ចាប់ពីថ្ងៃច័ន្ទ ទី៤ ខែមករា ការខកខានមិនបានពាក់ម៉ាសនឹងត្រូវផាកពិន័យ ២០០ ដុល្លារ។ ចំណែកឯកុមារអាយុក្រោម ១២ ឆ្នាំ មិនមានកាតព្វកិច្ចត្រូវតែពាក់ម៉ាសនោះទេ ប៉ុន្តែអាជ្ញាធររដ្ឋញូសៅវែល កំពុងលើកទឹកចិត្តឲ្យពាក់គ្រប់គ្នា។
បុគ្គលិកបដិសណ្ឋារកិច្ចនិងកាស៊ីណូទាំងអស់ក៏ត្រូវពាក់ម៉ាសផងដែរ។
កន្លែងគោរពបូជា ពិធីមង្គលការ និង ពិធីបុណ្យសព ត្រូវបានគេកំណត់ចំនួនត្រឹម ១០០ នាក់ ហើយអនុលោមតាមច្បាប់ មនុស្សម្នាក់ក្នុង៤ម៉ែត្រការ៉េ។ ក្លឹបរាត្រីត្រូវបានហាមឃាត់ទាំងស្រុង។ ថ្នាក់ហាត់ប្រាណត្រូវបានកាត់បន្ថយពី ៥០ នាក់ មកត្រឹម ៣០ នាក់។
ការសម្តែងនិងបាតុកម្មតវ៉ានៅទីវាលខាងក្រៅ ត្រូវបានកាត់បន្ថយមកត្រឹម ៥០០ នាក់ ហើយត្រូវអង្គុយតាមកន្លែង មានសំបុត្រ និងការជួបជុំនៅខាងក្រៅត្រឹម២០០០នាក់។
សូមពិនិត្យមើលការណែនាំចុងក្រោយបំផុតសម្រាប់រដ្ឋ ឬដែនដីរបស់អ្នក៖
- រដ្ឋញូសៅវែល៖ https://www.nsw.gov.au/covid-19
- រដ្ឋវិចថូរៀ៖ https://www.coronavirus.vic.gov.au/coronavirus-covidsafe-summer
- រដ្ឋគ្វីនស្លេន៖ https://www.covid19.qld.gov.au/
- រដ្ឋអូស្រ្តាលីខាងលិច៖ https://healthywa.wa.gov.au/Articles/A_E/Coronavirus
- រដ្ឋអូស្រ្តាលីខាងត្បូង៖ https://www.covid-19.sa.gov.au/
- ដែនដីភាគខាងជើង៖ https://coronavirus.nt.gov.au/
- ដែនដីរដ្ឋធានីអូស្រ្តាលី ACT៖ https://www.covid19.act.gov.au/
- រដ្ឋថាសម៉ាញៀ៖ https://www.coronavirus.tas.gov.au/
ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវតែស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់១,៥ម៉ែត្រ។ សូមពិនិត្យមើលបទបញ្ញត្តិរឹតបន្តឹងស្តីពីចំនួនកំណត់នៃការជួបជុំគ្នានៅក្នុងរដ្ឋរបស់លោកអ្នក។ ប្រសិនបើអ្នកមានអាការគ្រុនផ្តាសាយ ឬផ្តាសាយធំ សូមចាត់ចែងការធ្វើតេស្ត ដោយទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ឬទាក់ទងទៅខ្សែទូរស័ព្ទព័ត៌មានសុខភាពវីរុសកូរ៉ូណាតាមរយៈលេខ៖ ១៨០០ ០២០ ០៨០។ ដំណឹងនិងព័ត៌មានមាន៦៣ភាសានៅលើគេហទំព័រ៖ sbs.com.au/coronavirus។