លោកDonald Trump នឹងក្លាយជាប្រធានាធិបតេយ្យទីមួយក្នុងរយៈពេល៣០ឆ្នាំ ដែលធ្វើសេចក្តីថ្លែងការណ៍នៅកិច្ចប្រជុំសន្និបាតប្រចាំឆ្នាំសមាគមអាវុធជាតិ។
លោកTrump នឹងជាវាគ្មិនកិត្តិយសសំខាន់មួយនៅក្នុងព្រឹត្តការណ៍Atlanta នៅថ្ងៃសុក្រនេះ ហើយលោកក៏ជាមេដឹកនំាសហរដ្ឋអាមេរិចទីមួយដែលធ្វើសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីលោកRonald Reagan ចាប់តាំងពីឆ្នាំ១៩៨៣មក។
សមាគមអាវុធជាតិ ជាអ្នកគំាទ្រលោកTrump នៅក្នុងយុទ្ធនាការណ៍បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី ហើយក៏ជាក្រុមមួយដ៏សំខាន់ ដែលនៅដាច់ដោយឡែកពីគណបក្សសាធារណៈរដ្ឋក្នុងការផលិតផ្សព្វផ្សាយនយោបាយ។
ប្រជុំសន្និបាតនេះគឺរំពឹងថានឹងទាក់ទាញជនគំាទ្រប្រើប្រាស់កំាភ្លើង មានចំនួនច្រើនជាង ៨ម៉ឺននាក់។

