តើលោកអ្នកអាចបោះឆ្នោតតាមវិធីណាខ្លះ?

មានវិធីសាស្រ្តជាច្រើនយ៉ាងក្នុងការបោះឆ្នោតសហព័ន្ធដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២កក្កដាខាងមុខនេះ។

AEC is urging Australians to enrol to vote.

AEC is urging Australians to enrol to vote. Source: AEC

Ordinary Vote: ការបោះឆ្នោតតាមធម្មតា

ប្រសិន​បើ​លោក​អ្នក​មិន​មាន​ភារកិច្ច​អ្វី​ចាំ​បាច់​នៅ​ថ្ងៃ​បោះឆ្នោត​ទេនោះ លោក​អ្នក​អាច​ជ្រើសរើស​យក​ការ​បោះឆ្នោត​នៅ​តាម​មណ្ឌល​បោះឆ្នោត​ធម្មតា។

Absentee Vote: ការបោះឆ្នោតអវត្តមាន

ប្រសិន​បើ​លោក​អ្នក​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​បោះឆ្នោត​នោះ លោក​អ្នក​អាច​ធ្វើ​ការ​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​ដទៃ​ទៀត​បាន ។

Interstate Vote: ការបោះឆ្នោតនៅរដ្ឋផ្សេង

សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​រដ្ឋឬដែន​ដី​ផ្សេង​តែ​ស្ថិន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី លោក​អ្នក​អាច​ទៅ​បោះឆ្នោត​នៅ​មជ្ឍមណ្ឌល​បោះឆ្នោត​ដែល​គេ​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​មក​ពី​រដ្ឋ​ឬ​ដែនដី​ផ្សេង។

Oversea Vote: ការបោះឆ្នោតនៅក្រៅប្រទេស

ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​បោះឆ្នោត អ្នក​អាច​ជ្រើសរើស​បោះឆ្នោត​នៅ​តាម​ស្ថានទូត​អូស្រ្តាលី​ភាគច្រើន​ឬ​ក៏អ្នក​អាច​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍​បាន។

Early Vote: បោះឆ្នោតមុនពេលកំំណត់

ជាការ​បោះឆ្នោត​សម្រាប់​អ្នក​ដែល​មិន​ស្ថិត​នៅ​ក្នុង​រដ្ឋ ឬ​ដែន​ដី​របស់​ខ្លួន​នៅថ្ងៃ​បោះឆ្នោត ឬមានជំងឺធ្ងន់ ពិការ មិនអាច​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ការ​បាន ឬ​ក៏​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កន្លែង​បោះឆ្នោត​បាន​ដោយ​សារ​ហេតុផល​ខាង​ផ្នែក​សាសនា​នានា នោះ​លោក​អ្នក​មាន​ជម្រើស​ក្នុង​ការ​ធ្វើ​ការ​បោះឆ្នោត​នៅ​មុន​ពេល​កំណត់​បាន

មានវិធី​ពីរយ៉ាង​ក្នុង​ការ​បោះឆ្នោត​មុន​ពេល​កំណត់៖

Pre-Poll Vote: មណ្ឌលបោះឆ្នោតមុន

លោក​អ្នក​អាច​ទៅ​មជ្ឍមណ្ឌល​បោះឆ្នោត​មុន​ពេល​កំណត់​ដែល​នឹង​បើក​ដំណើរ​ការ​២សប្តាហ៍​មុន​ថ្ងៃបោះឆ្នោត ហើយ​ធ្វើ​ការ​បោះឆ្នោត​មុន​បាន។

Postal Vote: បោះឆ្នោតតាមប្រៃសណ៏យ៍

បោះឆ្នោត​តាម​ប្រៃសណីយ៍ ដោយ​ទាញ​យក​ពាក្យ​សុំ​បោះឆ្នោត​ពី​គេហទំពរ័​របស់​ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​អូស្រ្តាលី។

Mobile Polling Vote: មណ្ឌលបោះឆ្នោតចល័ត

សម្រាប់​អ្នក​ដែល​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​បោះឆ្នោត​បាន​នៅ​ថ្ងៃ​បោះឆ្នោត លោក​អ្នក​អាច​ជ្រើសរើសបោះ​ឆ្នោត​នៅ​តាម​មណ្ឌល​បោះឆ្នោត​ចល័ត ដេល​ភាគ​ច្រើន​បង្កើត​ឡើង​នៅ​តាម​មន្ទីរពេទ្យ​ ​មជ្ឍមណ្ឌល​មើលថែ​មនុស្ស​ចាស់ជរា ពន្ធនាគារ និង​តំបន់ដាច់​ស្រយាល​ មួយចំនួន ជាដើម។

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​គណៈកម្មាធិការ​បោះឆ្នោត​អូស្រ្តាលី AEC ។


1 min read

Published

Updated

By Amanda Cavill

Presented by Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now