Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ក្រុមISប្រកាសទទួលខុសត្រូវលើការវាយប្រហារនៅក្រុងប៊ែកឡាំង

ក្រុមដែលប្រកាសខ្លួនឯងថាជាក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវលើការវាយប្រហារដោយរថយន្តដឹកទំនិញធុនធំនៅឯផ្សារChristmas ក្នុងទីក្រុងប៊ែកឡាំងប្រទេសអាឡឺម៉ង់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

Kurfuerstendamm
Truck attack on Christmas Market in Berlin on Monday 19/12/16. Source: AP

ការ​ប្រកាស​ទទួល​ខុសត្រូវ​នេះ​បាន​ធ្វើ​ឡើង​ខណៈដែល​រាជអាជ្ញា​និយាយថា ពួកគេ​បាន​ដោះលែង​ជនសង្ស័យ​ជនជាតិ​ប៉ាគីស្ថាន​ម្នាក់​បន្ទាប់​ពី​និយាយថា​ពួកគេ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បីប្តឹង​​ជន​សង្ស័យនោះទេ។

បុរស​ម្នាក់​នោះ​ត្រូវ​បាន​គេ​គិត​ថា​ជា​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រកកោនជនជាតិ​ប៉ាគីស្ថាន ហើយទំនង​ជា​បាន​ចូល​មក​ក្នុង​ប្រទេស​អាឡឺម៉ង់​កាល​ពី​ចុង​ឆ្នាំមុន ត្រូវ​បានចាប់​ខ្លួន​ពាក់​ព័ន្ធ​ទៅ​នឹង​ ហេតុការ​ណ៍​ដែល​បណ្តាល​ឲ្យ​មនុស្ស​១២នាក់​ស្លាប់​និង​៤០នាក់​ផ្សេង​ទៀត​រងរបួស​បន្ទាប់​ពី​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយ​គ្រឿង​បាន​បុក​ចូល​ទៅ​ក្នុង​ផ្សារ​Christmas ដែល​មាន​មនុស្ស​យ៉ាង​​ច្រើនកុះករ ដែល​គេ​ជឿថា​ជា​ទង្វើ​ដោយ​ចេតនា។

ស្របពេល​ជាមួយ​គ្នានេះ​ដែរ សមាគមរថយន្តដឹកទំនិញ​ធុនធំ​អូស្រ្តាលី​បាន​ជំរុញ​ឲ្យ​អ្នក​ប្រកប​របរ​ដឹកទំនិញ​ទាំង​អស់​ ពិនិត្យ​សុវត្ថិភាព​យាន្តយន្ត​និង​បុគ្គលិក​របស់​ពួកគេ​ឡើង​វិញ​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៊ែកឡាំងនេះ៕


1 min read

Published

Updated

By SBS News

Presented by Sopharany Hay

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now