ពលរដ្ឋខ្មែរអូស្រ្តាលីធ្វើបាតុកម្មអហិង្សាប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា

នៅមុនការបោះឆ្នោតជ្រើសតាំងរដ្ឋសភានីតិកាលទី៦នៅក្នុងប្រទេសកម្ពុជាត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នៅរសៀលថ្ងៃសៅរ៍ទី២៨កក្កដានេះ ពលរដ្ឋខ្មែរអូស្រ្តាលីជាច្រើនរយនាក់នៅក្នុងក្រុងម៉ែលប៊ិន ក្រុងស៊ីដនី និង ក្រុងអាឌឺឡែត បានធ្វើការប្រមូលផ្តុំគ្នាដោយអហិង្សាដើម្បីបង្ហាញពីឆន្ទៈប្រឆាំងរបស់ពួកគេ។

Rally in front of Springvale Town Hall on Saturday 28/07/2018

Rally in front of Springvale Town Hall on Saturday 28/07/2018 Source: SBS Khmer

នៅ​មុខ​ Springvale Town Hall ភាគអគ្នេយ៍​ក្រុង​ម៉ែលប៊ិន រដ្ឋវិចថូរៀ ប្រជាពលរដ្ឋ​ខ្មែរ​អូស្រ្តាលី​រាប់​រយនាក់ ដឹកនាំ​ដោយ​លោក ហុង លីម សមាជិកសភា​នៃ​រដ្ឋ​នេះ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្រ្តាលី​សាជីវកម្ម រួមជាមួយ​នឹង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​នៅ​ក្រុង​ម៉ែលប៊ិន ដោយ​មានចងក្រណាត់​ស​នៅ​ក្បាល កាន់បដា​នៅ​ក្នុង​ដៃ បាន​ស្រែក​ទាម​ទារ​រក​យុត្តិធម៌​ឲ្យ​លោកបណ្ឌិត​ កែមឡី ទាម​ទារ​ឲ្យ​មាន​ការ​ដោះលែងអតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម​ សុខា ទាមទារ​ឲ្យ​​មានការ​គោរព​សន្ធិសញ្ញា​២៣​តុលាក្រុងប៉ារីស ជា​ពិសេស​គឺ​ទាម​ទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​នៅ​កម្ពុជា។ល។

លោក អ៊ិន ហេមារា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​នៅ​ក្រុង​ម៉ែល​ប៊ិន​បាន​ប្រាប់SBS ខ្មែរថា គោលបំណង​ក្នុងការ​ធ្វើបាតុកម្មនៅ​រសៀលថ្ងៃនេះ​គឺដើម្បី​ផ្ញើ​សារ​សំខាន់​ចំនួន​បី៖

សារទី១៖ ផ្ញើ​ជូន​ទៅ​លោក​ហ៊ុនសែន ថា​របប​ផ្តាច់​ការ​ត្រូវតែ​បញ្ចប់ លទ្ធិប្រជាធិបតេយ្យ​ក្លែង​ក្លាយ​ត្រូវ​តែ​បញ្ចប់។

សារ​ទី២៖ ជាសារ​ផ្ញើ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា ខ្មែរ​នៅ​លើ​សកល​លោកឈរ​ជាមួយ​នឹង​ខ្មែរ​នៅ​ក្នុង​ស្រុក ដើម្បី​រក្សា​ម្រាម​ដៃ​ស្អាត​នៅ​ថ្ងៃ​បោះឆ្នោត​។

សារទី៣៖ ជាសារ​ថ្លែង​អំណរគុណដល់​សហគមន៍​អន្តរជាតិ ដែល​តែង​តែ​ ​ខ្វាយខ្វល់​ពី​សុខទុក្ខ​របស់​ប្រជារាស្រ្ត​ខ្មែរ ជាពិសេស​សហរដ្ឋអាម៉េរិក និង សហភាព​អឺរ៉ុប​ដែល​បាន​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា។

 

មុន​នឹង​រំសាយ ក្រុមបាតុករ​បាន​នាំ​គ្នា​ដើរ​ដង្ហែ​ជាក្បួន​ទៅ​កាន់​កណ្តាល​ផ្សារ​ស្ព្រីង​វ៉ែល Springvale Shopping Centre មួយ​ជុំ៕



Share

Published

Updated

By Sopharany Hay

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service