Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE starting June 12 2026

របៀបបើកស្តាប់ការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ FIFA World Cup 2022ᵀᴹ ដោយឥតគិតថ្លៃនៅលើវិទ្យុSBS

បើកស្តាប់រាល់ការប្រកួតបាល់ទាត់ FIFA World Cup™ នៅប្រទេសកាតា ជាមួយនឹងការផ្សាយបន្តផ្ទាល់របស់វិទ្យុSBS ទូទាំងប្រទេសអូស្រ្តាលី។

QATAR SOCCER FIFA WORLD CUP 2022
Cameroon's goalkeeper Gael Ondoua (L) and Brazil's Neymar (R) on office buildings in Doha, Qatar. Source: EPA / NOUSHAD THEKKAYIL/EPA/AAP Image

ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022™ ចាប់ផ្តើមនៅថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2022 ហើយនឹងត្រូវបានចាក់ផ្សាយដោយឥតគិតថ្លៃ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលីដោយ SBS ។ រាល់ការប្រកួតទាំង៦៤ប្រកួត មានការផ្សាយផ្ទាល់ និងស្តាប់បានដោយសេរីនៅលើ៖

  • DAB Digital radio
  • តាមអនឡាញ​នៅលើ៖ sbs.com.au/radio
  • កម្មវិធីAppលើទូរសព្ទដៃ៖ SBS Radio mobile app iOS | Android

វិធីស្តាប់

សូមចូលទៅកាន់ស្ថានីយ៍បាល់ទាត់ពិភពលោក FIFA World Cup 2022™ ដែល​មាន​នៅលើ SBS Football 1, 2 and 3 នៅលើ​វិទ្យុ( DAB radio)​របស់​អ្នក, គេហទំព័រ SBS Radio website, ឬតាមរយៈ​កម្មវិធី SBS Radio mobile appដោយ​ឥតគិតថ្លៃ, ដើម្បី​ស្តាប់​ការ​ផ្សាយ​បន្តផ្ទាល់​រាល់​ការ​ប្រកួតទាំង​អស់​ជា​ភាសាចំនួន​១២។

  • SBS Football 1 (មាននៅ​ពេលនេះ): ផ្សាយផ្ទាល់​ជាមួយការអត្ថាធិប្បាយជាភាសាអង់គ្លេស នូវ​រាល់ការប្រកួត ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់នេះ បូករួមទាំងតន្ត្រីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកគ្រប់ពេលផ្សេងទៀត។
  • SBS Football 2 and 3 (ចាប់ផ្តើម​នៅថ្ងៃទី ១៤ ខែ​វិច្ឆិកា): ផ្សាយផ្ទាល់​ជាមួយការអត្ថាធិប្បាយជាភាសារបស់ក្រុម​ដែល​ធ្វើការ​ប្រកួត​នីមួយៗ។
  • SBS Arabic24: ផ្សាយផ្ទាល់រាល់ការប្រកួត​ជាមួយការអត្ថាធិប្បាយជាភាសាអារ៉ាប់។

ការអត្ថាធិប្បាយត្រូវបានផ្តល់ដោយដៃគូផ្សាយរបស់ FIFA World Cup™ មកពីជុំវិញពិភពលោក ហើយនឹងមាននៅលើវេទិកា SBS ជាភាសាអារ៉ាប់ អេស្ប៉ាញ ព័រទុយហ្គាល់ បារាំង អាល្លឺម៉ង់ ហូឡង់ ក្រូអាត ប៉ូឡូញ ជប៉ុន កូរ៉េ ហ្វាស៊ី និងអង់គ្លេស។

ក្នុងអំឡុងពេលនៃការប្រកួតនេះ SBS Radio 3 នឹងក្លាយជា SBS Football 2 - ផ្តល់នូវការអត្ថាធិប្បាយជាភាសាផ្សេងៗ នៅរាល់ការប្រកួត។ ដើម្បីបន្តស្តាប់កម្មវិធី BBC World Service ក្នុងអំឡុងពេលនេះ សូមចូលទៅកាន់គេហទំព័រ BBC Sounds ដើម្បីចូលមើលការផ្សាយផ្ទាល់តាមគេហទំព័រ។

បទភ្លេងបាល់ទាត់

នៅខាងក្រៅពេល​ផ្សាយផ្ទាល់ការប្រកួត សូមស្តាប់បទភ្លេងដែល​លេងឥតឈប់ រួមទាំងបទចម្រៀងផ្លូវការពីការប្រកួតកន្លងមក និងបទចម្រៀងជម្រើសជាតិល្អបំផុត (និងអន់បំផុត) មួយចំនួន។ ចាប់ផ្តើមបទពិសោធន៍ World Cup របស់អ្នកឱ្យបានឆាប់ ហើយស្តាប់ការផ្សាយផ្ទាល់របស់ SBS Football 1 ឥឡូវនេះ នៅលើវិទ្យុ ឬនៅលើ​គេទំព័រ SBS Radio website

កាលបរិច្ឆេទ និងពេលវេលានៃការប្រកួត FIFA World Cup 2022ᵀᴹ

កាលវិភាគនៃការអត្ថាធិប្បាយជាភាសាផ្សេងៗរបស់វិទ្យុ SBS នឹងត្រូវធ្វើបច្ចុប្បន្នភាព​នៅ​ពេលដែលខិតជិតដល់ការប្រកួតចាប់ផ្តើម។

  • Group Stage: November 21 - December 3
  • Round of 16: December 4 - 7
  • Quarter-Finals: December 10 - 11
  • Semi-Finals: December 14 - 15
  • 3rd vs 4th playoff: December 18
  • World Cup Final: December 19

ដៃគូផ្សាយជាភាសាផ្សេងៗរួមមាន៖ BBC, Radio Nacional de España, Radio France Internationale, BAND, beIN, RTP, ARD, SRF, RNE, Radio Oriental Montevideo, HRT, RFI, NHK, NOS, VRT, Polskie Radio, Seoul Broadcasting System.


2 min read

Published

By SBS Radio

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now