ជំនួយសង្គ្រោះទឹកជំនន់៖ របៀបទាមទារយកប្រាក់ជំនួយគ្រោះមហន្តរាយរបស់រដ្ឋាភិបាល

មានជម្រើសជំនួយហិរញ្ញវត្ថុមួយចំនួនដែលមានសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ ពីហេតុការណ៍ទឹកជំនន់នាពេលថ្មីៗនេះ ទាំងនៅក្នុងរដ្ឋគ្វីនស្លេន និង រដ្ឋញូសៅវែល។ នេះជារបៀបដាក់ពាក្យទាមទារសំណងសម្រាប់ប្រាក់ជំនួយគ្រោះមហន្តរាយ (Disaster Recovery Payment)។

People watch on as debris carried by floodwater in the swollen Hawkesbury river in Sydney.

People watch on as debris carried by floodwater in the swollen Hawkesbury river in Sydney. Source: AAP

ប្រាក់ជំនួយ​ដែល​បង់តែម្តងចំនួន $1000 សម្រាប់​មនុស្ស​ពេញវ័យ (ប្តីប្រពន្ធ​អាច​ទាមទារ​បាន​ម្នាក់ $1000) និង $400 សម្រាប់​កុមារ​នៅ​ក្នុង​បន្ទុក គឺមាន​សម្រាប់​អ្នក​ទាំង​ឡាយណាដែល​មានសិទ្ធិ តាមរយៈសេវា myGov ។

ប្រាក់​ជំនួយ​ស្តារឡើងវិញ​ពេលមានគ្រោះមហន្តរាយរបស់​រដ្ឋាភិបាល​អូស្រ្តាលី (Australian Government Disaster Recovery Payment) ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យបុគ្គល និងគ្រួសារដែលរងផលប៉ះពាល់ដោយផ្ទាល់ដោយគ្រោះមហន្តរាយនានា​ជាមួយនឹងមូលនិធិភ្លាមៗដើម្បីទូទាត់សម្រាប់តម្រូវការចាំបាច់ដូចជា អាហារ និងសំលៀកបំពាក់ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ​រយៈពេលខ្លី។

ចំពេលមានកិច្ចខិតខំប្រឹងប្រែងបោសសម្អាតដ៏ធំ បន្ទាប់ពីការបំផ្លិចបំផ្លាញនៃទឹកជំនន់ និងព្រឹត្ដិការណ៍ខ្យល់ព្យុះ​នៅ រដ្ឋគ្វីនស្លេន និង ញូសៅវែល វាអាចត្រូវ​ចំណាយពេលជាច្រើនខែ ឬអាចថាជាច្រើនឆ្នាំ មុនពេលដែលអ្នកស្រុកអាច​ស្តារ​និងសាងសង់ឡើងវិញបាន​យ៉ាងពេញលេញ ឬរកផ្ទះ និងអាជីវកម្មមកជំនួសបាន។

ដើម្បីមានសិទ្ធិទទួលបានការទូទាត់សំណងគ្រោះមហន្តរាយ អ្នកត្រូវតែរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងទឹកជំនន់។ ជាសមាជិកគ្រួសារផ្ទាល់របស់នរណាម្នាក់ដែលបានស្លាប់ ឬបាត់ខ្លួនដោយសារទឹកជំនន់។ និង/ឬ​មាន​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​ដល់​ផ្ទះ​របស់​អ្នក។

ដើម្បីមានលក្ខណៈគ្រប់គ្រាន់ថាជាអគារឬលំនៅដ្ឋាន​ដែល​រងការខូចខាតខ្លាំងនោះ លំនៅដ្ឋានត្រូវតែ៖

  • ត្រូវ​បំផ្លិចបំផ្លាញ ឬ​ត្រូវខ្ទេចខ្ទីទាំងស្រុង
  • ត្រូវបាន​ប្រកាសថា​​រចនាសម្ព័ន​មិនអាចទ្រទ្រង់បាន
  • ខូចខាតផ្នែកខាងក្នុងយ៉ាងធ្ងន់ធ្ងរ
  • មានផ្ទៃខាងក្នុង​ដែល​ខូចខាតដោយសារទឹកជំនន់
  • មានទឹកស្អុយហូរចូលទៅខាងក្នុង និង/ឬ
  • មានទ្រព្យសម្បត្តិ​ខូចខាត​ធ្ងន់ធ្ងរនៅ​ក្នុង​ឬនៅលើ​អចលនទ្រព្យនោះ។

ប្រជាជន​មាន​ពេល​រហូត​ដល់​ថ្ងៃ ទី 28 ខែសីហា ឆ្នាំ 2022 ដើម្បី​ធ្វើការ​ទាមទារសំណងប្រសិនបើ​ពួកគេ​នៅ​ក្នុងរដ្ឋ​គ្វីនស្លេន ឬរហូត​ដល់​ថ្ងៃទី 1 ខែកញ្ញា ប្រសិនបើពួកគេនៅ​ក្នុងរដ្ឋ​ញូសៅវែល។

អ្នកដែល​មានសិទ្ធិទាមទារសំណងត្រូវតែ​រស់​នៅ​ក្នុង​រដ្ឋាភិបាល​ក្នុងតំបន់​ចំនួន១៧ (17 LGAs) ដែលត្រូវបានគេចាត់ទុកថារងផលប៉ះពាល់ដោយទឹកជំនន់​នៅ​ក្នុង​រដ្ឋ​គ្វីនស្លេន ឬនៅ  តំបន់​ 17 ដែលរងផលប៉ះពាល់​នៅ​ក្នុងរដ្ឋញូសៅវែល ។

អ្នកនឹងត្រូវតែ​ជា ប្រជាជន​អូស្រ្តាលី ឬ​អ្នក​កាន់ទិដ្ឋាការដែល​មានសិទ្ធិ។

ការទាមទារ​ប្រាក់ជំនួយ​អាចធ្វើ​ទៅបាន​តាមជំហានខាងក្រោម៖

  1. ចុះឈ្មោះចូល​ក្នុងគណនី myGov ហើយជ្រើសរើសយក Centrelink នៅ​ក្នុង​សេវាកម្ម​តភ្ជាប់របស់​អ្នក។ការ​ដែល​សំខាន់ អ្នកត្រូវ​ប្រាកដថា Centrelink ត្រូវ​បាន​តភ្ជាប់​ទៅគណនី myGov របស់អ្នក ដោយ​ប្រើ លេខគណនីអតិថិជន Centrelink Customer Reference Number (CRN) ឬ ប្រសិនបើអ្នកមិនមានលេខ CRNទេ អ្នកអាច​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នក​ដោយ​ផ្តល់​នូវ​ឯកសារផ្លូវការ​មួយចំនួន។
  2. ជ្រើសរើសយក “Make a Claim or View Claim Status”.
  3. អូសចុះទៅ “Help in an Emergency” ហើយជ្រើសរើស “Get Started”.
  4. ជ្រើសរើសយក “Apply for Disaster Recovery Payment”.
  5. ជ្រើសរើស “Begin”.
  6. ឆ្លើយ​សំណួរ​ដែលបញ្ជាក់ថាអ្នកមានសិទ្ធិនិងទាមទារសំណា ដោយត្រូវ​ប្រាកដថាអ្នកមាន​រូបថត ឯកសារ និង/ឬ អ្វីផ្សេងទៀតដែល​អ្នក​អាច​ភ្ជាប់​ដើម្បី​បញ្ជាក់ថា​ជា​ភស្តុតាងនៃការ​ខូចខាតដោយសារទឹកជំនន់។
  7. ចុច “Submit” ដើម្បី​ដាក់ពាក្យ​ទាមទារ​សំណងរបស់​អ្នក។
  8. អ្នកអាច​ចុចលើ​ប៊ូតុង “Make a Claim or View Claim Status” ពី​គេហទំព័រ Centrelink ពីដំបូង​នៅ​លើគេហទំព័រ myGov ដើម្បី​មើលថាតើ​ប្រាក់ជំនួយ​របស់​អ្នក​កំពុងតែ​ដំណើរ​ការ​នៅ​ក្នុង​ពេល​ប៉ុន្មានថ្ងៃ​និង​ប៉ុន្មានសប្តាហ៍ខាងមុខ។

សម្រាប់​ព័ត៌មានបន្ថែម​ សូមចូលទៅកាន់គេហទំព័ររបស់ Services Australia 


Share

1 min read

Published

By Shirley Glaister



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now