ការបញ្ចប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ទី​​ជនបទ​ប្រទេស​កម្ពុជា៖ ករណី​នៅ​ភូមិ​វត្ត

នៅតាមភូមិក្នុងតំបន់ជនបទប្រទេសកម្ពុជា គេរំពឹងថា ជាទូទៅស្រ្តីត្រូវរាយការណ៍ករណីហិង្សាក្នុងគ្រួសារទៅកាន់មេភូមិ។ ប៉ុន្តែនៅក្នុងភូមិវត្ត ដែលជាសហគមន៍ដាច់សង្វែងដ៏តូចមួយស្ថិតនៅលើកោះជ្រាងនៃដងទន្លេមេគង្គនោះ មានស្ថានភាពខុសប្លែកពីគេ ពោលគឺអ្នកភូមិត្រូវទៅរកអង្គភាពតស៊ូមតិសម្រាប់ស្រ្តី។

Domestic Violence in Cambodia

Domestic Violence in Cambodia – The Rural Challenge Source: Nick Parkin

៨០%​នៃ​ប្រជាជន​កម្ពុជា​រស់​នៅ​ក្នុង​តំបន់​ជនបទ ហើយ​អ្នក​ដែល​រួច​ផុត​ពី​សេចក្តី​ស្លាប់​ដោយសារតែ​ការរំលោភបំពាន​​យេនដ័រ​ជាញឹកញាប់​ទទួលបាន​នូវ​សេវាកម្ម​គាំទ្រនានា។

របាយការណ៍​ស្តី​ពី​ការរំលោភបំពាន​​យេនដ័រ​​របស់​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក​និយាយថា ២៨%​នៃ​ប្រជាជន​កម្ពុជា​ជាទូទៅ​ធ្លាប់​បាន​ឃើញ​ឳពុក​ខ្លួន​វាយតប់​ម្តាយ​ខ្លួន​កាល​ពី​នៅ​ក្មេង។

របាយការណ៍​ឆ្នាំ​២០១៥​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក​និង​អង្គការ​ស្ត្រី​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញថា សេវាកម្ម​ទាំង​នេះ​មិន​មាន​លក្ខណៈទូលំទូលាយ​នោះទេ​នៅ​តាម​ទី​ជនបទ​ដែល​មាន​ការ​កើនឡើង​នៃ​ស្រ្តី​និង​កុមារី​ងាយ​រងគ្រោះ។

ប៉ុន្តែភូមិ​វត្តកំពុងតែ​ព្យាយាម​ទប់ស្កាត់​អំពើ​ហិង្សាក្នុង​គ្រួសារ​ហើយ​ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​ដែល​ពួកគេ​ដោះស្រាយ​បញ្ហា​នេះ​។

ភូមិនេះ​បាន​ឈាន​ទៅ​មុខ​ជាច្រើន​ជំហាន​ដើម្បី​ជួយ​គាំទ្រ​ស្រ្តី​នៅ​សហគមន៍​របស់​ពួកគេ។

អ្នក​នាង​ ផន ​ជា ​​ដែល​ជា​ភូឈួយ​ភូមិ​និង​ជា​អ្នក​គាំពារ​ស្រ្តី​​បាន​ដឹង​ពី​រឿង​នេះទាំង​អស់។

Wat village
Wat village in Cambodia’s east is taking steps to reduce domestic violence. Photo: Phoebe Azer Source: Phoebe Azar

អ្នកនាង ផន ជា បាន​មើល​ការ​ខុសត្រូវ​លើ​ស្រ្តី​និង​កុមារ​នៅ​ក្នុង​សហគមន៍របស់​នាង​ចាប់​តាំង​ពី​នាង​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ​២០០២​មក ហើយ​និយាយថា វិសមភាពយេនដ័រ​មិន​មែន​ជា​បញ្ហា​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ទៀតឡើយ។

អ្នកនាង​ផន និយាយថា “ កាល​ពី​មុន អ្នក​ភូមិ​មិន​ទាន់​ទទួល​បាន​ការ​អប់រំ ហើយ​ពួកគេ​គិតថា អ្នកណា​មាន​កម្លាំង​ខ្លាំង​ជាងគឺ​ជា​អ្នក​​ឈ្នះ​ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​វាយតប់​គ្នា។"

"ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​ហាក់​ដូច​ជា​យល់​ដឹង​ច្រើន​ពី​ការ​រំងាប់​អារម្មណ៍ លុបបំបាត់​ភាព​តានតឹង ហើយ​ពួកគេ​ក៏​ដឹងច្បាស់​ផងដែរ​នៅ​ពេល​ដែល​ពួកគេ​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី។ បើ​ពួកគេ​ប្រព្រឹត្ត​អំពើ​ហិង្សា នោះពួកគេ​នឹង​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់។”

គោល​បំណង​ចំបង​របស់​អ្នកនាង​ផន​នៅ​ក្នុង​សហគមន៍​របស់​នាង​នោះគឺ ការ​អប់​រំ​​ពី​វិធី​រស់​នៅ​ដោយសុភមង្គល​​និង​មាន​សុខភាព​ល្អ។ ​ប៉ុន្តែ​អ្នកនាង​​​មិន​បាន​ទទួល​ការ​ហ្វឹកហាត់​​ផ្លូវ​ការ​ពីបញ្ហា​សុខភាព​ផ្លូវ​ចិត្ត​អ្វីឡើយ នាង​បាន​ប្រើប្រាស់​ចំណេះ​ដឹង​ដែល​នាង​ទទួល​បាន​ពី​ការងារ​នៅ​ក្នុង​មជ្ឍមណ្ឌល​សុខភាព​សហគមន៍​ដើម្បី​កំណត់​ពី​អាការរោគ។

អ្នក​នាង​ ផន ជា​ បន្ថែម​ទៀត​ថា៖ “ខ្ញុំ​បាន​ចូលរួម​នៅ​ក្នុង​ការ​ហ្វឹកហាត់​ខ្លះៗ​ដែរ​ទាក់​ទង​នឹង​ភាព​អង់អាច​របស់​ស្រ្តី​និង​ចូលរួម​នៅ​ក្នុង​សហគមន៍​អភិវឌ្ឍន៍ ហើយ​ខ្ញុំ​ក៏​បាន​ឈ្នះ​នូវ​ប្រាក់​រង្វាន់​ចំនួន​៣០០ដុល្លារ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ដ៏ល្អនៅ​ក្នុង​សហគមន៍​ផងដែរ។”

ក្រសួង​កិច្ច​ការនារី​ក៏​បាន​ជួយ​ជ្រោមជ្រែង​អ្នកនាង ​ផន នៅ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​សហគមន៍​របស់​នាង​ផងដែរ ​តាមរយៈការ​ផ្តល់​នូវ​ការ​ហ្វឹកហាត់​ដល់គាត់​​ពាក់​ព័ន្ធ​នឹង​ការ​ដោះស្រាយ​ជំលោះ​និង​ហិង្សាក្នុង​គ្រួសារ។

“ ពួកគេ​ស្វែង​រក​តំណាង​ពី​សហគមន៍​ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​ស្វែង​យល់​ពី​ច្បាប់​និង​ការ​ដោះស្រាយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។” ។

“ក្រោយ​មក​ បន្ទាប់​ពី​ចប់​វគ្គ​បណ្តុះបណ្តាល​និង​ហ្វឹកហាត់ ខ្ញុំ​បាន​ធ្វើ​នូវ​សិក្ខាសាលា​ក្នុង​តំបន់​មួយ​ដើម្បី​ហ្វឹកហាត់​និង​ចែកចាយ​ចំណេះដឹង​ស្តី​ពី​​អំពើហិង្សា​និង​សិទ្ធិ​ស្ត្រី​។”

អ្នកនាង​ថា ការ​អនុវត្ត​ច្បាប់​ហិង្សាក្នុង​គ្រួសារ​ឆ្នាំ​២០០៥ បាន​កាត់​បន្ថយ​អំពើហិង្សា​លើ​ស្រី្ត​នៅ​ក្នុង​ទី​ជនបទ​ ប៉ុន្តែ​ក្នុង​ពេល​ដែល​មាន​បញ្ហា​ហិរញ្ញវត្ថុ​និង​ភាពតានតឹង​ក្នុង​គ្រួសារ​អាច​បង្ក​ជា​បញ្ហា​កើតឡើង។

Phon Chea
Wat commune deputy and women’s advocate Phon Chea. Photo: Mikaela Day Source: Mikaela Day

ចំណេះ​ដឹង​និង​បទពិសោធន៍​របស់​អ្នកនាង ​ផន ជា ​ដើរ​តួរ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ស្រ្តី​នៅ​ក្នុង​ភូមិវត្ត ប៉ុន្តែ លោក មេឃុំ រឿង ​កៅ​ នៅ​តែ​ដោះស្រាយ​ករណី​ហិង្សា​នៅ​ក្នុង​គ្រួសារ​ក្នុង​សហគមន៍នេះ​នៅឡើយ។

“នៅ​ពេល​ដែល​ពួកអ្នកភូមិ​ជួប​បញ្ហា​ពួកគេ​តែងតែ​ដាក់​ពាក្យ​ប្តឹង​មក​ខាង​ខ្ញុំ ហើយ​ខ្ញុំ​តែង​តែ​ព្យាយាម​ស្វែង​រក​វិធី​សាស្រ្ត​ឈ្នះៗ “ លោក​រឿង កៅ ​បញ្ជាក់។

លោកថា​បញ្ហា​ចំបង​បណ្តាល​ឲ្យ​កើត​ការរំលោភបំពាន​​យេនដ័រ​​នៅ​ក្នុង​សហគមន៍​របស់​លោកនោះ​គឺ​ការ​សេព​គ្រឿង​ស្រវឹង។

លោក​រឿងនិយាយថា “អត្រា​នៃ​អំពើហិង្សា​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ហើយ​ក្នុង​មួយ​ឆ្នាំ​មាន​តែ​មួយ​ឬ​ពីរ​ករណី​ប៉ុណ្ណោះ”។

“ខ្ញុំ​មានវិធានការ​​បង្ការ​មួយ​ចំនួន​ដោយ​ការ​ផ្តល់​លេខ​ទូរសព្ទ​ទៅ​ឲ្យ​ខាង​ប្តី ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ជិតខាង​ប្រាប់​ខ្ញុំ​នៅ​ពេល​ដែល​មាន​ករណី​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​គ្រួសារ​កើតឡើង។"

លោក ​រឿង កៅ ​បាន​អនុវត្ត​នូវ​ច្បាប់​ទម្លាប់​យ៉ាងតឹងរឹង​ស្តី​ពី​បញ្ហា​អំពើហិង្សា​នេះ​ជា​ពិសេស​សម្រាប់​បុរស​ក្មេងៗ​នៅ​ក្នុង​ភូមិ​របស់​លោក​ដែល​មាន​មិន​ដល់​៨០០នាក់​ផង។

“គឺ​ដើម្បី​ការ​អប់រំ​ឬ​​ស្វែង​រក​មូលហេតុ​និង​បង្ហាញ​ពី​ជម្រើស​ដើម្បី​ដោះស្រាយ​បញ្ហា”។

“ខ្ញុំ​តែងតែ​ឲ្យ​លេខ​ទូរសព្ទ​ខ្ញុំ​និង​លេខ​ទូរសព្ទ​ប៉ូលិស​ទៅ​ពួកគេ”។

Wat commune chief Roeurng Kao
Wat commune chief Roeurng Kao. Photo: Jack Nugent. Source: Jack Nugent

អ្នកនាង​​ទី ​សម្ផស្ស​វិច្ឆិកា នៃ​វិទ្យុ​ABC អន្តរជាតិ​បាន​ឲ្យ​ដឹងថា មេឃុំ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សហគមន៍​ជនបទ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ករណី​ខ្លះ​ក៏​ហូស​ពី​សមត្ថភាព​របស់​ពួកគាត់​ដែរ។

អ្នកនាង​ទី សម្ផស្ស​វិច្ឆិកា ​និយាយថា “រឿង​ដែល​សំខាន់​បំផុត​សម្រាប់​មេឃុំ​នោះគឺ​ ការ​អប់​រំ​ស្តីពី​មូល​ហេតុ​នៃ​អំពើហិង្សា​លើ​ស្រ្តី កត្តា​គ្រោះថ្នាក់ និង​ហេតុផល​សមស្របនានា និង​ត្រូវ​ដឹង​ថា​កុំ​បន្ទោស​ជន​រង​គ្រោះ”។

ក្រុមអ្នក​តស៊ូ​មតិ​និង​ទំនាក់ទំនង​សម្រាប់​អង្គការ​ស្រ្តី​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ​លោក Mariken Harbitz បាន​ឲ្យ​ដឹងថា ការ​វិលទៅ​រក​មេឃុំ​ឲ្យ​ជួយ​​អាច​​ឈាន​ដល់​ការ​សម្រប​សម្រួល​បាន​ប៉ុន្តែ​អាច​នឹង​ត្រូវ​ចំណាយ​​ខ្លះ។

ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​ជនបទ​ងាក​ទៅ​រក​មេឃុំ​ឲ្យ​ជួយ ហើយ​នេះ​អាចនាំ​ឲ្យ​មាន​ការ​ស្មឹងស្មាធ​ធ្វើ​សមាធិ ជា​ជាង​ការ​ទៅ​ស្វែង​រក​យុត្តិធម៌សម្រាប់​ស្រ្តី។

នេះ​អាច​រាំង​ស្ទះ​ស្រ្តី​មិន​ឲ្យចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋជន​បើ​ទោះ​ជា​​ពេល​ឃុំ​ខ្លួន​ក៏ដោយ។

យោងតាម​ អ្នកនាង​ទី សម្ផស្ស​វិច្ឆិកា ទស្សនៈនៃ​តួនាទី​របស់​ស្រ្តី​នៅ​ទី​ជនបទ​អាចនាំ​ឲ្យ​មាន​ការរំលោភបំពាន​​យេនដ័រ​​។

“ខ្ញុំ​គិតថា​រឿងដែល​គួរ​ឲ្យ​បារម្ភ​បំផុត​ស្តី​ពី​សិទ្ធិ​របស់​ស្រ្តី​និង​សមភាព​យេនដ័រ​នោះគឺ​ការភ័ណ្ឌច្រឡំ​និងជំនឿ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជាការ​ពិត” សម្តី​របស់​កញ្ញា​ទី។

“ឧទាហរណ៍ ស្រ្តី​ខ្លះ​ជឿថា វាគឺ​ជា​រឿង​ធម្មតា​ទេ​ដែល​ប្តី​ត្រូវ​វាយ​ប្រពន្ធ​នៅ​ពេល​ដែល​ប្រពន្ធ​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​របស់​ប្តី​បាន​នោះ”។

អ្នក​និពន្ធ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​ដែល​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​សិក្សា​ផ្នែក​អ្នក​កាសែតហៅថា ​Mojo Correspondent នៃ​សកល​វិទ្យាល័យ​Monash. ហើយ​បទសម្ភាសន៍​ជាមួយ​នឹងអ្នកនាង ​ផន​ ជា​ និងលោក ​រឿង ​កៅ បាន​ធ្វើ​ឡើង​ជា​ភាសាខ្មែរ​និងអង់គ្លេស​ដោយ​មាន​អ្នក​បកប្រែ​ជូន៕


1 min read

Published

Updated

Presented by Monash University Journalism Study Tour




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now