យុទ្ធសាស្រ្តចាក់ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ថ្នាក់ជាតិ របស់អូស្រ្តាលី កំណត់អត្តសញ្ញាណក្រុមប្រជាជនអាទិភាពនិងទីតាំងនៅទូទាំងប្រទេសដែលថ្នាំវ៉ាក់សាំងនេះត្រូវបានគ្រប់គ្រង។ បុគ្គលិកសុខាភិបាលជួរមុខ បុគ្គលិកនៅកន្លែងធ្វើចត្តាឡីស័កនិងព្រំដែន ក៏ដូចជាបុគ្គលិកនិងអ្នករស់នៅក្នុងមណ្ឌលថែទាំ ចាស់ជរានិងជនពិការ គឺជាក្រុមប្រជាជនដែលមានអាទិភាពនៅក្នុងយុទ្ធសាស្ត្រចាក់ថ្នាំបង្ការនេះ។
ដើម្បីស្វែងយល់ថាតើអ្នកអាចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បានដែរឬទេ និងទីកន្លែងដែលអាចណាត់ជួបសម្រាប់ការចាក់វ៉ាក់សាំងបាន សូមចូលទៅកាន់៖ https://covid-vaccine.healthdirect.gov.au/។
ប្រសិនបើអ្នកអាយុចាប់ពី៤០ឆ្នាំឡើងទៅ អ្នកមានសិទ្ធិអាចចាក់វ៉ាក់សាំងបាន។ ប្រជាជនមួយចំនួនដែលមានអាយុចន្លោះពី១៦ឆ្នាំដល់៣៩ឆ្នាំ ក៏អាចមានសិទ្ធិចាក់វ៉ាក់សាំងបានផងដែរ។
ប្រសិនបើអ្នកមិនទាន់មានសិទ្ធិចាក់នៅឡើយទេ ហើយអ្នកមានអាយុលើសពី១៨ឆ្នាំ អ្នកអាចស្នើសុំឲ្យមានការជូនដំណឹងនៅពេលដែលអ្នកមានសិទ្ធិអាចចាក់បាន។
ប្រជាជនដែលមានអាយុក្រោម ១៦ ឆ្នាំ នៅតែមិនមានសិទ្ធិទទួលការចាក់វ៉ាក់សាំងនេះនៅឡើយទេ នៅក្នុងប្រទេសអូស្ត្រាលី។
អ្នកក៏អាចធ្វើការណាត់ជួបជាមួយគ្រូពេទ្យរបស់អ្នក និងទទួលបានព័ត៌មានអំពីវ៉ាក់សាំងនេះជាភាសារបស់អ្នកផងដែរ៖ https://www.health.gov.au/initiatives-and-programs/covid-19-vaccines/covid-19-vaccine-information-in-your-language
តើអ្វីជាអនុសាសន៍ណែនាំសម្រាប់ថ្នាំវ៉ាក់សាំង?
ក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់ថ្នាំបង្ការ (ATAGI) ណែនាំថ្នាំវ៉ាក់សាំង COVID-19 Comirnaty (Pfizer) ជាវ៉ាក់សាំងដែលគួរចាក់សម្រាប់អ្នកដែលមានអាយុចន្លោះពី ១៦ ទៅ ៥៩ ឆ្នាំ។
វ៉ាក់សាំង COVID-19 AstraZeneca ក៏អាចចាក់ជូនដល់មនុស្សដែលមានអាយុពី ១៨ ទៅ ៥៩ ឆ្នាំបានផងដែរ។

Coronavirus vaccine doses in Khmer Source: Australian Department of Health
ការចាក់វ៉ាក់សាំងរបស់អ្នកនឹងត្រូវរក្សាទុកក្នុងកំណត់ត្រាសាធារណៈ
រដ្ឋាភិបាលត្រូវរក្សាទុកព័ត៌មានខ្លះៗអំពីបុគ្គលដែលបានចាក់វ៉ាក់សាំងហើយដើម្បីតាមដានអ្នកដែលបានចាក់វ៉ាក់សាំងនេះ។ វាជាកាតព្វកិច្ចរបស់អ្នកផ្តល់កម្មវិធីចាក់វ៉ាក់សាំងអូស្ត្រាលី ក្នុងការបញ្ចូលកំណត់ត្រាអ្នកជំងឺសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការកូវីដ-១៩និមួយៗ។
គេរំពឹងថា ព័ត៌មានស្តីពីស្ថានភាពវ៉ាក់សាំងរបស់បុគ្គលម្នាក់ៗ នឹងមានតាមរយៈកំណត់ត្រាសុខភាព My Health Record, Medicare (របាយការណ៍ស្តីអំពីការចាក់ថ្នាំបង្ការ) ឬវិញ្ញាបនប័ត្រដែល បោះពុម្ភចេញមកនៅពេលចាក់ថ្នាំវ៉ាក់សាំង ហើយបន្ទាប់មកមានការថតចម្លងឯកសារអេឡិចត្រូនិចតាមរយៈអ៊ីមែល។
កម្រិតនៃប្រព័ន្ធភាពស៊ាំនឹងខុសៗគ្នា
វាត្រូវការពេលពីរសប្តាហ៍សម្រាប់រាងកាយដើម្បីចាប់ផ្តើមបង្កើតអង្គបដិប្រាណដើម្បីការពារខ្លួនប្រឆាំងនឹងវីរុសនេះ ប៉ុន្តែ“ ការការពារ” មិនមានន័យថាជា“ ភាពស៊ាំ” នោះទេ។ អ្នកជំនាញផ្នែកថ្នាំបង្ការនៅ RMIT វេជ្ជបណ្ឌិត Kylie Quinn បានពន្យល់ដល់ SBS អំពីកម្រិតខុសគ្នានៃប្រសិទ្ធភាពនៃវ៉ាក់សាំង៖
កំរិត ១ - ការពារការឆ្លងបានទាំងអស់
កំរិត ២ - មិនអាចការពារការឆ្លងបានទេ ប៉ុន្តែអាចនឹងបញ្ឈប់ការវិវឌ្ឍន៍ឲ្យទៅជាជំងឺបាន
កម្រិតទី ៣ - មិនអាចការពារជំងឺបានទេ ប៉ុន្តែមិនវិវឌ្ឍន៍ទៅជាជំងឺធ្ងន់ធ្ងរទេ
រាល់ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ទាំងអស់គឺឥតគិតថ្លៃ
ថ្នាំវ៉ាក់សាំងទាំងនេះគឺមិនគិតថ្លៃទេសម្រាប់ពលរដ្ឋអូស្រ្តាលី អ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ និងអ្នកកាន់ទិដ្ឋាការទាំងអស់។ នរណាម្នាក់នៅក្នុងប្រទេសអូស្រ្តាលីដែលកាន់ទិដ្ឋាការសិស្សនិស្សិត ទិដ្ឋាការការងារ ជំនាញ ក្រុមគ្រួសារ ដៃគូ ជនភៀសខ្លួន ជនស្វែងសុំសិទ្ធិជ្រកកោន ទិដ្ឋាការការពារបណ្តោះអាសន្ន មនុស្សធម៌ ទិដ្ឋាការតំបន់ជនបទ Bridging ឬទិដ្ឋាការពិសេស មានសិទ្ធិទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ដោយឥតគិតថ្លៃ។
បុគ្គលដែលស្ថិតនៅក្នុងមន្ទីរឃុំឃាំងក៏មានសិទ្ធិផងដែរ រួមទាំងអ្នកដែល ទិដ្ឋាការរបស់ពួកគេត្រូវបានលុបចោល។
ព័ត៌មានវីរុសកូរ៉ូណារបស់រដ្ឋាភិបាល
- នាយកដ្ឋានសុខាភិបាល - ព័ត៌មានវ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់អ្នក។
- នាយកដ្ឋានកិច្ចការផ្ទៃក្នុង - ព័ត៌មានកូវីដ-១៩ ជាភាសារបស់អ្នក។
- ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវតែរក្សាគម្លាតឲ្យបាន១,៥ម៉ែត្រពីអ្នកដទៃ។
- ប្រសិនបើអ្នកមានអាការគ្រុនផ្តាសាយ ឬផ្តាសាយធំ ត្រូវនៅផ្ទះហើយចាត់ចែងទៅធ្វើតេស្ត។
- សូមពិនិត្យមើលការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania.