Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

វិក័យប័ត្រភ្លើងសម្រាប់ក្រុមគ្រួសារនៅអូស្រ្តាលីនឹងកើនឡើង៧៨ដុល្លារក្នុងមួយឆ្នាំ

របាយការណ៍ថ្មីមួយណែនាំថា ក្រុមគ្រួសារអូស្រ្តាលីគួរតែរំពឹងទុកជាមុនថា ថ្លៃអគ្គិសនីនឹងកើនឡើង៧៨ដុល្លារក្នុងមួយឆ្នាំបន្ថែមពីលើវិក័យប័ត្រភ្លើងដែលចាប់ផ្តើមពីឆ្នាំក្រោយនេះទៅ ព្រោះតែការសម្រេចបិទស្ថានីយ៍ថាមពលប្រើធ្យូង។

A pile of bills in Brisbane, Wednesday, Oct. 30, 2013. (AAP Image/Dan Peled) NO ARCHIVING
A pile of bills (AAP Image/Dan Peled) Source: AAP

គណៈកម្មការ​ទីផ្សារ​ថាមពល​អូស្រ្តាលី​និយាយថា ការបិទស្ថានីយ៍នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​ទៅនឹង​ការ​ផ្លាស់​ប្តូរ​ការ​បង្កើតចម្រុះ​នៅ​ក្នុង​ប្រព័ន្ធ​ថាមពល។

ការសម្រេច​នេះ​ធ្វើឡើង​ខណៈដែល​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​តាម​បណ្តា​រដ្ឋ​និង​ដែនដី ព្រមទាំង​សហព័ន្ធ​ កំណត់​ជួបប្រជុំ​នៅ​ក្នុង​ក្រុងម៉ែលប៊ិនថ្ងៃពុធនេះ។

ថ្លែង​ទៅកាន់ ABC រដ្ឋមន្រ្តីក្រសួង​ថាមពល​រដ្ឋវិចថូរៀ​ លោកស្រី Lily D’Ambrosio បាន​រិះគន់​ថា​ក្រុម​ហ៊ុន​ថាមពល​ដែល​រកស៊ីផ្តាច់​មុខ​​កោរ​អតិថិជន​នៅ​លើ​វិក័យប័ត្រ​ភ្លើង។

លោកស្រី Lily D’Ambrosio៖ “រហូត​មកដល់​ពេល​នេះ​រដ្ឋវិចថូរៀ​ត្រូវ​បានគេ​ជំរុញ​ជាង​១​ឆ្នាំ​មក​ហើយ យើង​ត្រូវ​តែ​សើរើ​ច្បាប់​ទម្លាប់​នេះឡើងវិញ បញ្ឈប់​ក្រុមហ៊ុន​ថាមពល​កុំ​ឲ្យ​រកស៊ីផ្តាច់មុខ​ពីការ​តម្លើង​ថ្លៃ​កោរ​អ្នក​ប្រើប្រាស់ មិនទទួលយក​នូវ​សេចក្តី​សម្រេច​របស់​អ្នក​សម្រុះសម្រួល​និងការតវ៉ា ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ក្រុមហ៊ុន​រកប្រាក់​ចំណូល​បាន​បន្ថែម​រាប់​ពាន់លានដុល្លារ​​ពី​​ក្រុមគ្រួសារ​ធម្មតា និងពី​អាជីវកម្ម “៕


1 min read

Published

Updated

By SBS News

Presented by Sopharany Hay

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now