SKIP TO MAIN CONTENT

អាកាសធាតុព្រិលទឹកកកនៅអឺរ៉ុបបានធ្វើឲ្យមនុស្សត្រជាក់ដល់ស្លាប់

មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់ដោយសារតែអាកាសធាតុត្រជាក់និងព្រិលធ្លាក់ខ្លាំងគ្របដណ្តប់តំបន់បាលកង់ ដែលបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់តែលតោលនៅក្នុងតំបន់ដាច់ស្រយាល។

Migrants queue for food in front of an abandoned warehouse in Belgrade, Serbia
Migrants queue for food in front of an abandoned warehouse in Belgrade, Serbia, Tuesday, Jan. 10, 2017. (AP Photo/Darko Vojinovic) Source: AP

1 min read

Published

By SBS News

Source: SBS


Skip to article content

តំបន់​ភាគកណ្តាល​និង​អាគ្នេយ៍​នៅ​អឺរ៉ុប​ត្រូវបាន​លេបត្របាក់​ដោយ​ព្យុះ​ព្រិលទឹកកក​​និងអាកាសធាតុត្រជាក់ខ្លាំង​នាពាក់កណ្តាល​រដូវរងារ​ ដែលមាន​សីតុណ្ហភាពធ្លាក់ចុះ​រហូត​ដល់​ទៅ-៣០អង្សារសេ​ក្រោមសូន្យ។

មនុស្ស​យ៉ាងហោចណាស់​២៥នាក់​បាន​ស្លាប់​កាល​ពី​ចុងសប្តាហ៍កន្លងទៅ​ ដោយ​ពួកគេ​ភាគច្រើន​នៅ​ក្នុង​ប្រទេសប៉ូឡូញ។

សេចក្តី​ប្រកាស​អាសន្ន​រដ្ឋ​បាន​ប្រកាស​ឡើង​នៅ​ក្នុង​រដ្ឋធានី​១១​ក្នុង​ប្រទេស​​សឺបៀ ខណៈដែល​ប្រទេស​ប៊ុនហ្គារី និង​ប្រទេសហុងគ្រី បានហាមឃាត់​ការ​ធ្វើ​នាវាចរ​នៅ​តាម​បណ្តោយ​ផ្លូវ​ប្រសព្វ​នៃ​ទន្លេ Danube ដោយសារតែ​ទឹកកក​អណ្តែត។

ស្របពេល​ជាមួយគ្នានេះដែរ ជនប្រវេសន៍​នៅ​ក្នុង​ជំរុំ​ក្នុង​ប្រទេស​ក្រិច​កំពុងតែ​ទទួល​រង​គ្រោះដោយសារតែ​លក្ខខណ្ឌ​ដ៏ធ្ងន់ធ្ងរនេះ ដោយ​ភាគច្រើន​កំពុងតែ​រស់នៅ​ក្នុងតង់​ដែល​មិន​បាន​សង់​ឡើង​សម្រាប់​អាកាសធាតុ​ត្រជាក់នោះទេ៕


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now