Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

លោកដូណាល់ត្រាំបានប្រកាសនូវវិធានការត្រូតពិនិត្យថ្មីសម្រាប់ជនប្រវេសន៍

ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសនូវវិធានការត្រួតពិនិត្យថ្មីសម្រាប់ជនប្រវេសន៍ដើម្បីរក្សាការពារភេរវករមូលវដ្តនិយមឥស្លាមកុំឲ្យចូលមកក្នុងប្រទេសនេះបាន។

President Donald Trump
US President Donald Trump Source: AP

លោកបានចុះ​ហត្ថលេខាលេខាលើ​បញ្ជាប្រតិបត្តិនេះនៅឯ​បន្ទាយ​ប៉ង់តាហ្គោន បន្ទាប់​ពី​ពិធី​ស្បថចូលកាន់តំណែង​របស់​លោក​ឧត្តមសេនីយ៍ James Mattis ក្នុង​នាម​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ។

លោក​មិនបាន​បរិយាយ​ល្អិតល្អន់​ពី​វិធានការត្រួតពិនិត្យ​នេះទេ។

ប៉ុន្តែនៅ​ក្នុង​បទសម្ភាសន៍តាម​ទូរទស្សមួយ​ដែល​ចាក់​ផ្សាយកាល​ពីថ្ងៃសុក្រ​ លោកបាន​និយាយថា អ្នកកាន់សាសនាគ្រឹស្តិ៍​នឹង​ទទួល​បាន​នូវ​សិទ្ធិមុនគេ​ក្នុង​ចំណោម​ជនជាតិ​ស៊ីរី​ដែល​ដាក់​ពាក្យ​សុំ​សិទ្ធិជា​ជនភៀសខ្លួន។

លោកបាន​ប្តេជ្ញា​ផងដែរថា​នឹង​ទប់ស្កាត់​ការ​ចូល​មក​ក្នុង​ប្រទេស​នេះ​ពី​សំណាក់​ប្រទេស​កាន់​សាសនា​ឥស្លាម​៦​ផ្សេងទៀត។

លោកថា វិធានការនេះ​​គឺ​ចាំបាច់​ដើម្បី​បញ្ឈប់​ភេរវករ​កុំ​ឲ្យ​ចូល​មក​ក្នុង​ទឹកដីសហរដ្ឋអាម៉េរិក​តាមរយៈការក្លែង​ជាជន​ភៀសខ្លួន៕

 


1 min read

Published

Updated

By SBS News

Presented by Sopharany Hay

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now