រដ្ឋាភិបាលអូស្រ្តាលីនៅពេលនេះ នឹងត្រូវស្វែងរកការគាំទ្រពីសំណាក់សមាជិកសភា crossbench ដើម្បីអនុម័តលើការផ្លាស់ប្តូរនេះ។
សំណើផ្លាស់ប្តូរនេះរួមបញ្ចូលទាំងការរង់ចាំរយៈពេលយូរជាងមុនក្នុងនាមជាអ្នកមានសិទ្ធិរស់នៅអចិន្រ្តៃយ៍(PR) និងការធ្វើតេស្តភាសាអង់គ្លេសដែលមានបញ្ចូលសំណួរស្តីពីគុណតម្លៃរបស់ពលរដ្ឋអូស្រ្តាលី ព្រមទាំងតម្រូវការចំណេះដឹងភាសាអង់គ្លេសខ្ពស់ជាងមុន។
បក្សប្រឆាំងប្រកែកថា ការធ្វើតេស្តថ្មីដែលកាន់តែលំបាកនឹងធ្វើឲ្យជនប្រវេសន៍មួយចំនួនមិនអាចក្លាយទៅជាជនជាតិអូស្រ្តាលីពេញសិទ្ធិបាននោះទេ៕
