កាសែតនេះបានរាយការណ៍ទៀតថា ក្នុងចំណោមវិនិយោគគិនបរទេសទាំងនោះ ១ភាគ៣គឺជាប្រជាជនចិន បន្ទាប់មក ចក្រភពអង់គ្លេស និងនូវ៉ែលហ្សេឡង់ ហើយបន្ទាប់មកទៀតគឺជាប្រជាជនឥណ្ឌា ណេប៉ាល់ ម៉ាឡេស៊ី អាម៉េរិកនិងឥណ្ឌូណេស៊ី។
រឿងនេះនៅតែកើតមានឡើងបើទោះជាកាលពីឆ្នាំមុន រដ្ឋ NSW បានដាក់ចេញនូវច្បាប់ដែលថាជនបរទេសត្រូវបង់ពន្ធប្រថាប់ត្រា (stamp duty) ៤%បន្ថែមលើប្រជាជនក្នុងស្រុករួចហើយក៏ដោយ។
កាសែតនេះរាយការណ៍ថា ហិរញ្ញិកនៃរដ្ឋញូសៅវែល លោក Dominic Perrotter អាចនឹងដំឡើងពន្ធលើជនបរទេសបន្ថែមទៀតនៅក្នុងកញ្ចប់ថវិកាខែមិថុនា ហើយថា បក្សលេប័រក៏នឹងពិចារណាធ្វើដូចគ្នាផងដែរប្រសិនបើជាប់ឆ្នោតក្នុងឆ្នាំ២០១៩៕

