រទេសអ៊ុយក្រែនIllya Marchenko បីសេត (set)ជាប់គ្នាគឺ 7-5, 7-6 និង6-2។
កីឡាករ Andy Murray និយាយថា លោកសង្ឃឹមថាលោកនឹងឈ្នះពានឆ្នាំនេះ។
ចំណែកឯកីឡាករស្វ៊ីសRoger Federer ដែលវិលត្រឡប់មកកាន់ការប្រកួតវិញបន្ទាប់ពីឈប់សម្រាកអស់ពេល៦ខែនោះ ក៏បានទទួលជ័យជំនះលើកីឡាករអូស្រ្ទា Jurgen Melzer ក្នុងset ទី៤ (7-5, 3-6, 6-2, 6-2)។
កីឡាករដែលទទួលជ័យជំនះលើការប្រកួតបុរសទោសក្នុងការប្រកួត Australian Open ចំនួន៥លើករូបនេះនិយាយថា លោកមិនបានផ្តោតអារម្មណ៍យកឈ្នះគ្រប់ចំណុច គ្រប់ពិន្ទុនោះទេ។ លោកថា ការដែលបានមកទីនេះនិងប្រកូតជាមួយនឹងកីឡាករទាំងអស់នេះ គឺជារឿងអស្ចារ្យណាស់ទៅហើយ។ លោករីករាយនឹងអាកប្បកិរិយាបន្ធូរបន្ថយ ហើយជ័យជំនះក៏នឹងមកដោយងាយស្រួលដែរ។
នៅថ្ងៃនេះគូប្រកួតសំខាន់ៗគឺ ជើងឯកលេខ២ពិភពលោកផ្នែកនារី Serena William និងប្រកូតជាមួយនឹង Belinda Bencic បន្ទាប់មកគឺ កីឡាករ Rafael Nadal ប្រកួតជាមួយនឹងកីឡាករ Florian Mayer។
សម្រាប់កាលវិភាគប្រកួតកីឡា Australian Open 2017 សូមចូលទៅកាន់៖
