វាយតម្លៃហានិភ័យរបស់អ្នក៖ វិធីក្នុងការត្រៀម និងយករួចខ្លួនពីទឹកជំនន់

ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងជាងមធ្យមភាគនាពេលបច្ចុប្បន្ននៅទូទាំងភាគខាងកើតនៃប្រទេសអូស្រ្តាលី ក្រុមអ្នកជំនាញកំពុងតែព្រមានដល់ប្រជាជនឲ្យប្រុងប្រយ័ត្ន នៅជិតតំបន់ដែលងាយនឹងមានទឹកជំនន់។

Road closed

Source: Getty Images/Theo Clark

ចំណុចសំខាន់ៗ៖

  • កុំបើកបរនៅក្នុងទឹកជំនន់ ព្រោះ​រថយន្តអាច​អណ្តែត​និង​ហូរទៅ​ឆ្ងាយបាន​ជាមួយ​នឹង​កម្ពស់ទឹកត្រឹមតែ១៥សង់ទីម៉ែត្រប៉ុណ្ណោះ។
  • ទូរសព្ទ​ទៅ​សេវាកម្ម​សង្រ្គោះបន្ទាន់​របស់រដ្ឋ (SES) សម្រាប់​ជំនួយ​តាមរយៈលេខ 13 25 00 ឬទូរសព្ទទៅលេខ 000 ប្រសិនបើ​ជីវិតរបស់អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ជាបន្ទាន់។

ការិយាល័យឧតុនិយម ឬ BOM បានចេញផ្សាយការព្រមានអំពីទឹកជំនន់ជាច្រើនសម្រាប់តំបន់ភាគខាងកើតនៃរដ្ឋញូសៅវែល ដោយសារតែព្រឹត្តិការណ៍អាកាសធាតុ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើនជាងមធ្យមភាគ។

ការរកឃើញពីក្រុមហ៊ុន Allianz បង្ហាញថា ប្រជាជនអូស្ត្រាលីមិនបាន​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​ជុំវិញ La Niña។ អ្នកគ្រប់គ្រងបណ្តឹងទាមទារសំណងថ្នាក់ជាតិរបស់ក្រុមហ៊ុនធានារ៉ាប់រងនេះ គឺលោក Mark O'Connor និយាយដោយសោកស្ដាយថា ព្យុះ និងទឹកជំនន់បានធ្វើឱ្យខូចខាតផ្ទះសម្បែងអូស្ត្រាលីចំនួន 2.4 ពាន់លានដុល្លារកាលពីឆ្នាំមុន។

Standing on the roof in the storm
Source: Getty Images/Colin Anderson Productions

រៀបចំផែនការទុកជាមុន និងត្រៀមសម្រាប់គ្រាអាសន្ន
លោកO'Connor ផ្តល់អនុសាសន៍ឱ្យធ្វើការស្រាវជ្រាវ ដោយនិយាយជាមួយអ្នកជិតខាងរបស់អ្នក និងភ្នាក់ងារជំនួយសង្គ្រោះបន្ទាន់នៅក្នុងតំបន់។ លោកណែនាំឱ្យពិនិត្យមើលលើគោលនយោបាយធានារ៉ាប់រងរបស់អ្នកជារៀងរាល់ឆ្នាំ ហើយរៀបចំផែនការសង្គ្រោះបន្ទាន់នៅផ្ទះ ដែលអ្នកចែករំលែកជាមួយគ្រួសាររបស់អ្នកបាន។
បង្កើតកញ្ចប់សង្គ្រោះបន្ទាន់ជាមួយនឹងឧបករណ៍ជំនួយដំបូង ការផ្គត់ផ្គង់ទឹក និងស្បៀងអាហារ ហើយពិតណាស់ ឆ្នាំងសាកចល័ត។
ប្រសិនបើអ្នកដឹងថាផ្ទះរបស់អ្នកទំនងជាត្រូវជន់លិចនោះ លោក Baker ស្នើឱ្យរៀបចំទុកជាមុន ដូចជាការលើករបស់មានតម្លៃទាំងអស់របស់អ្នកឱ្យខ្ពស់ផុតពីដី។ ទោះបីជាយ៉ាងណាការប្រុងប្រយ័ត្នល្អបំផុត គឺមិនត្រូវស្ថិតនៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់តាំងពីដំបូងមកម្ល៉េះ។

លោកBaker លើកទឹកចិត្ត​ប្រជាជនឱ្យបង្កើតឧបករណ៍សង្គ្រោះបន្ទាន់ (emergency kit) ក្នុងករណីអគ្គីភ័យ ឬសេណារីយ៉ូទឹកជំនន់។ ព័ត៌មានអំពីរបៀបរៀបចំផ្ទះរបស់អ្នកសម្រាប់គ្រោះមហន្តរាយអាចរកបាននៅលើគេហទំព័រ SES ក្នុងតំបន់របស់អ្នក។

Tropical downpour
Source: Getty Images/Charles Briscoe-Knight

Baker ក៏ផ្តល់អនុសាសន៍ឱ្យបិទលូ និងបំពង់បង្ហូរទឹករបស់អ្នកជាមុន ដោយ​ប្រើថង់សំរាម ឬថង់ដើរទិញឥវ៉ាន់ច្រកដីឬខ្សាច់​ឲ្យ​ពេញ  ដើម្បីការពារមិនឱ្យទឹកលូហូរចូលមកតាមបង្គន់ និងបំពង់បង្ហូរទឹករបស់អ្នក នៅពេលទឹកជំនន់កើតឡើង។

ប្រសិនបើអ្នកត្រូវជម្លៀស រៀបចំផែនការផ្លូវមុនពេលអ្នកចាកចេញ និងស្វែងរកផ្លូវជំនួស ដូច្នេះអ្នកដឹងពីរបៀបដើម្បីទៅដល់គោលដៅរបស់អ្នកដោយសុវត្ថិភាព។

វាតែងតែមានសុវត្ថិភាពជាងក្នុងការចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងទឹកជំនន់។

កុំបើកបរនៅលើផ្លូវដែលជន់លិច
លោកBaker ព្រមានកុំឱ្យបើកបរឆ្លងកាត់ទឹករាក់ៗ ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ដោយសារទឹកជំនន់អាចកើតឡើងយ៉ាងឆាប់រហ័ស។ ការ​បើក​បរ​ចូល​ទឹក​ជំនន់​ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​ក្នុង​ពេល​មាន​ទឹកជំនន់។

ប្រសិនបើអ្នកជាប់នៅក្នុងភ្លៀងដែលធ្លាក់យ៉ាងខ្លាំង យកល្អគួរតែឈប់​ឡាននៅកន្លែងដែលមានសុវត្ថិភាព ឬឡើងទៅ​ទី​ទួលខ្ពស់។
វាគ្រោះថ្នាក់ខ្លាំងណាស់។ រថយន្តខ្លះត្រូវការត្រឹមតែ 15 សង់ទីម៉ែត្រប៉ុណ្ណោះ គឺប្រវែងប៉ុនប៊ិចធម្មតាមួយដើមប៉ុណ្ណោះ ក៏អាចធ្វើឲ្យវាអណ្តែតនៅក្នុងទឹកជំនន់បានដែរ។
ប្រសិនបើអ្នកមិនអាចចេញពីយានជំនិះរបស់អ្នកបានទេ វានឹងក្លាយទៅជាគ្រាអាសន្នដ៏ធ្ងន់ធ្ងរ ដែលតម្រូវឱ្យទូរសព្ទទៅ​លេខសូន្យបីដងយ (000) សម្រាប់ជំនួយជាបន្ទាន់។

Driving through deep water
Source: Getty Images/Tobias Titz

លោកស្រីStacey Pidgeon អ្នកគ្រប់គ្រងការស្រាវជ្រាវជាតិមកពី Royal Life Saving Society របស់ប្រទេសអូស្ត្រាលី និយាយថា អ្នកថ្មើរជើងក៏គួរជៀសវាងការចូលទៅក្នុងទឹកជំនន់ក្នុងកាលៈទេសៈណាក៏ដោយ។

នៅពេលដែលអ្នកមិនអាចចាកចេញបាន
ប្រសិនបើអ្នកជាប់នៅក្នុងទឹកជំនន់ដែលកំពុងកើនឡើង ហើយមិនអាចចាកចេញបានទេ នេះនឹងក្លាយជាស្ថានភាពគំរាមកំហែងដល់អាយុជីវិត ហើយអ្នកត្រូវតែស្វែងរកទីជំរកនៅកន្លែងដែលមានសុវត្ថិភាពបំផុត និងខ្ពស់បំផុតដែលអ្នកអាចរកឃើញ ហើយហៅទូរសព្ទទៅលេខសូន្យបីដង (000)។

ការជន់ឡើងនៃទឹកជំនន់អាចនាំឱ្យផ្ទះសម្បែង​របស់អ្នក​នៅ​ដាច់​ឆ្ងាយពីគេ ដាច់ចរន្តអគ្គិសនី រំខានដល់ប្រព័ន្ធលូ និងគ្រឿងបរិក្ខារផ្សេងៗទៀត។

ប្រសិនបើអ្នកមិនអាចចាកចេញបាន ប៉ុន្តែនៅតែមានប្រព័ន្ធទឹកស្អាត​នៅ​ដំណើរការ សូមចាក់បំពេញធុងដោយទឹកសាបដើម្បីទុកសម្រាប់ផ្គត់ផ្គង់។

វាជារឿងសំខាន់ដែលត្រូវចងចាំថា អាហារភាគច្រើនដែលរក្សាទុកក្នុងទូទឹកកកនឹងក្លាយទៅជាមិនមានសុវត្ថិភាពក្នុងការបរិភោគ ប្រសិនបើការផ្គត់ផ្គង់អគ្គិសនីត្រូវបានកាត់ផ្តាច់។

ប្រសិនបើអ្នកនៅដាច់ដោយឡែកពីគេដោយសារទឹកជំនន់កាត់ផ្តាច់ផ្លូវចូល កុំព្យាយាមជម្លៀសចេញ វាអាចក្លាយជាគ្រោះថ្នាក់ជាងការស្នាក់នៅ និងរង់ចាំជំនួយ។

ប្រសិនបើអ្នកជាប់នៅក្នុងទឹកជំនន់

  • បណ្តោយខ្លួនតាមខ្សែទឹក
  • លើកដៃរបស់​អ្នកឡើង ដើម្បី​បញ្ជាក់ថាអ្នកត្រូវការ​ជំនួយ
  • បណ្តែត​ខ្លួន​នៅលើ​ទឹក(ដេកផ្ងារ)ដោយងើបក្បាល​ចេញ​ពី​ទឹក
  • កាន់របស់ដែល​អណ្តែត ដូចជា​ធុង បាល់ ឬ​បន្ទះក្តារ​អណ្តែតទឹក។
ហើយ​វា​សំខាន់​ណាស់​ដែល​អ្នក​មិនគិតចង់ទៅជួយ​សង្គ្រោះ​នរណា​ម្នាក់​ដោយ​ការ​ចូល​ទៅ​ក្នុង​ទឹក​ដោយ​ខ្លួនឯង ​ដូច​ជា​មនុស្ស​ជា​ច្រើន​ដែលបាន​លង់​ទឹក​ដោយសារការ​ព្យាយាម​ជួយ​សង្គ្រោះ​អ្នក​ដទៃនោះទេ។
រឿងដែលប្រសើរបំផុតដែលអ្នកអាចធ្វើបានគឺទូរសព្ទទៅសេវាសង្គ្រោះបន្ទាន់។ អ្នកអាចជួយបានដោយបោះរបស់ដែលអណ្តែត ដើម្បីរក្សាមនុស្សនោះឲ្យអណ្តែតនៅពីលើទឹក។
ក្នុង​ករណី​មាន​អាសន្ន លោក Baker និយាយ​ថា ជីវិត​មនុស្ស​គួរ​តែ​មក​មុន​ជានិច្ច។



ចូលទីកាន់គេហទំព័រ​សេវាកម្មសង្រ្គោះបន្ទាន់ State Emergency Service (SES) ឬ Royal Life Saving Australia website សម្រាប់​ព័ត៌មានបន្ថែម​ស្តីអំពីការ​ត្រៀម​សម្រាប់​ហេតុការណ៍ទឹកជំនន់។

សម្រាប់​ការ​ព្យាករណ៍អាកាសធាតុ​ថ្មីៗបំផុត​ សូមចូលទៅកាន់ Bureau of Meteorology website

ប្រសិនបើអ្នកត្រូវការជំនួយ​នៅ​ក្នុង​តំបន់​ទឹកជំនន់ ទូរសព្ទទៅ SES តាមលេខ 13 25 00។

ទូរសព្ទទៅលេខសូន្យបីដង (000) ភ្លាមប្រសិនបើជីវិតរបស់​អ្នក​ស្ថិតនៅ​ក្នុងគ្រោះថ្នាក់ជាបន្ទាន់។

សម្រាប់​ជំនួយ​គាំទ្រ​ជាភាសា​ផ្សេងៗ សូមទូរសព្ទទៅសេវាកម្មបកប្រែភាសាថ្នាក់ជាតិ តាមរយៈលេខ 13 14 50 ហើយ​សួរភ្នាក់ងារ​ដែល​លើកទូរសព្ទអ្នក។

Road closed at night
Source: Getty Images/Rafael Ben-Ari

សម្រាប់ព័ត៌មានថ្មីៗអំពីគ្រោះសន្ននៅជុំវិញប្រទេសអូស្ត្រាលី រួមជាមួយនឹងការណែនាំដើម្បីការពារអ្នក និងទ្រព្យសម្បត្តិរបស់អ្នក សូមចូលទៅកាន់ ABC Emergency ៕


Share

Published

Updated

By Amy Chien Yu-Wang

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service